Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈ ស្រិល វណ្ណា ខំ​ធ្វើអំពើ​ល្អ​​ថ្មីមួយ​នេះ តែ​មហាជន​មួយចំនួន​មិន​គាំទ្រ ដោយនៅ​បន្ត​រិះគន់ និង​ចោទថា​ជាការ​… (​មាន​វីដេអូ​)

spot_img

អតីត​ចៅអធិការ​វត្តភ្នំ​បាក់​លើ ខេត្តបន្ទាយមានជ័យ ស្រិល វណ្ណា ដែល​ទើប​ត្រូវបាន​ផ្សឹក​បន្ទាប់ពី​លេច​ធ្លាយ​រឿងអាស្រូវ​ផ្លូវភេទ​ដ៏​ចម្រូងចម្រាស់ ជាមួយ​នារី​វ័យក្មេង​ម្នាក់​ឈ្មោះថា កញ្ញា លី​តា កាលពី​ម្សិលមិញ​នេះ បាន​បង្ហោះ​រូបភាព និង​វីដេអូ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ បង្ហាញ​ពី​សកម្មភាព​ដោះ​អំពើ​ខ្មោច​ព្រាយ​បិសាច ដែល​បាន​យាយី​ស្ត្រី​វ័យក្មេង​ម្នាក់ ។ ប៉ុន្តែ ទង្វើ​នៃ​អំពើ​ដ៏​ល្អ​ជួយសង្គ្រោះ​អ្នក​ដែល​មានទុក្ខ​របស់គាត់​ថ្មី​មួយ​នេះ បែរជា​ធ្វើ​ឲ្យ​មហាជន​មួយចំនួន​ពុំ​សម្តែង​ការពេញចិត្ត​នោះទេ ដោយ​គិតថា​គ្រាន់តែ​ជា​… «​ការសម្តែង​» ប៉ុណ្ណោះ ព្រោះ​ប្រហែល​ដោយសារ​ពួកគាត់​គិតថា នេះ​ជា​សកម្មភាព «​ស្តារ​កិត្តិយស​» ដែលហាក់ដូចជា​កើតឡើង​ចៃដន្យ​ពេក​ហើយ ខណៈដែល​ពេលនេះ កេរ្តិ៍ឈ្មោះ កិត្តិយស​របស់គាត់​កំពុង​ធ្លាក់ចុះ​សឹងតែ​ហៅ​លែងឮ​ទៅហើយនោះ ។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ក្នុងចំណោម​អ្នក​ខ​មិន​គាំទ្រ​លោក ស្រិល វណ្ណា រាប់រយ​នាក់ បាន​រិះគន់​យ៉ាង​ដូច្នេះ​ថា​៖ «សម្ដែងទេដឹង», «អាអន្ទិតឯងគួរតែបញ្ឈប់នូវទង្វើនេះ អណិតពួកគាត់ផង កុំអោយពួកគាត់ខាតពេលវេលា និងលុយកាក់ មិនខ្វះទេមុខរបររកសុីនោះ ប្រយ័ត្នមានកម្មម្តងទៀត ។», «ខ្ញុំជួបហើយៗ បានបងប្រុសនឹងឯងជួយព្យាបាលគ្រួសារខ្ញុំទាំងអស់ គាត់ពិតជាពូកែមែនខ្ញុំជឿ ព្រោះខ្ញុំជួបផ្ទាល់ខ្លួនឯង», «អត់មានអារម្មណ៍ថាខ្មាស់ខ្លួនឯងទេហី?ដែលខ្លួនឯងធ្វើខុសនឹងព្រះពុទ្ធសាសនាដល់ម្លឹងហើយ​ នៅខំដើរតួរកំសត់ដល់ណាទៀត?ជាកូនប្រុសឲ្យចេះទទួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើផង​ បែរជានិយាយថាខាងស្រីដាក់ថ្នាំ​ បោកបានតែអ្នកល្ងង់ទេ​។»,…  ។​

ទោះយ៉ាងណា​ក៏ដោយចុះ មនុស្ស​ដ៏ច្រើនលើសលប់​ទៀត ក៏បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ទង្វើ​របស់លោក ស្រិល វណ្ណា ដែល​បាន​ចេះ​កែខ្លួន និង​បន្ត​ធ្វើអំពើ​ល្អ​ជួយសង្គ្រោះ​ដល់​ជីវិត​អ្នក​ដែលមាន​ទុក្ខ ហើយ​ពួកគាត់​ក៏​ជូនពរ​ឲ្យ​អតីត​សង្ឃ​រូបនេះ​ជួបតែ​សំណាងល្អ កុំ​ឲ្យ​កើតមាន​រឿងរ៉ាវ​ដ៏​អសោច​បែបនេះ​ទៀត ។ ដោយ​ក្នុងនោះ អ្នកខ្លះ​បាន​បញ្ចេញមតិ​ថា​៖ «​រឹងមាំ​ឡេ​ី​ង​លោក​បង​កុំ​ខ្វល់​ពី​សំដី​នាក់​ដ៏​ទៃ​», «​អំពើ​ល្អ​ធ្វើ​ច្រើន​មើលមិនឃើញ​ធ្វើ​ខុស​តែម្ដង​មើលឃើញ​ណាស់​», «​លេ​ា​កបង​គាត់​ពូកែរ​ពិតមែន បេ​ី​មិនដឹង​ច្បាស់​កុំ​ចេះតែ​ខម​មេន បេ​ី​មិន​ជឿរ​កុំ​វ្រ​មាថ​», «​សូម​ជូនពរ​លោក​ប្អូ​ប វណ្ណា​អោយបាន​ជោគជ័យ​ឈ្នះ​មារ​សត្រូវ​ទាំងពួង​វិនាស​ខ្ចាត់ខ្ចាយ សូម​ជួប​អ្វី​ល្អៗ​ទៅ​ថ្ងៃ​អាណា​គ​ត​ខាងមុខ ជួប​មនុស្ស​ល្អ​ណា​លោក​ប្អូន​», «​គ្មាន​នរណា​ល្អឥតខ្ចោះ​នោះទេ អ្នក​ថា​រិះគន់​ថ្កោលទោស​គេ​តែ​ខ្លួន​ក៏​មិនល្អ​ជាងគេ​ប៉ុន្មាន​ដែរ សំខាន់​លូវ​នេះ​លោក​ប្អូន​ជាម​នុស្ស​ថ្មី ហើយក៏​បន្ត​ធ្វើអំពើ​ល្អ​ត​ទៀត ខ្ញុំ​គាំទ្រ​លោក​ប្អូន ស៊ូៗ​ៗ សូមអោយ​លោក​ប្អូន​ជួបតែ​សំណាងល្អ​» ។ អ្នក​ខ្លះទៀត​ឆ្លើយតប​នឹង​អ្នកមាន​ទស្សនៈ​ផ្ទុយ​ថា «​បើ​មិន​ជឿ​គាត់​ទេ​កុំ​មើល​ហើយ​កុំ​ជេ មានតែ​អ្នកស្រុក​ទេ​ដែល​ដឹង​នឹង​ជឿ​គាត់ មិនមែន​តែ​តែ​ស្ក​ស្ករ​តាម​ផេស​បុក​ទេ គាត់​ល្បី​នៅ​បន្ទាយមានជ័យ​អ្នកណា​ក៏​ស្គាល់​ដែល​គាត់​ជួយ​គេ​ច្រើនណាស់​», «​ហេតុ​អី​ក៌​មនុស្ស​ចូលចិត្ត​ឃើញ​មនុស្ស​ធ្លាក់ទឹក​ហើយ​យក​ជើង​ជាន់​បន្ថែម​ម្លេះ​លើ​លោក​នេះ​តើ​មាន​ជនណាម្នាក់​ដែល​មិន​ធ្លាប់ធ្វើ​ខុស សូម្បី​អ្នក​ថា​អោយគេ​នឹង​ក៌​ដោយ​», «ទោះបីជាអាក្រក់រឺល្អ យ៉ាងណាក៏គាត់មានទឹកចិត្តជួយមនុស្សរាប់ពាន់នាក់មកហើយ», «បោកមិនបោកមានតែសាមីខ្លួនពួកគេទេដែលដឹង. ដឹងត្រឹមតែគាត់ជួយមនុស្សទៅបានហើយ ខ្ញុំសរសើគាត់.»,… ។​

​សូម​រម្លឹកថា អតីត​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ​រូបនេះ ត្រូវបាន​ថ្នាក់ដឹកនាំ​សង្ឃ និង​មន្ដ្រី​ធម្មការ ខេត្តបន្ទាយមានជ័យ សម្រេច​ធ្វើការ​ផ្សឹក កាលពី​រសៀល​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ បន្ទាប់​លេច​ធ្លាយ​រឿងអាស្រូវ​មាន​ទំនាក់ទំនង​ផ្លូវភេទ ជាមួយ​នារី​វ័យក្មេង​ម្នាក់ បង្ក​​រលក​កំហឹង​ពេញ​ផ្ទៃ​ប្រទេស ៕ ឧ​ត្ត​ម​

Image may contain: 1 person, standing and outdoor

Image may contain: 1 person, standing and outdoor

spot_img
×