Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹកគិត​ថា​ជា​សំរាម ស្មាន​មិន​ដល់​ថា​ដុំ​មាស​ដល់​ទៅ​… ៤​គីឡូក្រាម​សោះ​ (មានវីដេអូ)

spot_img

​បុរស​ម្នាក់​នៅ​រដ្ឋ​វិច​តូ​រៀ ប្រទេស​អូស្ត្រាលី បាន​ប្រទះឃើញ​ដុំ​មាស​ដ៏​ធំ មាន​តម្លៃ​ដល់​ទៅ 250.000 USD ។ ដំបូង​គាត់​នឹកស្មាន​ថា​វា​ជា ក្រចកសេះ​ចាស់​ដែល​គេ​គ្រវាត់ចោល ។​

​អាស្រ័យ​ដោយ​ដុំ​មាស​នេះ​វា​នៅក្នុង​ដី ជាប់​ដី​ដោយ​ដីឥដ្ឋ គាត់​នឹកស្មានថា​វា​ជា​ដុំថ្ម ឬ​ក្រចកសេះ​ធ្វើ​ពី​ដែក​ដែល​គេបោះបង់​ចោល​វាពី​យូរ​មក​ហើយ​។​

​គាត់​ពុំ​អស់ចិត្ត​គាត់​ក៏​យក​ដុំ​នេះ​ទៅ​បាញ់​ទឹក​លាង​ស្រាប់តែ​ស្រឡាំងកាំង នៅពេល​ដែល​ដឹង​ថា​វា​ជា​ដុំ​មាស​សោះ ។​

​គួរកត់សម្គាល់​ថា​តំបន់​ដែល​គាត់​រាន​ធ្វើ​ចម្ការ​នោះ កាលពី​យូរណាស់​មក​ហើយ​ជា​តំបន់​រ៉ែ​មាស​ដ៏​ធំ​មួយ ៕ ចន្ទ្រា

spot_img
×