Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ជា​ប្តី​ប្រពន្ធ និង​ថ្នាំញៀន​ចំនួន​ធំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កោះកុង បង្ក្រាប​

spot_img

​កោះកុង ៖ ជនសង្ស័យ​ជា​ប្តី​ប្រពន្ធ និង​ថ្នាំញៀន​ចំនួន​ធំ ត្រូវ​បាន​កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង​បង្ក្រាប និង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កោះកុង ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ដោយ​មាន​ការចង្អុលបង្ហាញ​ពីរ​ឧត្តមសេនីយ៍ត្រី ថុង ណា​រុង មេបញ្ជាការ​កងរាជអាវុធហត្ថ​អាវុធហត្ថ​ខេត្ត​កោះកុង និង​មាន​ការសម្របសម្រួល​នីតិវិធី​ពីរ​លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង នៅវេលា​ម៉ោង ១៧ និង ១៥​នាទី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មណ្ឌលសីមា ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង ទទួល​ជំនាញ​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ស្រែ​បង្គា ស្ថិតនៅ​ភូមិ​២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់ ៖ ១.​ឈ្មោះ សុខ វ៉ិត ភេទ​ស្រី អាយុ ៤៨​ឆ្នាំ មុខរបរ​ចិញ្ចឹម​ក្តាម​លក់ ស្នាក់នៅ​ភូមិ​២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។ ២.​ឈ្មោះ ត្រឹង ឌី​ន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មុខរបរ​ចិញ្ចឹង​ក្តា​មលក់ រស់នៅ​ជាមួយគ្នា និង​ដកហូត​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​) ចំនួន ២៥៨ កញ្ចប់​ទម្ងន់ ៩២,៤៧​ក្រាម ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (WY) ចំនួន ១៦៦ គ្រាប់ ធ​ម្ងន់ ១៤,៩៤​ក្រាម ទូរស័ព្ទ​ចំនួន ២ គ្រឿង ប្រាក់រៀល ៤០.០០០ រៀល និង​សម្ភារៈ​ប្រើប្រាស់ សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×