Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ ទាំង​ព្រឹក​ព្រលឹម​រវាង​រថយន្ដ​ដឹក​កម្មករ​-​កម្ម​ការនី ជាមួយ​រថយន្ដ​សណ្ដោង​រឺ​ម៉កប​ង្ក​របួស​ធ្ងន់ – ស្រាល​មួយចំនួន​

spot_img

​កំពង់ស្ពឺ ៖ នៅ ថ្ងៃទី​៩​ខែ​មិថុនា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៦:២០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ១​កើតឡើង លើ​ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ ៦៦~៦៧ ត្រង់​ចំណុច​ភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច​រវាង​រថយន្ដ​ដឹក​កម្មករ​-​កម្ម​ការ​នី ជាមួយ​រថយន្ដ​សណ្ដោង​រឺ​ម៉កប​ង្ក​របួស​ធ្ងន់ – ស្រាល​មួយចំនួន​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពី បានឱ្យដឹងថា រថយន្ត ១ គ្រឿង ម៉ាក ហ៊ី​យ៉​ន់ ព​ណ៍ស ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-5619 សណ្ដោង​រឺ​ម៉ក ពណ៍​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 4A-0651 អ្នកបើកបរ​គេចខ្លួន បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត ១ គ្រឿង ម៉ាក​ហ៊ី​យ៉​ន់​ដាយ ពណ៍​ខៀវ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 2A-0652 ដឹក​កម្មករ កម្ម​ការ​នី អ្នកបើកបរ​ឈ្មោះ​ស៊ៀក ថេង ប្រុស អាយុ ៣៥ ឆ្នាំ​រស់នៅ​ភូមិ​ក្រាំង​ពោធិ៍ ឃុំ​អូរ ស្រុក​ភ្នំស្រួច បើកបរ​បញ្ច្រាស់ទិស​គ្នា បណ្តាល​អោយ​អ្នកជិះ​ក្នុង​រថយន្ត ហ៊ីយ៉ាន់ដាយ កម្មករ​សរុប ៤៥ នាក់ ប្រុស ១​នាក់ របួសធ្ងន់ ៣​នាក់ ត្រូវបាន​សមត្ថកិច្ច បញ្ជូន​តាម​រថយន្ត​សង្គ្រោះ ទៅ​មន្ទី​ពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង មួយចំនួន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ស្ពឺ ។​រថយន្ត តូច ខូច ខាត​ធ្ងន់ រថយន្ត​ធំ​ខូចខាត​ស្រាល វត្ថុតាង​ទាំង​ពីរ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×