Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​កម្ពុជា ប្រារព្ធ​ពិធី​ទិវា​បុណ្យ​ឯករាជ្យ ៩​វិច្ឆិកា ខួប​លើក​ទី​៦៤

spot_img

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៩​វិច្ឆិកា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ម្លប់​នៃ​អង្គ​ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​តាម​បណ្តា​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៤(៩​វិច្ឆិកា ១៩៥៣.៩​វិច្ឆិកា ២០១៧) នៅ​វិមានឯករាជ្យ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន យុទ្ធ​នារី វីរបុរស​អ្នកស្នេហាជាតិ ដែល​បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​ដែល​បានទាមទារ​ឯករាជ្យ​ពី​នឹម​អាណានិគមនិយម​បារាំង​។​

​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា តែងតែ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ ដែលមាន​ពិធី​ប្រទាន​ភ្លើង​ទៀនជ័យ រំឭក​គុណ​អ្នក ស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត​ដើម្បី​ឯករាជ្យ​ពី​ពួក​អាណានិគម​បារាំង ហើយ​ពិធីបុណ្យ​ត្រូវបានធ្វើ ឡើងជា​រៀង រាល់​ឆ្នាំ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃទី​១១ វិច្ឆិកា ជា​កំណត់​។ ថ្ងៃ​៩ វិច្ឆិកា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និង​មន្ត្រីរាជការ បាន​ឈប់សម្រាក​ផងដែរ ដើម្បី​ចូលរួម​អបអរសាទរ​។​

​គួរ​បញ្ជាក់ថា​៖​ទិវា​បុណ្យ​ឯករាជ្យ​៩​វិច្ឆិកា​ឆ្នាំ​២០១៧​នេះ​ត្រូវបាន​ប្រារព្វ​ឡើង​ស្របគ្នា​ទៅនឹង​ថ្ងៃកំណើត​លើក​ទី​៦៤​នៃ​កង​យោពល​ខេមរៈភូមិន្ទ​ផងដែរ ។ នេះ​ជាការ​ចងចាំ​ជានិច្ច​នូវ​ឧបការគុណ​យុទ្ធជន យុទ្ធ​នារី បុព្វបុរស​ដែល​បាន​បូជាជីវិត​ដើម្បី​ជាតិ និង​ប្រជារាស្ត្រ​។ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ក៏បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ដើម្បី​ទាមទា​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​ឲ្យ​រួច​ចាក​ផុតពី​អាណានិគមនិយម​បារាំង​។​
​ឆ្នាំ​១៩៥៣ គឺជា​ឆ្នាំ​ដែល​ប្រជា​ជាតិខ្មែរ ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ព្រះមហាវីរក្សត្រ​ព្រះ​បរម​រតនៈ​កោដ្ឋ ទទួលបាន​ជោគជ័យ​ផ្តាច់ព្រ័ត្រ​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ផ្ទេរអំណាច និង​សមត្ថកិច្ច​ទាំងស្រុង​មក​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​រដ្ឋបាល​ស៊ីវិល តុលាការ នគរបាល ទា​ហ៊ាន ការទូត នយោបាយ​ក្នុងប្រទេស និង​ក្រៅប្រទេស​មកអោយ​ខ្មែរ​វិញ​។​នៅ​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​នៅទីនេះ​ឯង ដែល​បារាំង​បានប្រគល់​ឯករាជ្យ​ទាំងស្រុង​មក​ឲ្យ​ខ្មែរ រួច​លា ឈប់​មកទៀត​ដោយ​មិនបាន​ធ្វើ​ឲ្យ​ឈាម​ខ្មែរ និង​ឈាម​បារាំង​ហូរ​នោះទេ​៕ ដោយ​៖​កូ​ឡាប​

spot_img
×