Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ងឿងឆ្ងល់​ហេតុអ្វី​កូនស្រី​ទើប​ចេះ​ដើរ​តេះ​តះ អាច​បើក​ទ្វារ​ចេញ​ក្រៅ​បន្ទប់​គេង​រាល់​យប់ ពេល​ដាក់​កាមេរ៉ា​តាមដាន ឪពុកម្តាយ ស្រឡាំងកាំង ពេល​ឃើញ​រូបភាព​ជនល្មើស​…

spot_img

​ប្តី​ប្រពន្ធ​មួយគូ​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា អាមេរិក ត្រូវ​ឈឺក្បាល​រាល់ថ្ងៃ ព្រម​ជាមួយ​នឹង​ក្តីកង្វល់​ដោយ​មិន​យល់​ហេតុអ្វី​កូនស្រី​អាយុ​ទើបបាន​១៥​ខែ របស់ខ្លួន បែរ​ជា​អាច​បើកទ្វារ​ចេញ​ក្រៅ​បន្ទប់​គេង និង​ដើរ​ពាស់ពេញ​ផ្ទះ​រាល់​យប់ ។ ពេល​ដាក់​កាមេរ៉ា​ក្នុង​បន្ទប់ អ្នក​ទាំង​ពី​ភ្ញាក់ផ្អើល​ស្រឡាំងកាំង​ពេល​ឃើញថា ការពិត​កូនស្រី​ពួកគេ​បាន​មាន​ជំនួយ​ពី “​ជនល្មើស​” ២​នាក់ ដែល​គ្មាន​នរណា​ស្មាន​ដល់ ។​

​នោះ​គឺ​សត្វ​ឆ្កែ ប្រមាញ់ ២​ក្បាល ដែល​ជា​ពូជ​ឆ្កែ​ដ៏​ពូកែ​ក្នុង​ការរក និង​រើស​របស់​យក​មក​ឲ្យ​ម្ចាស់ ។ រូបភាព​ក្នុង​កាមេរ៉ា​បង្ហាញថា ពួក​វា​ទាំងពីរ បាន​បើកទ្វារ​បន្ទប់​នាង​តូច​លោត​ឡើងលើ​គ្រែ ដាស់​ម្ចាស់​ស្រី​ឲ្យ​ភ្ញាក់ ។ បន្ទាប់​ពី​ប្រឡែង​លេង​យ៉ាង​សប្បាយ​មួយសន្ទុះ ពួក​វា​អូសទាញ​ក្មេងស្រី​ចេញទៅ​ក្រៅ ។ ក្មេងស្រី​ប្រើ​ខ្នើយ​មួយ​ធ្វើជា​របស់​ទ្រ លោត​ចេញ​ពី​គ្រែ និង​ដើរ​តាម​សត្វ​ឆ្កែ​ចេញ​ទៅ​ក្រៅ​រុករាន​ពេញ​ក្នុង​ផ្ទះ ពេល​ឪពុក​ម្តាយ​កំពុង​គេង​លក់ ៕ លី​សា​

spot_img
×