Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទារិកា​ភ្លោះ​បី​នាក់​ស្រដៀង​គ្នា​ដល់​ថ្នាក់​ឪពុក​ម្តាយ​លាបថ្នាំ​ក្រចក​នៅ​មេជើង ដើម្បី​សម្គាល់​ពួកវា​

spot_img

​នេះ​ជា​ករណី​កូនភ្លោះ ៣ ដោយ​ធម្មជាតិ​ពុំមាន​អន្តរាគមន៍​របស់​បច្ចេក​វិទ្យា​នៅ​ប្រទេស​អង់គ្លេស ករណី​បែប​នេះ​មាន​តែ ១/២០០​លាន​ប៉ុណ្ណោះ លើ​ពិភពលោក ។​

​នាង Sian Williams អាយុ ៣១​ឆ្នាំ រស់នៅ South Wales ពិតជា​មាន​ការរីករាយ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ស្វាមី វ័យ ២៦​ឆ្នាំ ឈ្មោះ Aaron Palfrey របស់ខ្លួន ខណៈ​ពេល​ដឹង​ថា គភ៌​ដែល​នាង​កំពុង​មាន​គឺជា​ទារក​ដល់​ទៅ ៣​នាក់ ។ ទារិកា​ទាំង ៣​នាក់​នេះ ត្រូវបាន​បង្កើត​ដោយ​ការវះកាត់ នៅ​ខែ​ឧសភា ឆ្នាំ​ទៅ​មិញ ។ ពួកគេ​បាន​ដាក់ឈ្មោះ​ពួកគេ​ទាំង​បី​ថា Jorgie, Belle និង Olivia ។

​ទារិការ​ទាំងបី កាន់តែ​ធំ​កាន់តែ​ដូច​គ្នា​ឡើង ធ្វើឲ្យ​ពួកគេ​ទាំង​ពីរ​យក​ថ្នាំ​ក្រចក មក​លាប​ក្រចកជើង Jorgie ពណ៌​ស្វាយ Bell ពណ៌​ផ្កាឈូក ហើយ​នឹង Olivia ពណ៌​លឿង​៕ ចន្ទ្រា

spot_img
×