Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដឹកជញ្ជូន​សម្ភារៈ​បម្រើ​ឲ្យ​លោកត្រាំ បាន​ទៅ​ដល់​សិង្ហ​បុរី​

spot_img

​ជើងយន្តហោះ​ដំបូង​ដែល​ដឹក​ជញ្ជូន​មធ្យោបាយ​សម្ភារៈ​បរិក្ខារ​សម្រាប់​បម្រើឲ្យ​ប្រធានាធិបតី​អាមេរិក នៅ​សន្និសីទ​កំពូល​ជាមួយ​កូរ៉េ​ខាងជើង បាន​មក​ដល់​សិង្ហ​បុរី​ហើយ ។

​យន្តហោះ C-17 Globemaster III ដឹក​រថយន្ត និង​បរិក្ខារ​បម្រើឲ្យ​ប្រធានាធិបតី​អាមេរិក​។​

​យន្តហោះ​ដឹកជញ្ជូន C-17 ដែល​ផ្ទុក​ឧទ្ធម្ភាចក្រ រថយន្ត និង​សម្ភារៈ​ផ្សេងៗ​ទៀត នៅ​ថ្ងៃ​ទី ៧ ខែមិថុនា បាន​ទៅ​ដល់​មូលដ្ឋាន​ទ័ពអាកាស Paya Lebar សិង្ហ​បុរី ដើម្បី​ត្រៀម​បម្រើ​ដល់​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ។

​តាម Aviations Militaires, C-17 Globemaster III គឺជា​យន្តហោះ​ដឹកជញ្ជូន​យោធា​ធុន​ធ្ងន់ ផលិត​ដោយ​ក្រុមហ៊ុន McDonnell Douglas សម្រាប់​បម្រើ​ដល់​ការដឹកជញ្ជូន​អាវុធ សម្ភារៈ​បរិក្ខារ ក៏​ដូចជា​ប្រតិបត្តិការ​ជម្លៀស​ពេល​មាន​អាសន្ន និង​ភារៈកិច្ច​ពិសេស​ដទៃទៀត ។​

​យន្តហោះ​នេះ មាន​បណ្តោយ​ប្រវែង ៥៣​ម៉ែត្រ ហើយ​និង​សមត្ថភាព​ផ្ទុកទំនិញ​បាន ៧៨​តោន ឬ​កង​កុម្ម៉ង់​ដូរ ១០២​នាក់ ៕ សូ​យ​ន​

spot_img
×