Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​ដ៏​តានតឹង​អំពី​សេវា “​បំផ្លាញ​ព្រហ្ម​ចារីយ៍​” មុន​ពេល​យក​ប្តី​របស់​នារី​ជប៉ុន

spot_img

​ជប៉ុន​ជា​ប្រទេស​មួយ​ចម្លែក​ណាស់ នារី​ដែល​មាន​វ័យ ៣០​ឆ្នាំ ហើយ​នៅ​ព្រហ្ម​ចារីយ៍ គឺជា​គុណវិបត្តិ​មួយ​ថ្វី​ត្បិត​ពុំ​ត្រូវបាន​គេ​និយាយ​ចេញ តែ​បុរស​នៅ​ស្រុក​នោះ​ទោះបី​មិន​និយាយ​ចេញ​ក៏​ក្នុង​ចិត្ត​មិន​ទទួលយក​ឡើយ ។ នេះ​ឯង​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​កើត​មាន​សេវា​នេះ ទុក​សម្រាប់​ដល់​ពេលនា​រីៗ មាន​វ័យ​ជ្រេ​ចង់​រៀប​ការប្តី ។​

​ខុស​ពី​បណ្តា​ប្រទេស​នៅ​ប៉ែក​បូព៌ា ព្រហ្មចារីយ៍​សម្រាប់​រាត្រី​ទឹកឃ្មុំ​ជា​រឿង​មួយ​សំខាន់​ណាស់ ថ្វី​ត្បិត​តែ​ជាមួយ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា និង​ជីវិត​រស់នៅ​ជាមួយ​វិស័យ​ឧស្សាហកម្ម ធ្វើឲ្យ “​រឿង​បែបនេះ​” លែង​មាន​សារៈសំខាន់​ទៀតហើយ ។​

​បុរស​ជប៉ុន​ពេលនេះ​គេ​ប្រាថ្នា​ចង់​បាន​នារី​ដែល​ធ្លាប់ “​ឆ្លងកាត់​” ព្រោះ​គិតថា​នាង​នឹង​មាន​បទពិសោធន៍​ធ្វើឲ្យ​គេ​សប្បាយ ។ បែប​នេះ​ឯង នារី​ជប៉ុន​ជាច្រើន​ស្ថិត​ក្នុង​វ័យ ៣០​ឆ្នាំ តែង​ស្វែងរក​សេវា​នេះ​ដើម្បី​បង្ហាញ​ថា ខ្លួន​ធ្លាប់​ឆ្លងកាត់ ហើយ​ថែមទាំង​សុខចិត្ត​ចំណាយលុយ​បន្ថែមទៀត​ដើម្បី​ទិញយក “​មេរៀន បទពិសោធន៍​” ។​

​ដោយសារ​មាន​តម្រូវការ​ទើប​សេវា​បែបនេះ​មានឈ្មោះ​ហៅថា “Lost Virgin Cafe” ឬ “​កាហ្វេ​កម្ចាត់​ព្រហ្ម​ចារីយ៍​” ត្រូវបាន​ឧទ្ទេសនាម​លើ​អន​ឡា​ញ ដើម្បី “​ជួយ​” ដល់​នារី​ទាំងឡាយ​ពី​បច្ចេកទេស និង​បទពិសោធន៍ ក្នុង​រឿង​ប្តី​ប្រពន្ធ ។ សេវា​នេះ​បច្ចុប្បន្ន ត្រូវបាន​បុរស​អាយុ ៣០​ឆ្នាំ ឈ្មោះ Masato ជា​អ្នក​ក្តាប់​ឱកាស​បង្កើត​វា​ឡើង ហើយ​ថែមទាំង​ប្រើប្រាស់​វេបសាយ ដើម្បី​ផ្សព្វផ្សាយ​សេវាកម្ម​ជូន​ដល់​អតិថិជន ។​

​គេហទំព័រ Lost Virgin Cafe

​អតិថិ​ដែល​ត្រូវបាន​ក្រុមហ៊ុន​នេះ “​ជួយ​”

​សេវាកម្ម​នេះ​រកស៊ី​បាន​ម្យ៉ាង ព្រោះ​មូលហេតុ​ចំណូលចិត្ត​របស់​បុរស​ជប៉ុន​ដូច​ពោល​ខាងលើ ។ ប៉ុន្តែ​ទន្ទឹម​នោះ​នារី​ជប៉ុន​បច្ចុប្បន្ន​មាន​និន្នាការ​ចង់​រៀបការ​ពេល​វ័យ​ជាង ៣០​ឆ្នាំ ។ ប្រការ​នេះ​ធ្វើឲ្យ​ពួកគេ​ខ្វះ​ជំនឿ​លើ​ខ្លួនឯង​ពេល យក​ជីវិត​ដាក់​លើ​ចំណងអាពាហ៍ពិពាហ៍ ។ ពួកគេ​ក៏​ដឹង​ដែរ​ថា ប្តី​របស់​ពួកគេ -​បុរស​ជប៉ុន​ពុំ​ចូលចិត្ត​នារី​ដែល​ខ្វះ​បទពិសោធន៍​ពី​រឿងនេះ ។ ដើម្បី​ទទួលបាន​សេវា​នេះ​ពួកគេ​ត្រូវ​ចុះ​ឈ្មោះ​តាម​វេបសាយ​ផ្លូវការ រួច​បង់ប្រាក់ ១០.០០០​យេន (​ប្រា​មាណ ៩០០​ដុល្លារ​) ដែល​ជា​សោហ៊ុយ​សណ្ឋាគារ និង​ចំណាយ​ផ្សេងៗ ក្រៅពីនោះ​ក៏​ត្រូវ​មាន​ការបញ្ជាក់​ស្ថានភាព​សុខភាព ពុំ​មាន​ជំងឺ​សង្គម ហើយ​ត្រូវ​ធ្វើ​កិច្ចសន្យា​ថា ពុំ​មាន​ជួប​បុរស​ណា​ផ្សេង​ក្នុងអំឡុងពេល​ត្រៀម​ទទួល​សេវា​នេះ ។​

​ម្ចាស់​គេហទំព័រ​ឈ្មោះ​ម៉ាសា​តូ បាន​ឧទ្ទេស​នាម​ខ្លួនឯង​ថា មាន​អាយុ ៣០​ឆ្នាំ កម្ពស់ ១,៧​ម៉ែត្រ ទម្ងន់ ៧២​គីឡូក្រាម ។​ល​។ ព្រមទាំង​ប្រកាស​ថា ខ្លួន​បាន​ជួយ​កម្ចាត់​ព្រហ្មចារីយ៍ឲ្យ​នារី​ជាង ២០០​នាក់​មក​ហើយ ។​

​សេវាកម្ម​នេះ ត្រូវបាន​បុរស​ម្នាក់​អនុវត្ត

​ម្ចាស់​សេវាកម្ម​នេះ នៅ​បាន​និយាយថា ស្ត្រី​វ័យ ៣០​ឆ្នាំ ហើយ​នៅ​ក្រមុំ វា​ពុំ​ខុស​អ្វី​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ ដែល​ពុំ​មាន​ត​ភ្ជាប់​អ៊ិន​ធើ​ណេត​អីចឹង ។​

​សេវាកម្ម​នេះ ត្រូវ​បាន​រង​ការរិះគន់​ជា​ចំហ​ពី​សាធារណៈមតិ ប៉ុន្តែ​គេ​ឃើញ​គេហទំព័រ​នេះ នៅតែ​មាន​សកម្មភាព និង​កំពុង​រីកលូតលាស់ ។ គេហទំព័រ​ខាងលើ នៅ​បាន​បើក​លក់​ឧបករណ៍​បម្រើ​ផ្លូវភេទ​សម្រាប់​នារី​ថែម​ទៀត ហើយ​ថែមទាំង​ចុះ​អត្ថបទ​វិភាគ​បែប “​ឌឺ​” ថា អ្វី​ក៏ដោយ ប្រសិន​គ្មាន​តម្រូវការ​ក៏​គ្មាន​ការផ្គត់ផ្គង់​ដែរ ៕ លីសា

spot_img
×