Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ រុស្ស៊ី​គួរ​ចូលរួម​សន្និសីទ G7

spot_img

Reuters បាន​ចុះផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃ​ទី ៨ ខែ​មិថុនា​នេះ​ថា ៖ តាម​ប្រធានាធិបតី​ត្រាំ រុស្ស៊ី​គប្បី​ចូលរួម​សន្និសីទ​កំពូល​ក្រុម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន​លំដាប់​ដំបូង​ពិភពលោក G7 ។

​លោក​ត្រាំ​ចេញដំណើរ​ទៅ​កាន់​កាណាដា ដើម្បី​ចូលរួម​សន្និសីទ​កំពូល G7 ។​

គួរកត់សម្គាល់​ថា មេដឹកនាំ​ដទៃទៀត​របស់ G7 កំពុង​ត្រៀម​បម្រុង​ស្ថានភាព​ប្រឈមមុខ​ជាមួយ​ប្រធានាធិបតី​ត្រាំ នៅ​សន្និសីទ​កំពូល G7 ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​កាណាដា គឺ​គោលបំណង​បង្ក​សម្ពាធ​បង្ខំ​ឲ្យ​មេដឹកនាំ​អាមេរិក​រុះរើ​របាំង​ពន្ធ នៃ​ទំនិញ​អាលុយមីញ៉ូម ព្រមទាំង​ដែកថែប ព្រោះ​វា​អាច​បង្ក​ក្លាយ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​មួយ ។​

​តាម​គម្រោង​ប្រធានាធិបតី​ត្រាំ នឹង​ចាកចេញ​ពី​កាណាដា ៤​ម៉ោង មុន​គម្រោង​គ្រោងទុក គឺ​នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែមិថុនា ដើម្បី​ឆ្ពោះ​ទៅកាន់​សិង្ហ​បុរី ត្រៀម​ចូលរួម​សន្និសីទ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​គីម ជុង​អ៊ុន នា​ថ្ងៃ​ទី ១២ ខែមិថុនា ខាងមុខ ៕ សូ​យ​ន​

spot_img
×