Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំឱ្យ​ពិបាក​រក​កន្លែង​ស្នាក់ ពេល​ទៅលេង​កំពង់សោម​ម្ដងៗ ឆន សុវណ្ណ​រាជ ជះ​លុយ​ធ្វើ​រឿងនេះ​តែម្ដង​

spot_img

​តារាចម្រៀង ឆន សុវណ្ណ​រាជ បានបង្ហាញ​ផ្ទះ​ថ្មី​មួយកន្លែង​ទៀរ​របស់លោក នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលជា​ផ្តះ​វិឡា​កូនកាត់ មាន​ទំហំ​សមល្មម សង់​លើដី​ធំ​ទូលាយ ដែល​មើលទៅ​ប្រកបដោយ​ផាសុខភាព​បំផុត ។

​សម្រាប់​ផ្ទះមួយ​នេះដែរ​ម្ចាស់​បទ «​សុំ​ស្រឡាញ់ សុំ Password» ខាងលើនេះ​បានបញ្ជាក់​ថា ជា​ផ្ទះ​លំហែ​សម្រាប់​ក្រុមគ្រួសារ​របស់លោក ដែលមាន​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ ។ ឆន សុវណ្ណ​រាជ ដែលជា​តារាចម្រៀង​ល្បី​ងំ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស បាន​បញ្ជាក់ថា ផ្ទះមួយ​នេះ​គឺ​សម្រាប់​បងប្អូន​ទាំងអស់ នៃ​គ្រួសារ​របស់លោក មក​ស្នាក់​លេង​កម្សាន្ត​ពេលដែល​ចង់​មក​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​កុំឱ្យ​មានការ​លំបាក​រក​កន្លែង​ស្លា​ក់នៅ ។

​សូម​បញ្ជាក់ដែរថា តារា​ស​ម្រៀ​ង ឆន សុវណ្ណ​រាជ បាន​ឈរជើង​យ៉ាង​នឹង ក្នុង​ភាពល្បីល្បាញ​លើ​វិថី​ចម្រៀង ហើយ​ជារឿយៗ​តារា​ប្រុស​រូបនេះ ក៏​មិន​ភ្លេច​ដែរ​នូវ​ការ​ចិត្ត​ទុកដាក់​ក្នុង​គ្រួសារ ទោះបី​ជាមាន​ភាព​មរ​មា​ញឹក​យ៉ាងណាក៏ដោយ ៕ សាវុធ​

spot_img
×