Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លឹក​ឈូក​ដ៏​ធំ​សម្បើម អាច​ទ្រ​បាន​វត្ថុ​មាន​ទម្ងន់​ដល់​ទៅ ១៤០​គីឡូក្រាម ដែល​ពីមុន​មក​ពុំ​ធ្លាប់​ឃើញ​មាន​នៅ​ប្រទេស​វៀតណាម​ (មានវីដេអូ)

spot_img

​តំបន់​ថាប់​ម៉ើយ ខេត្ត​ដុង​ថា​ប ភាគ​ខាងត្បូង​ប្រទេស​វៀតណាម គឺ​ជា​ទី​សម្បូរ​ទៅ​ដោយ​បឹងបួរ និង​ដើម​ឈូក ។​

​នៅ​វត្ត​បុរាណ​មួយ ភឿក​គៀង ប៉ុន្មាន​ឆ្នាំ​មកនេះ ស្រាប់តែ​គេ​ឃើញ​ដុំ​ឡើង​ប្រភេទ​ដើម​ឈូក​ដ៏​ធំ​សម្បើម វិជ្ជមាឌ​របស់​ស្លឹក​ធំ​បំផុតដ​ល់​ទៅ ៣​ម៉ែត្រ ឯណោះ ។​

​ឈូក​ដ៏​ធំ ហើយ​មាន​សមត្ថភាព​ទ្រ​ទម្ងន់​យ៉ាង​អស្ចារ្យ​បាន​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ ក៏ដូចជា​ប្រជាជន​មក​ទី​ឆ្ងាយ​មាន​ការភ្ញាក់ផ្អើល​នឹក​ស្មាន​ពុំ​ដល់ ។​

​ជាមួយ​វិជ្ជមា​ត្រដ​ល់​ទៅ ៣​ម៉ែត្រ ស្លឹក​ឈូក​នេះ​ថែម​ទាំង​ទ្រ​បាន​ទម្ងន់​ប្រមាណ ១៤០​គីឡូក្រាម ។​ ​

ព្រោះ​តែ​វា​ទ្រ​បាន​ទម្ងន់​របស់​មនុស្ស​ពេញវ័យ​យ៉ាង​ងាយ​បែបនេះ បច្ចុប្បន្ន​វត្ត​បុរាណ​នោះ​បាន​ក្លាយជា​រម្យ​នី​យដ្ឋា​ន​ទេសចរណ៍ដ៏​ទាក់ទាញ​មួយ ។​

​តាម​អ្នកវិទ្យាសាស្ត្រ​ឲ្យដឹងថា ពូជ​ឈូក​ប្រភេទ​នេះ គេ​ឃើញ​មាន​តែ​នៅ​តំបន់​ភាគខាងត្បូង Amazon មូលហេតុ​ដែល​ធ្វើឲ្យ​តំ​នបន់​នេះ​មាន​ប្រភេទ​ឈូក​ដូចគ្នា​នោះ នៅតែ​មិន​អាច​បកស្រាយ​បាន ម្យ៉ាងវិញទៀត​ឈូក​នៅ​វត្ត​នេះ​មាន​លក្ខណៈ​យ៉ាង​ពិសេស ព្រោះ​វា​រីក​ក្នុង​រយៈពេល ៣ ថ្ងៃ ក្នុង​១​ថ្ងៃ ២​ដង ហើយ​ប្តូរ​ពណ៌​ខុសៗ គ្នា ៕ ចន្ទ្រា​

spot_img
×