Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុ​ម សាហាវ​មែន​! ម្ចាស់​ឆ្កែ​បើករថយន្ត​ដេញ​បុក​រថយន្ត​ចោរលួច​ឆ្កែ​ឲ្យ​ក្រឡាប់​ផ្ងារជើង និង​ថែមទាំង​… (​មាន​វីដេអូ​)

spot_img

​ម្ចាស់​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​គ្រប់គ្រង​ជួយសង្គ្រោះ​សត្វ​ឆ្កែ​ចិញ្ចឹម​៣​ក្បាល​របស់គាត់​យ៉ាង​សាហាវ ពី​ចោរ​ធ្វើ​សកម្មភាព​ដោយ​រថយន្ត​ម្នាក់ បន្ទាប់ពី​គាត់​ជិះ​រថយន្ត​ដេញតាម និង​ទីបំផុត កៀរ​ឲ្យ​រថយន្ត​ចោរ​នោះ​ក្រឡាប់​ផ្ងារជើង​នៅលើ​កណ្តាល​ដងផ្លូវ និង​បន្ទាប់មក ក៏​ចុះ​វាយប្រហារ​ជនសង្ស័យ​ជាមួយ​កាំបិត ។​

​សារព័ត៌មាន Daily Mail បាន​រាយការណ៍​ថា ហេតុការណ៍​ដ៏​សាហាវ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ ស្ថិតនៅ​ផ្លូវ Shaanwei ក្នុង​ខេត្ត Guangdong ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។​

​ប៉ូលីស​និយាយថា រឿងរ៉ាវ​ទាំងអស់​បានចាប់ផ្តើម​នៅវេលា​ម៉ោង​ប្រហែល ៥ ទៀបភ្លឺ​ថ្ងៃ​ចន្ទ ដែល​នៅពេលនោះ ម្ចាស់​សត្វ​ឆ្កែ​ចិញ្ចឹម​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​កត់សម្គាល់ថា សត្វ​ឆ្កែ​៣​ក្បាល​របស់គាត់​បាន​បាត់​ខ្លួន ។ បន្ទាប់ពី​ពិនិត្យ​វីដេអូ​កាមេរ៉ា​ឃ្លាំ​ឡើងវិញ គាត់​បានដឹងថា សត្វ​ឆ្កែ​ទាំង​៣​របស់គាត់ ត្រូវបាន​លួច និង​ដាក់ចូល​ទៅក្នុង​រថយន្ត​ដឹកទំនិញ​តូច​១​គ្រឿង​ដោយ​បុរស​ម្នាក់ ។​

​ភ្លាមៗ​នោះ គាត់​ក៏បាន​ជូនដំណឹង​នេះ​ទៅ​ប៉ូលីស Luhe មុនពេល​ទាញ​រថយន្ត​របស់គាត់ បើក​ដេញតាម​ចោរលួច​ឆ្កែ​ស៊េរី​លំដាប់​រថយន្ត​នោះ ។​

​កាមេរ៉ា​ឃ្លាំមើល​សន្តិសុខ​ក្នុង​តំបន់ បានបង្ហាញ​ឲ្យ​ឃើញ​ម្ចាស់​ឆ្កែ បាន​បើករថយន្ត​យ៉ាង​លឿន និង​កៀរ​រថយន្ត​ចោរ​នោះ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​កណ្តាល​ដងផ្លូវ​តែម្តង ។ គាត់​បន្ទាប់មក បាន​រត់​សំដៅ​រថយន្ត​ជនសង្ស័យ​ខណៈ​កាន់​នៅ​នឹង​ដៃ​របស់គាត់​នូវ​អ្វីដែល​ត្រូវបាន​សន្ម​ត់​ថា​ជា​កាំបិត ។

ក្នុងឃ្លីបមួយផ្សេងទៀត បុរស​ជា​ម្ចាស់​ឆ្កែ​នោះ បន្ទាប់មក​ត្រូវ​បានឃើញ​ចូលទៅ​វាយប្រហារ​ជនសង្ស័យ ដែល​កំពុង​ជាប់គាំង​ក្នុង​រថយន្ត​ក្រឡាប់​របស់ខ្លួន ដែល​ក៏បាន​តដៃ​ការពារ​ពី​អាយុជីវិត​ផងដែរ ។​

​អ្នក​ចោមរោម​មើល​នៅ​ជុំវិញ​កន្លែងកើតហេតុ​នេះ ភ្លាមៗ​នោះ បាន​ហៅ​ប៉ូលីស​មក​អន្តរា​គម ។ បន្ទាប់​ចាប់ខ្លួន ជនសង្ស័យ​រូបនេះ​ក្រោយមក ត្រូវបាន​បញ្ជាក់​មានឈ្មោះ​ថា Xie អាយុ ៤៤ ឆ្នាំ មកពី​ខេត្ត Sichuan ភាគ​និរតី​នៃ​ប្រទេស​ចិន ។​

​ប៉ូលីស​បាន​រឹបអូស​សម្ភារៈ​ជាច្រើន​ពី​ក្នុង​រថយន្ត​របស់ Xie ដែល​ក្នុងនោះ​រួមមាន​៖ ខ្សែទឹក​ក​, កាំភ្លើង​ដៃ​, butterfly catcher និង​ញ​ញូ​រ ដែល​របស់​ទាំងអស់នេះ​ត្រូវបាន​គេ​ជឿថា ប្រើប្រាស់​ដើម្បី​ទាក់​ឆ្កែ ។ លើសពីនេះ ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ​ចំនួន ៤ ក៏ត្រូវ​បាន​រកឃើញ​ផងដែរ ។​ Xie ក្រោយមក បាន​សារភាព​ពីបទ​ល្មើ​សរប​ស់​ខ្លួន ហើយ​ឥឡូវនេះ កំពុងស្ថិត​ក្នុង​មន្ទីរឃុំឃាំង ដើម្បី​រង់ចាំ​ការកាត់ទោស ៕ ឧ​ត្ត​ម​

spot_img
×