Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី ២ បែប ដើម្បី​កម្ចាត់​អាចម៍រុយ​ឲ្យ​ផុត​ពូជ​ពី​វត្ថុធាតុដើម​មាន​ស្រាប់​នៅ​ក្នុង​ផ្ទះបាយ​

spot_img

​សុភាពនារី​ណា​ក៏​យល់​ដែរ​ថា​អាចម៍រុយ​វា​បង្ក​សម្ពាធ​ធំធេង​ចំពោះ​ស្បែក​មុខ ទោះបី​ស្បែក​មុខ​ស​ម៉ត់ខៃ​យ៉ាងណាក៏ដោយ ខាងក្រោម​នេះ​ជា​របៀប​កម្ចាត់​អាចម៍រុយ​ដ៏​មាន​ប្រសិទ្ធភាព ៖

១.​របៀប​ទី ១

​វត្ថុ​ធាតុ​ផ្សំ ៖

-​ស៊ុត​មាន់ ១​គ្រាប់​

-​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម ១​ក្រឡ​តូច (​ល្មម​ពន្លិច​ស៊ុតមាន់​នោះ​)

-​ទឹកដោះគោឆៅ​គ្មាន​ស្ករ ២​ស្លាបព្រា​បាយ​

-​ចាន និង​ស្លាបព្រា​

​យក​ស៊ុត​មាត់​ទៅ​ត្រាំ​ក្នុង​ទឹកខ្មេះ​រួច​បន្ទាប់មក​ទើប​លាយ​ជាមួយ​ទឹកដោះ​ឆៅ ។​

​របៀប​ធ្វើ ៖

-​លាង​ពងមាន់​ឲ្យ​ស្អាត រួច​ដាក់​ទៅក្នុង​ក្រឡ​ទឹកខ្មេះ​បិទ​ឲ្យ​ជិត ទុក​រយៈពេល ១​ខែ ។​

-​មួយ​ខែ​ក្រោយ​ពងមាន់​នេះ​វា​នឹង​រលាយ​ក្នុង​ទឹក​ខ្មេះ ។ អ្នក​ដួស​១​ស្លាបព្រា​បាយ​ដាក់ចូល​ក្នុង​ចាន ។​

-​ចាក់​ទឹកដោះគោឆៅ​គ្មាន​ស្ករ​ទៅក្នុង​ចាន​ទឹកខ្មេះ​នោះ រួច​កូរ​វាឲ្យ​ខាប់ ។​

​របៀប​អនុវត្ត ៖

-​ដំបូង​ឡើយ​លាង​សម្អាត​មុខ​ជាមួយ​ទឹ​កក្តៅ ដើម្បីឲ្យរ​ន្ធ​ញើស​រីក ។​

-​យក​សារធាតុ​ដែល​លាយ​ហើយ​មក​លាប​នៅ​តំបន់​ដែល​មាន​អាចម៍​រុយ យកដៃ​ញី​ស្រាលៗ​តាម​ទិសដៅ​ទ្រនិច​នាឡិកា ដោយ​ប្រើ​ពេល​៣-៥ ដើម្បី​ឲ្យ​សារជាតិ​នោះ​ចូល​ជ្រៅ​ទៅក្នុង​ស្បែក​។​

-​លាប​សារធាតុ​នេះ​ពី​លើ​ស្បែក ហើយ​ទុក​វា​រហូតដល់​ស្ងួត ។​

-​រក្សា​សារធាតុ​ចម្រុះ​នេះ​ពី ១៥-២០​នាទី រហូតដល់​ពេល​វា​ស្ងួត សឹម​យក​ទឹក​ក្តៅ​ឧណ្ហ​មក​លាង​សម្អាត ។ បន្ទាប់មក​ត្រូវ​យក​ទឹក​ត្រជាក់​មក​លាង​សំអាត​ដើម្បីឲ្យរ​ន្ធ​ញើស​រឹតបន្តឹង ។​

-​យក​ទឹក​ត្រាំ​ដោយ​ផ្កាកូឡាប ឬ​ឡេរ​ក្សា​សំណើម​ស្បែក​មក​លាប​ជា​កិច្ច​បញ្ចប់ ។​

​ចំណាំ ៖ គប្បី​ប្រើ​សារធាតុ​នេះ ពី ២-៣ ដង នោះ​១​ខែក្រោយ​អ្នកនឹង​ទទួលបាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត ។​

២.​របៀប​ទី​២

​ព្យាបាល​អាចម៍រុយ​ឲ្យ​ផុត​ពូជ ដោយ​ខ្ទឹមបារាំង

​វត្ថុ​ធាតុ​ផ្សំ ៖

-​ខ្ទឹមបារាំង​មួយ​មើ​ម​

-​ទឹកខ្មេះ​ប៉ោម ប្រមាណ ១​ស្លាបព្រា​បាយ​

-​កូនកន្សែង​តូច​មួយ​

-​ស្លាបព្រា​មួយ​

​របៀប​ធ្វើ ៖

-​បកសម្បក​ខ្ទឹមបារាំង​ខាង​ក្រៅ​ចេញ បន្ទាប់​មក​កាត់​វា​តូចៗ ដូច​ក្នុង​រូប ។​

-​បន្ទាប់មក​យក​មើម​ខ្ទឹមបារាំង​នោះ​ដាក់​លើ​កន្សែង ហើយ​យក​ស្លាបព្រា​សង្ក​ត់​ឲ្យ​ខ្លាំង ឡើង​ម៉ត់ ។​

-​យក​ទឹកខ្មេះ​ប៉ោម​មួយ​ស្លាបព្រា​បាយ​មក​លាយ​ចូលគ្នា​ឲ្យក្លាយ​ជា​ល្បាយ ។​

​របៀប​អនុវត្ត ៖

-​ក្រោយ​ពី​លាង​សម្អាត​មុខ​នឹង​ទឹក​ក្តៅ​ឧ​ណ្ឌ យក​ល្បាយ​ដែល​លាយ​មក​លាប​លើ​ស្នាម​ជាំ យកដៃ​ម៉ាស្សា​ស្រាលៗ​ដើម្បី​ឲ្យ​សារធាតុ​នេះ​ជ្រាបចូល​ជ្រៅ​ទៅក្នុង​ស្បែក​ដើម្បី​កម្ចាត់​ចោល​អាចម៍រុយ​នោះ ។​

-​រក្សា​សារធាតុ​នេះ ១៥​នាទី រួច​លាង​សម្អាត​មុខ​ដោយ​ទឹក​ត្រជាក់ ។​

-​គប្បី​ធ្វើ​បែប​នេះ​ពី ២-៣​ដង​ក្នុង​១​សប្តាហ៍ ហើយ​បណ្តា​សារធាតុ​ធ្វើឲ្យ​ជាំខ្មៅ melanin វា​នឹង​ថយ​ចុះ​បន្តិច​ម្តងៗ ហើយ​នឹង​បាត់​ស្រមោល​តែម្តង ។​

​ខាងលើ​នេះ​ជា​វិធី​កម្ចាត់​អាចម៍រុយ​ពីរបែប អាចអនុវត្ត​បាន​ចំពោះ​តែ​មនុស្ស​ពេញវ័យ​ប៉ុណ្ណោះ​។ ចំពោះ​ក្មេងៗ​មិនទាន់​ពេញវ័យ​មាន​របៀប​កម្ចាត់​អាចម៍រុយ ៤​បែប​ដូចខាងក្រោម ៖

១.​ការប្រើ​ម្សៅ​រមៀត​

-​យក​ម្សៅ​រមៀត​មក​លាយ​ជាមួយ​ទឹក​ក្នុង​សមាមាត្រ​ខាប់​ស្អិត រួច​លាប​លើ​តំបន់​ដែល​មាន​អាចម៍​រុយ​។​

-​ទុក​ពី ១៥-២០​នាទី ទើប​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហ ។​

២.​កម្ចាត់​អាចម៍រុយ​ដោយ​វីតាមីន​អ៊ី​

-​យក​វីតាមីន​អ៊ី​មក​លាប​ពីលើ​ស្បែក​មុខ​របស់​ក្មេង​ដែល​មាន​អាចម៍រុយ ទុក​ពី ១៥-២០ ទើប​លាង​ចេញ​ជាមួយនឹង​ទឹក​ត្រជាក់​។​

៣.​របៀប​កម្ចាត់​អាចម៍រុយ​ដោយ​ទឹកឃ្មុំ​

-​យក​ទឹកឃ្មុំ​ពី 2-3 ស្លាបព្រា​កាហ្វេ លាយ​ជាមួយ​ផ្នែក​ស​នៃ​ស៊ុត​១​គ្រាប់ កូរ​វាឲ្យ​សព្វ ។ យក​សារធាតុ​នេះ​មក​លាប​លើ​តំបន់​ដែល​មាន​អាចម៍​រុយ ទុក ១៥-២០ នាទី ទើប​លាង​ចេញ​។​

៤.​របៀប​កម្ចាត់​អាចម៍រុយ​ជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ​

-​យក​ទឹក​ក្រូចឆ្មារ ១​ស្លាបព្រា​កាហ្វេ មក​លាយ​ជាមួយ​ទឹកឃ្មុំ​១​ស្លាបព្រា​កាហ្វេ លាប​ដោយផ្ទាល់​លើ​តំបន់​ដែល​មាន​អាចម៍រុយ ទុក ១៥-២០​នាទី ទើប​លាង​ចេញ​ដោយ​ទឹក​ត្រជាក់ ៕ លី​សា​

spot_img
×