Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ជំនាញ​សុខាភិបាល ចុះ​ដកហូត​គ្រឿងសំអាង​ខុសច្បាប់ ជាង​១​តោន​

spot_img

​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​សុខាភិបាល បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ និង​ដកហូត​គ្រឿងសំអាង​ខុសច្បាប់ សរុប​ចំនួន​១.១៤៣​គីឡូក្រាម នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ទីតាំង​ផ្ទះ​លេខ​៤F ផ្លូវ​វ៉េងស្រេង ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​នីតិវិធី​ដោយ​ព្រះរាជអាជ្ញារង​លោក ហ៊ឹ​ង ប៊ុនថន​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ប្រឆាង​បទល្មើ​សសេដ្ឋកិច្ច​ក្រសួ​ង​មហាផ្ទៃ បានអនុញ្ញាត​ឲ្យកម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បាន​ដឹកនាំ​ដោយ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ មាស រ៉ាវុទ្ធ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ទទួលបន្ទុក​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​​ក​ម្ម​សិទិ្ធ​បញ្ញា បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​សមត្ថកិច្ច​ជំនាញ​របស់​ក្រសួង​សុខាភិបាល ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​វេច​ខ្ចប់​និង​ផលិត​គ្រឿងសំអាង​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត ។​

​នៅក្នុង​ប្រតិ​ប​តិ្ត​ការត្រួតពិនិត្យ​ទីតាំង​ខាងលើនេះ សមត្ថកិច្ច​ចម្រុះ​បាន​ត្រួតពិនិត្យ និង​រកឃើញ គ្រឿងសំអាង​ជាច្រើន​ប្រភេទ ដែល​បាន​ធ្វើ​ការកែច្នៃ​វេច​ខ្ចប់​ពុំ​មាន​បទដ្ឋាន​ត្រឹមត្រូវ​អនុលោម​ទៅតាម​ច្បាប់ ហេតុ​ដូច្នេះ​សមត្ថកិច្ច​ក៏បាន​សម្រេច​ធ្វើ​ការប្រមូល​ដកហូត​សម្ភារៈ​ទាំងនេះ​យកទៅ​រក្សាទុក​ជា​បណ្តោះអាសន្ន​នៅឯ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​។ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​តម្រូវឲ្យ​ម្ចាស់​ទីតាំង​ចូលខ្លួន​ទៅ​បំភ្លឺ​ជុំវិញ​បញ្ហា​ខាងលើនេះ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ នេះ​បើ​យោង​តាម​ការអះអាង​រប​ស់លោក​វរសេនីយ៍ឯក ម៉ាត់ យូ​សុះ នាយការិយាល័យ​ប្រឆាំង​បទល្មើស​ក​ម្ម​សិទិ្ធ​ប​ញ្ញ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×