Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ពិភាក្សា​ជាមួយនឹង​មេដឹកនាំ​ចិន​

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ចាប់ផ្តើម​ពិភាក្សាគ្នា​នៅក្នុង​ទីក្រុង​ប៉េកាំង បន្ទាប់ពី​មាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​អង់គ្លេស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ៩​។​

​លោក ត្រាំ ត្រូវគេ​រំពឹងថា​នឹង​លើកយក​បញ្ហា ដែល​ចិន​អាច​ធ្វើបាន​ដើម្បី​ទប់ស្កាត់​នឹង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​មេដឹកនាំ​មហាអំណាច​ពិភពលោក​មកកាន់​តំបន់​អាស៊ី គឺ​ផ្តោត​សំខាន់​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​អា​មេ​រិច ចង់​ឲ្យ​ចិន ដែលជា​សម្ព័ន្ធមិត្ត​តែមួយ​របស់​ទីក្រុង​ព្យុងយ៉ាង ដាក់ទណ្ឌកម្ម​បន្ថែមទៀត ប៉ុន្តែ​ភាគី​ខាង​ចិន​បាន​និយាយថា​ខ្លួន​បានធ្វើ​គ្រប់គ្រាន់​រួចហើយ​។​

​មេដឹកនាំ​នៃ​មហាអំណាច​ទាំងពីរ​ក៏​ត្រូវគេ​រំពឹងថា នឹង​ពិភាក្សាគ្នា​ឱនភាព​នៃ​ជំនួញ​របស់​ពួកគេ​ផងដែរ​។​

​កាលពី​ខាងដើម ក្នុង​កំឡុង​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង លោក ត្រាំ​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​យល់ព្រម​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ខណៈដែល​លោក​បានធ្វើ​ការព្រមាន​ថា កុំ​ឲ្យ​កូរ៉េខាងជើង​ចង់​សាក​ជាមួយ​អា​មេ​រិច​។​

​លោក​ក៏បាន​ស្នើ​ឲ្យ​ប្រទេស​ចិន​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​ព្យុងយ៉ាង និង​ឲ្យ​ដាក់​សម្ពាធ​លើ​របប​ផ្តាច់ការ​មួយ​នោះ​ផងដែរ​៕ សុភ័ក្ត្រ​

spot_img
×