Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមមុខ​! យកដៃ​​ច្របាច់​​គូទ​​សង្សារ​​គេ​​​ក្នុង​ក្លឹប មានអី ត្រូវ​១​កាំបិទ​ចូល​ពេទ្យ​ទាំងយប់ (​មាន​វីដេអូ​)

spot_img

​បុរស​ជា​អ្នកទេសចរ​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​អាយុ ២១ ឆ្នាំ បាន​រងរបួស​ត្រូវ​១​កាំបិត​យ៉ាង​ចុកចាប់ បន្ទាប់ពី​រូបគេ​បាន​ប្រព្រឹត្ត​ទង្វើ​មិន​សមរម្យ យកដៃ​ស្ទាប​គូ​ស្ត្រី​ម្នាក់​នៅក្នុង​ក្លឹប​រាត្រី​មួយកន្លែង នៅក្នុង​ប្រទេស​ថៃ ។​

​សារព័ត៌មាន Daily Mail បាន​ចុះផ្សាយ​ឲ្យ​ដឹងថា Jaydon Sienkiewicz បាន​ចូល​ទៅលេង​ជប់លៀង​សប្បាយ​ជាមួយ​ឪពុក​របស់គាត់​ជា​ជនជាតិ​អូស្ត្រាលី និង​ម្តាយចុង​ជា​ជនជាតិ​ថៃ​ឈ្មោះ Khumkhun Songnagrong និង​មនុស្ស ៨ នាក់ ផ្សេងទៀត នៅ​ក្លឹប Mixx Discotheque ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ថ្មើរជើង​មួយកន្លែង ក្នុង​ទីក្រុង​ប៉ា​តា​យ៉ា នៅវេលា​ម៉ោង ៤ ទៀបភ្លឺ កាលពី​ថ្ងៃទី​ព្រហស្បតិ៍ ។​

Sienkiewicz ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បាន​ទៅប្រើ​ប្រាស់​បន្ទប់ទឹក ហើយ​កាមេរ៉ា​ឃ្លាំមើល បានបង្ហាញ​ឲ្យ​ឃើញ​បុរស​វ័យក្មេង​នេះ​ឈរ​នៅ​ទល់មុខ​នឹង​ស្ត្រី​ថៃ​ម្នាក់ ដែល​បាន​យកដៃ​ឱប​បុរស​ម្នាក់​ផ្សេងទៀត ដែល​គេ​ជឿថា​ជា​មិត្ត​ប្រុស​នាង ។ ប៉ុន្តែ នៅពេលនោះ ស្រាប់តែ Sienkiewicz បាន​យកដៃ​ទៅ​ចាប់​ច្របាច់​គូទ​ស្ត្រី​នោះ​តែម្តង ។​

​ខណៈ​ស្រី​នោះ​ប្រតិកម្ម​នឹង​ទង្វើ​មិន​សមរម្យ​នេះ ភ្លាមៗ​នោះ មិត្ត​ប្រុស​របស់​នាង​ត្រូវ​បានឃើញ​ស្ទុះ​ចេញពី​នាង និង​ដក​កាំបិត​ចាក់ទៅលើ Sienkiewicz ១​កាំបិត​តែម្តង ។ ក្រោយ​ការវាយប្រហារ អ្នកទេសចរ​ខិលខូច​នេះ​បាន​លាត់​អាវ​រកឃើញ​របួស​១​កាំបិត និង​ដើរចេញ​ទៅកាន់​តុ​ឪ​ពុ​ម្តាយ​របស់គាត់ ។​

Sienkiewicz ដែល​ឥឡូវនេះ​ស្ថិតក្នុង​ស្ថានភាព​ស្ថិរភាព ត្រូវបាន​យកទៅ​កាន់​មន្ទីរពេទ្យ Pattya Hospital ទីកន្លែង​ដែល​គាត់​ត្រូវបាន​ព្យាបាល​សម្រាប់​ការបាត់បង់​ឈាម និង​ខូច​សរីរាង្គ ។ ម្តាយ​របស់​ចុង​របស់គាត់​បាន​ប្រាប់​ប៉ូលីស​ថា នាង​ពុំ​ដឹងថា​មូលហេតុ​អ្វី បានជា​នរណាម្នាក់​ធ្វើ​ឲ្យ​កូនចុង​របស់​នាងរង​របួស​បែបនេះ​នោះទេ ។​

​ឥឡូវនេះ ប៉ូលីស​ថៃ បាន​កំពុង​ប្រើប្រាស់​វីដេអូ​កាមេរ៉ា ដើម្បី​កំណត់​អត្តសញ្ញាណ​បុរស​ម្នាក់ ដែលជា​មិត្ត​ប្រុស​របស់​ស្ត្រី​រង​ការ​បៀតបៀន​កេរ្តិ៍ខ្មាស ពី​សំណាក់ Sienkiewicz ផងដែរ ។​

Sienkiewicz ត្រូវបាន​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន ៥ ពាន់​បាត (​ស្មើនឹង ១៥៦.២០ ដុល្លារ​) សម្រាប់​ការព្យាបាល​របួស​របស់​គាត់ ទោះបី​រូបគាត់​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​មិន​សមរម្យ​ទៅលើ​ស្ត្រី​ម្នាក់​នោះ​ក៏ដោយ​, នេះ​បើ​យោងតាម The Sun ។​

​ប៉ូលីស​បានចេញ​ដីកាចាប់ខ្លួន​ជនសង្ស័យ​ដែល​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នោះ ដែល​គេ​ជឿថា​ជា​ជ​នប​ស្ចឹ​ម​ប្រទេស ដែល​អាច​បានគេច​ខ្លួន​ពី​ប្រទេស​ថៃ កាលពី​ថ្ងៃ​អង្គារ រួចទៅហើយ ៕ ចន្ទី

   

spot_img
×