Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង​បន្ត​ជួយ​កម្ពុជា​លើ​ការ​ទប់ស្កាត់​គ្រឿងញៀន​និង​ផលិតផល​ក្លែងក្លាយ​

spot_img

​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​បាន​បារាំង​ប្រចាំ​កម្ពុជា បាន​អះអាង​ថា បារាំង​នៅ​បន្ត​លើកទឹកចិត្ត​ដល់​កម្ពុជា​ក្នុង​ការ ទប់ស្កាត់​នូវ​គ្រឿងញៀន ផលិតផល​ក្លែងក្លាយ​។ រដ្ឋាភិបាល​បារាំង តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ស៊ើបអង្កេត​គ្រឿង ញៀន និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ដល់​មន្ត្រី​ពាក់ព័ន្ធ​ជាពិសេស​នគរបាលជាតិ​កម្ពុជា ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ករណី​ផលិតផល​ក្លែងក្លាយ និង​គ្រឿងញៀន​។​

​វគ្គ​បណ្តុះបណ្តាល​ដែល​ធ្វើឡើង​២​សប្តាហ៍​នេះ គឺ​បាន​ធ្វើឡើង កាលពី​ចុង​សប្តាហ៍​ខែ​ឧសភា​កន្លង​ទៅ ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដោយ​មាន​មន្ត្រី​ពាក់ព័ន្ធ​មកពី​តាម​បណ្តា​ក្រសួង​នានា​ជិត​មួយ​រយ​នាក់​។​

​ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី ការស៊ើបអង្កេត​បទឧក្រិដ្ឋ​កម្ម មាន​ការចាត់តាំង និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ពាក់ព័ន្ធ​គ្រឿង ញៀន និង ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​៨​ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្រសួង​មហាផ្ទៃ លោក មៀច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម បានឲ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​ពិតជា​ល្អ​ខ្លាំងណាស់​សម្រាប់​មន្ត្រី​អនុវត្តន៍​កម្ពុជា ហើយ​ក៏​បញ្ជាក់​អំពី​ការយកចិត្តទុកដាក់រ​បស់​បារាំង​ក្នុង​ការជួយ​ទប់ស្កាត់​នូវ​បទឧក្រិដ្ឋ​ទាំងនោះ​ផង​ដែរ​។​

​លោក​បាន​បន្តថា ចំណេះដឹង​ផ្នែក​បទល្មើស​ឧក្រិដ្ឋកម្ម​គ្រឿងញៀន និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​មួយ​នេះ ដើម្បី​ស្វែងយល់​ពី​ប្រភព ការផលិត ការ​លាក់​ទុក​បណ្តាញ​ចែកចាយ បច្ចេកទេស​នៃ​ការ​តាម ដាន​ស៊ើបអង្កេត វិធីសាស្ត្រ​ក្នុង​ការបង្ក្រាប​ចំពោះ​ការធ្វើ​ចរាចរណ៍ គ្រឿងញៀន​ទាំងនោះ ក៏ដូចជា​ផលិតផល​ពាក់ព័ន្ធ​ដែល​សង្ស័យ​ថា ក្លែងក្លាយ​ខុសច្បាប់​។​

​លោក​បាន​បន្តថា តាមរយៈ​សិក្ខាសាលា​នេះ សិក្ខាកាម​ទាំងអស់ ប្រា​ដក​ជា​ទទួល​ចំណេះដឹង​ថ្មី​ល្អៗ​បន្ថែម​រួមទាំង​ការអនុវត្ត​ជាក់ស្តែង ឆ្លង​តាម​ការចូលរួម​ចែករំលែក​ពី​បទ​ពិសោធន៍ ពី​គ្នា​ទៅវិញទៅមក មិន​ត្រឹមតែ​បទល្មើស​គ្រឿងញៀន​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​គ្រប់​បទ​ល្មើស ទាំងអស់​។​

​លោកស្រី Eva nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ថ្លែងថា បារាំង​បាន​ពង្រឹង កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា អស់​រយៈពេល​ជា​យូរណាស់​មកហើយ ទាក់ទង​នឹង​ការបង្ក្រាប​បទល្មើស​ផ្សេងៗ ជា​ពិសេស​បញ្ហា​គ្រឿងញៀន ការប្រឆាំង​បទល្មើស​ក្លែងក្លាយ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​។ បារាំង​ពិតជា​ត្រេកអរ ចំពោះ​ការផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​ពាក់ព័ន្ធ​និង​គ្រឿងញៀន និង​ផលិត ផល​ក្លែងក្លាយ​ខុសច្បាប់​ទាំងនេះ ហើយ​បារាំង​នៅ​បន្ត​លើកទឹកចិត្ត​ជានិច្ច ដល់​កម្ពុជា​ក្នុង​ការ ទប់ស្កាត់​នូវ​គ្រឿងញៀន ផលិតផល​ក្លែងក្លាយ​ករណី​ផ្សេងៗ​ទៀត​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​បរិវេណ​ទីលាន​ចាក់សំរាម ជាប់​សាលា​សង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បាន​ដុត​បំផ្លាញ​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ប្រមាណ​ជាង​៦០​តោន បាន​បង្ក្រាប​និង​រឹបអូស​នា​ពេលកន្លងមក​។​

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែងថា កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០១៧ កន្លងទៅនេះ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចាប់​ឃាត់​នូវ​គ្រឿងសំអាង​ក្លែងក្លាយ​នៅ​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ មាន​ចំនួន​ជាង​៦០​តោន ដែល​ជនល្មើស​បាន​នាំចូល ផលិត ចែកចាយ ដោយ​ខុសច្បាប់​។​

បន្ទាប់​ពី​ចាប់​ឃាត់​គណៈកម្មការ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី រហូត​ទទួលបាន​ការសម្រេច​ពី​តុលាការ​ផ្ដន្ទាទោស​ជនល្មើស​ចំនួន​៣​នាក់ ដោយ​ម្នាក់ៗ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​សម្រេច​រឹបអូស​វត្ថុតាង ម៉ាស៊ីន​ផលិត​ចំនួន​១៦​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ជា​សម្បត្តិ​រដ្ឋ ព្រមទាំង​បង្គាប់​ឲ្យ​កម្ទេ​ចចោល​វត្ថុតាង​គ្រឿងសំអាង​ក្លែងក្លាយ​ខុសច្បាប់​ជាង​៦០​តោន​។​

ទោះបីជា​មាន​ការខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ពី​បណ្តា​សមត្ថកិច្ច​អនុវត្ត​ច្បាប់​យ៉ាងណា​ក៏ដោយ ក៏​ជនល្មើស​នៅតែ​ព្យាយាម​បន្ត​ប្រព្រឹត្ត ពីព្រោះថា ផ្អែក​តាម​ការស្រាវជ្រាវ​ពី​សំណាក់​អង្គការ​អន្តរជាតិ​នានា បានបង្ហាញ​ថា ឧក្រិដ្ឋជន​ដែល​ចរាចរ​ចែកចាយ​លើ​ផលិតផល​ក្លែងក្លាយ​ដែលមាន​ហានិភ័យ​ខ្ពស់​ដូចជា បារី សុ​រា ឱសថ​ក្លែងក្លាយ និង​គ្រឿងសំអាង​ក្លែងក្លាយ ទទួលបាន​ប្រាក់​ចំណេញ​យ៉ាងច្រើន បើ​ប្រៀប​ទៅ​នឹង​បទល្មើស​ដ៏ទៃទៀត ហើយ​ចំពោះ​ការ​​ដាក់​ទោសទណ្ឌ​ទៀតសោត​នៅ​មាន​កម្រិត​ស្រាល​។​

​សូមបញ្ជាក់​ថា គ​.​ប​.​ផ​.​ក បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ក្នុង​ឆ្នាំ​២០១៧ បាន​១៩​ករណី រឹបអូស​វត្ថុតាង​សរុប​ចំនួន ៥៩៧,៥​តោន ធ្វើ​ពិធី​ដុត​បំផ្លាញចោល ៨១​តោន និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×