Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​គីម ជុង​អ៊ុន មាន​គម្រោង​ធ្វើ​ដំណើរ​ទៅកាន់​សិង្ហ​បុរី​នៅ​ថ្ងៃស្អែក​ទី ១០ ខែមិថុនា

spot_img

​លោក គីម ជុង​អ៊ុន មាន​គម្រោង​ទៅ​កាន់​សិង្ហ​បុរី​នៅ​ថ្ងៃស្អែក ខណៈពេលដែល “​អ្នក​ដើរតួ​ជំនួស​លោក​គីម ជុង​អ៊ុន ត្រូវ​ចាប់​ឃាត់ខ្លួន​បាន​នៅ​សិង្ហ​បុរី ។

​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន

​ប្រភព​ព័ត៌មាន​ពី​អ្នករៀបចំ​ផែនការ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​កូរ៉េខាងជើង​ឲ្យដឹងថា មេដឹកនាំ​ប្រទេស​នេះ លោក​គីម ជុង​អ៊ុន មាន​គម្រោង​នឹង​ទៅដល់​អាកាសយានដ្ឋាន Changi សិង្ហ​បុរី នៅ​ថ្ងៃ​ទី ១០ ខែមិថុនា គឺ​មុន​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ -​នេះ​បើ​តាម Reuter ។ ស្ថាប័ន​អាកាសចរណ៍​សិង្ហ​បុរី​ពុំ​មាន​យោបល់​អ្វី​ចំពោះ​ព័ត៌មាន​ចំពោះ​ព័ត៌មាន​នេះ​ទេ ។​

​ចំណែក​សេត​វិមាន​វិញ​បញ្ជាក់ថា លោក​ត្រាំ នឹង​ចាកចេញ​ពី​សន្និសីទ​កំពូល G7 នៅ Charlevoix, Quebec, Canada នៅ​ថ្ងៃ​ទី ៩ ខែមិថុនា បន្ទាប់មក​នឹង​ឆ្ពោះ​មក​កាន់​សិង្ហ​បុរី ហើយ​តាម​គម្រោង នឹង​មាន​វត្តមាន​នៅ​ទីនោះ នា​ថ្ងៃ​ទី ១០ ខែមិថុនា ។ ក្នុង​បរិបទ​មួយ​ផ្សេង​ទៀត អ្នកដើរតួ​បន្លំ​លោក​គីម ជុង​អ៊ុន បាន​ត្រូវ​គេ​ចាប់​ឃាត់ខ្លួន​នា​ព្រលានយន្តហោះ​សិង្ហ​បុរី ។​

Howard X អ្នកជំនាញ​ដើរតួ​លោក​គីម ជុង​អ៊ុន​

Howard X គឺ​ជា​តារា​កំប្លែង​សញ្ជាតិ​អូស្ត្រាលី ដែល​ច្រើន​ដើរតួ​បន្លំ​ជា​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ឲ្យដឹងថា លោក​ត្រូវបាន​គេ​ឃាត់ខ្លួន​អស់​រយៈពេល ២ ម៉ោង ហើយ​ត្រូវ​សួរចម្លើយ​អស់ ៣០​នាទី បន្ទាប់ពី​លោក​មក​ដល់​ព្រលានយន្តហោះ Chagi នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃ​ទី ៨ ខែមិថុនា ។​

​ពួក​គេ​សួរ​ខ្ញុំ នូវ​សំណួរ​ជាច្រើន ៖ “​ទស្សនៈ​នយោបាយ​របស់​ខ្ញុំ​គឺជា​អ្វី​? ហើយ​ខ្ញុំ​មាន​ទាក់ទង​ដល់​បាតុកម្ម​នៅ​ប្រទេស​ដែរឬទេ​?” ។ លោក​បញ្ជាក់​បន្ថែមថា គេ​បាន​សំណូមពរ​លោក​ឲ្យ​ចៀ​សចេញ​ឆ្ងាយ​ពី​កោះ Sentosa ព្រមទាំង​សណ្ឋាគារ Shangri-La ដែល​ជា​កន្លែង​ប្រព្រឹត្តទៅ នូវ​សន្និសីទ​កំពូល ។ ពួក​គេ​ប្រាប់​ទៀត​ថា ៖ នោះ​គឺជា​សន្និសីទ​កំពូល​ត្រាំ​-​គីម ហើយ​ការ​ដែល​លោក​មក​ចំ​ខណៈ​ពេល​នេះ ពិតជា​រំញោច​ណាស់​! ។ ក្រោយមក​គេ​ក៏​បាន​ដោះលែង​ខ្ញុំ​វិញ ៕ សូ​យ​ន​

spot_img
×