Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ថាប័ន​៣ រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B លើ​កុមារ​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ថ្លែងថា ការសម្រេច​ឲ្យបាន​ជោគ​ជ័យ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B លើ​កុមារ ដោយសារតែ​ប្រទេស​កម្ពុជា បាន​ផ្ដល់​វ៉ាក់សាំង​ថ្លើម​ប្រភេទ B ដល់​កុមារ គ្របដណ្ដប់បាន​៩៨​ភាគរយ លើស​គោលដៅ​កំណត់​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​មាន​ត្រឹមតែ ៩៥​ភាគរយ​នេះ​ជា​ផ្នែក​មួយ​ដែល​ជួយ ក្នុង​ការលើកកម្ពស់​សុ​ខ​ភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។​

​ថ្លែង​ក្នុង​សន្និសីទកាសែត ដែល​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួង​សុខាភិបាល នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​​លោក​​សាស្ដ្រាចារ្យ​​​រដ្ឋមន្ត្រី​សុខាភិបា បាន​បញ្ជាក់ទៀតថា ដោយ​មាន​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​កម្ពុជា បាន​សម្រេច​គោលដៅ​ជាតិ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ដែល​ជួយ​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​របស់​កុមារ ដែល​រួមចំណែក​ធ្វើឲ្យ​កម្ពុជា​ឈានទៅ សម្រេចបាន​នូវ​ការ​គ្របដណ្ដប់​សេវា​សុខភាព​ជា​សកល និង​គោល​ដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៣ ។​

ប្រទេស​កម្ពុជា បាន​សម្រេច​គោលដៅ​ជាតិ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច លើ​ការផ្ដល់​ថ្នាំ​បង្ការ​ចំនួន​៣ ដែល​បាន​កំណត់​ដោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ថ្នាក់​តំបន់ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​នេះ រួមមាន ការលុបបំបាត់​ជំងឺ​កញ្ជ្រិល ជំងឺ​តេតាណូស ម្ដាយ និង​ទារក ដែល​សម្រេចបាន​នៅ​ឆ្នាំ​២០១៥ រួម​នឹង​ការសម្រេច​គោលដៅ ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ នៅក្នុង​ឆ្នាំ​២០១៨​នេះ។​

​លោកស្រី​សាស្ដ្រាចារ្យ ទុង រដ្ឋា​វី ប្រធាន​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល បានឲ្យដឹងថា នៅ​ឆ្នាំ​២០១៧​កន្លងមកនេះ ក្រសួង​បាន​ផ្ដល់​ថ្នាំ​បង្ការ​ថ្លើម​ប្រភេ​បេ ក្រោម​កុមារ​អាយុ​១​ឆ្នាំ​ប្រមាណ ៣៤៨.៨៦០​នាក់ និង​កុមារ​ក្រោម​៥​ឆ្នាំ មាន​ចំនួន ១.៧២៥.៦១០​នាក់ ។ លោកស្រី បាន​លើកឡើង​ថា ឆ្នាំ​២០១៨​នេះ នឹង​ផ្ដល់​វ៉ាក់សាំង​ប្រភេទ​បេនេះ ដល់​កុមារ​គ្របដណ្ដប់​១០០​ភាគរយ​តែ​ម្ដង​តាមរយៈ​ការស្វែងរក​កុមារ ដែល​នៅក្នុង​តំបន់​ងាយ​រងគ្រោះ និង​ដើរ​ចាក់​បង្គ្រប់​លើ​កុមារ ដែល​មិន​បាន​ទទួល​ទៅ​តាម​កម្មវិធី​របស់​ក្រសួង​។​

​លោក​វេជ្ជបណ្ឌិត Liu Yunguo តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កិច្ចខិតខំ​ប្រឹងប្រែង អស់​រយៈពេល​មួយ​ទសវត្សរ៍ ដើម្បី​សម្រេចបាន​នូវ​គោលដៅ ប្រយុទ្ធ​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​(B) នេះ​។ ការសម្រេច​បាន​គោលដៅ ប្រយុទ្ធ​នឹង​ជំងឺ​នេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ សម្រាប់​ប្រទេស​កម្ពុជា និង​បង្ហាញ​ថា ការ​ផ្ដល់​ថ្នាំ​បង្ការ ជា​វិធានការ​បង្ការ ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ហើយ​ការរក្សាបាន នូវ​អត្រា​គ្របដណ្ដប់ នៃ​ការផ្ដល់​ថ្នាំ​បង្ការ ឲ្យនៅ​ខ្ពស់ អាច​កាត់បន្ថយ​អត្រា​ជំងឺ​បាន​។​ជំ​ហ៊ាន​បន្ទាប់​របស់​យើង គឺ​ត្រូវ​ពង្រឹង​ផ្ដល់​ថ្នាំ​បង្ការ​ជាប្រចាំ ធានា​ឲ្យមាន​វ៉ាក់សាំង នៅ​គ្រប់​កម្រិត រក្សា​និង​បង្កើន​អត្រា​គ្របដណ្ដប់​វ៉ាក់សាំង​ការងារ ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ដូស​ពេល​កើត នឹង​ត្រូវ​លុបបំបាត់ ជំងឺ​រលាក​ថ្លើម​គ្រប់​ប្រភេទ A, B, C, D, E នៅ​ឆ្នាំ​២០៣០​ខាងមុខ ។​

​ព្រម​ជាមួយ​គ្នា​នោះ លោកស្រី Natascha Paddison នាយិការ​រង អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​ការពារ​បាន​តាម​រយៈ​ការផ្ដល់​វ៉ាក់សាំង ទាន់ពេលវេលា ដោយ​ចាប់ផ្ដើម​ពី​ការផ្ដល់​វ៉ាក់សាំង ទាន់ពេលវេលា ដោយ​ចាប់ផ្ដើម​ពី​ការផ្ដល់​វ៉ាក់សាំង រយៈពេល​២៤​ម៉ោង ក្រោយ​កើត​។ កម្ពុជា​បាន​រីកចម្រើន​យ៉ាង​ខ្លាំង ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​មេរោគ រលាក​ថ្លើម​ប្រភេទ​B​ហើយ​យើង​នឹង​បន្ដ​ធ្វើការ​យ៉ាង​ជិតសិ្នទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការគាំទ្រ ដល់​កម្មវិធី​ជាតិ ផ្ដល់​ថ្នាំ​បង្ការ ធានា​វ៉ាក់សាំង ត្រូវបាន​ផ្ដល់​ដោយ​កុមារ​ទាំង​អស់ ហើយ​កុមារ​ទាំង​អស់ ត្រូវបាន​ផ្ដល់ឱ​កាសរស់រានមានជីវិ​ត រួចផុត​ពី​ជំងឺ ដែល​អាច​ការងារ​បាន ដោយ​ការផ្ដល់​វ៉ាក់សាំង ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×