Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

AFD​ចង់​ឃើញ​កាន់តែច្បាស់ ពី​ការរីកចម្រើន​លើ​វិស័យ​ធារាសាស្ត្រ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖​ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាមួយ​ក្រសួង​ធនធានទឹក ក្នុង​គោលបំណង​ចូលរួម​អភិវឌ្ឍន៍​ធារាសាស្ត្រ​នៅ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​។​

​រសៀល​ថ្ងៃ​សុក្រ ទី​៨ ខែមិថុនា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអនុញ្ញាត​ឲ្យ​លោក Jean-Luc FRANCOIS មន្ត្រីជាន់ខ្ពស់​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ។​

​លោក Jean-Luc FRANCOIS បាន​លើកឡើង​ថា តាមរយៈ​ការ​ទស្សនកិច្ច​រយៈពេល​ប្រមាណ ២​សប្តាហ៍ ពិសេស​ការចុះ​ទៅ​ដល់​មូលដ្ឋាន​ផ្ទាល់ បាន​ធ្វើឲ្យ​លោក​មើលឃើញ​កាន់តែ​ច្បាស់ ពី​ការរីកចម្រើន​លើ​វិស័យ​ធារាសាស្ត្រ​នៅ​កម្ពុជា ។ ទន្ទឹមនឹងនេះ លោក​ក៏​បាន​ពិនិត្យ​ឃើញ​នៅ​តំបន់​មួយចំនួន ដែល​ទាមទារ​ឲ្យមាន​ការអភិវឌ្ឍ​បន្ថែមទៀ​ត​ផង​ដែរ ។ ក្នុងន័យនេះ ភាគី AFD នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាមួយ​ក្រសួង ក្នុង​គោលបំណង​ចូលរួម​អភិវឌ្ឍន៍​ធារាសាស្ត្រ​នៅ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន ។ លោក​បាន​បន្តថា នៅក្នុង​គម្រោង​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​កសិកម្ម​នៅ​កម្ពុជា (Water Resources Management and Agro-Ecological Transition for Cambodia) ដែល​មាន​ទឹកប្រាក់​ប្រមាណ ២០០ លាន​អឺរ៉ូ ហើយ​ដែល​នៅក្នុង​ជំហាន​ទី ១ មាន​ទឺកប្រាក់​ប្រមាណ ៧៩ លាន​អឺរ៉ូ នឹង​ត្រូវ​ជំរុញ​ឲ្យ​អនុវត្ត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ។​

​ជា​ការឆ្លើយតប លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​ធារាសាស្ត្រ​នៅ​កម្ពុជា ពិសេស​គម្រោង​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​កសិកម្ម​នៅ​កម្ពុជា ដែល​នឹង​ឈាន​ទៅ​អនុវត្ត នាពេល​ខាងមុខ​នេះ នឹង​ជួយ​ពង្រីក​ការស្រោចស្រព​លើ​ផ្ទៃ​ដី​របស់​បងប្អូន​ប្រជាកសិករ​បន្ថែមទៀត ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​សំណូមពរ​បន្ថែម​ដល់​ភាគី AFD ឲ្យ​បន្ត​ជួយ​ដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ឧបករណ៍​សម្ភារៈ សម្រាប់​ការពិនិត្យ ស្រាវជ្រាវ​លើ​គុណភាព​ទឹក​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×