Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ចិន​ញាត់​ត្រប់ក្តគោ ចូល​ក្នុង​រន្ធ​គូទ​ដើម្បី​ព្យាបាល​… ទល់​លាមក​

spot_img

​បុរស​សញ្ជាតិ​ចិន​មាន​វ័យ ៥០​ឆ្នាំ ដែល​មិន​បញ្ចេញ​ឈ្មោះ​ថ្មីៗ​នេះ​ត្រូវបាន​គេ​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​គាត់​បាន​យក​ត្រប់វែង​មួយ​ញាត់​ចូល​រន្ធ​គូទ ដើម្បី​ព្យាបាល​ទល់លាមក ។ ព្រោះថា គាត់​បាន​ទល់លាមក​ពីរ​ថ្ងៃ​មកហើយ​។​

​ផ្លែ​ត្រប់​យ៉ាង​វែង ស្ថិត​ក្នុង​ផ្ទៃពោះ​ទាំងមូល​របស់​អ្នកជំងឺ​

​ព្រោះតែ​ពិបាក​ទ្រាំ​ដោយសារ​ការ​ទល់លាមក គាត់​ក៏ “​ស្វ័យ​” ព្យាបាល​ដោយ​ខ្លួនឯង​ដោយ​ការយក​ត្រប់វែង​មួយ​យ៉ាង​ធំ​មក​ញាត់​ចូល​រន្ធ​គូទ ។ ប៉ុន្តែ​ពីរ​ថ្ងៃ​ក្រោយមក​ស្ថានភាព​របស់​គាត់​ពុំ​ត្រឹមតែ​ប្រសើរឡើង​ប៉ុណ្ណោះ​ទេ វា​កាន់តែ​យ៉ាប់​ជាង​មុន បុរស​វ័យ ៥០​ឆ្នាំ​រូប​នេះ ឈឺពោះ​យ៉ាងខ្លាំង ហើម​ពោះ និង​ក្អួត ។ ក្រុមគ្រួសារ​ឃើញបែបនេះ ក៏​ចាប់​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ ៣០ ខែ​ឧសភា ។ ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រើ​ពេលវេលា​យ៉ាងច្រើន ដើម្បី​យក​ត្រប់វែង​ចេញពី​ពោះ​បុរស​នោះ​មក​វិញ ។ ក្រុម​វេជ្ជបណ្ឌិត​និយាយថា ក្រោយពេល​ថត x-ray ពួកគេ​បាន​ឃើញ​ផ្លែ​ត្រប់​មួយ​នៅ​ស្ទើរ​ពេញ​ពោះ​របស់គាត់ ហើយ​វា​បាន​ធ្វើ​ឲ្យ​បុរស​នេះ រលាក​ស្រោមពោះ និង ថង់​ប្រមាត់ ។ សួត​របស់គាត់​ក៏​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដែរ ។​

​ត្រប់​ក្តគោ ប្រវែង​ដល់​ទៅ ៣០​សង់ទីម៉ែត្រ

ក្រុមគ្រូពេទ្យ​ត្រូវ​ចំណាយពេល​យ៉ាងច្រើន​ដើម្បី​វះកាត់​យក​ត្រប់​នោះ​ចេញ ពួកគេ​ក៏​បាន​វាស់​វា​ឃើញ​មាន​ប្រវែង​ដល់​ទៅ ៣​តឹក ។ ដោយ​ហួសចិត្ត​នឹង​ទង្វើ​ឆ្កួត​លីលា​នេះ ក្រុម​វេជ្ជបណ្ឌិត​បាន​សួរ​បុរស​នេះ​ថា ៖ “​តើ​លោក​ចង់ទុក​វា​គ្រាន់​មើល​លេង​ដែរឬទេ​?!” ៕ ចន្ទ្រា​

spot_img
×