Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះបរមរាជវាំង​ថា មាន​ជន​អគតិ​បាន​ចោទប្រកាន់ថា មានការ​ក្លែងក្លាយ​លើ​ព្រះរាជសារ​ព្រះមហាក្សត្រ​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​អគតិ​មួយចំនួន​បាន​ចោទប្រកាន់​ថា​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ព្រះរាជសារ​ក្លែងក្លាយ​។ ក្រសួង​ព្រះបរមរាជវាំង បាន​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​បាន​អះអាង​ថា ព្រះរាជសារ​របស់​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត មិន​មាន​ការ​ក្លែងក្លាយ និង​មិន​មាន​ការគំរាមកំហែង​ឡើយ គឺជា​ព្រះរាជសារ​ពិតប្រាកដ​។​

​ក្រសួង​ព្រះបរមរាជវាំង បាន​បញ្ជាក់​យ៉ាង​ច្បាស់​ប្រាប់​ដល់​ជនរួមជាតិ​ថា​៖ “​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ជន​អគតិ​បាន​ចោទ ប្រកាន់ថា មានការ​ក្លែងក្លាយ​លើ ព្រះរាជសារ​របស់​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចុះ​ថ្ងៃ​សុក្រ ទី​៤​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ ដែលមាន​ខ្លឹមសារ​អំពាវនាវ​ដល់​ជនរួមជាតិ អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ​សំដៅ​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេសជាតិ​ថ្មី​”​។​

​ក្រសួង​ព្រះបរមរាជវាំង សូម​ប្រកាស​ជា​ព័ត៌មាន ជូន​សាធារណជន​ជ្រាបថា “​ព្រះរាជសារ​របស់ ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ខាងលើនេះ មិន​មាន​ការ​ក្លែងក្លាយ និង​មិន​មាន​ការគំរាមកំហែង​ឡើយ គឺជា​ព្រះរាជសារ ពិតប្រាកដ​។ ក្រសួង​ព្រះបរមរាជវាំង សូម​បដិសេធ​ដាច់អហង្ការ និង​ច្រានចោល​ទាំងស្រុង នូវ​រាល់​ការចោទប្រកាន់​បំផ្លើស ប្រាសចាក​ការពិត​”៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×