Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំ​ស្ទូចត្រី​ឡើង​យូរ​ទម្រាំ​បាន ដល់​ពេល​ស្ទូច​បាន​មួយ ស្រាប់តែ​ចោរប្លន់… ​យក​បាត់​ទៀត (​មាន​វីដេអូ​)

spot_img

​អ្នក​ដែល​ចូលចិត្ត​ស្ទូចត្រី​ប្រាកដ​ជា​យល់​អារម្មណ៍​នៃ​ការ​ស្ទូច​បាន​ត្រី​មួយ បន្ទាប់​ពី​ស្ទូច​អស់​ពេល​យ៉ាង​​យូរ ដូច​ដែរ​បុរស​ម្នាក់​នេះ​អញ្ជឹង​ដែរ​។ គាត់​ខំ​ឈរ​ស្ទូចត្រី យ៉ាងយូរ ទំរាំ​បាន​ត្រី​មួយ​ក្បាល ប៉ុន្តែ​នៅពេល​ស្ទូច​បាន​ហើយ ស្រាប់តែ​មាន​ចោរ​មក​ប្លន់​ត្រី​របស់គាត់​ទៀត ធ្វើឲ្យ​គាត់​ស្រឡាំងកាំង​។​

​បើ​តាម​វិដេអូ បុរស​រូប​នោះ មើលទៅ​ហាក់​ភាំង​មួយ​ភ្លែត នៅពេល​ស្ទូចត្រី​បាន​ហើយ ស្រាប់តែ​មាន​​លោក​បង​ចោរ​មក​ស្ទាក់​ចាំ​លួច​ត្រី​គាត់​។​

​គាត់​មើល​ទៅ​ដូចជា​រំភើប​មួយ​ភ្លេត នៅពេល​វាត់​ត្រី​បាន​មួយ​ក្បាល យក​មក​លើ​តុ​ដើម្បី​ដោះ​វា តែ​ត្រូវ​លោក​បង​ឆ្មា​ហក់​ចាប់យក និង​រត់​ទៅ​យ៉ាង​លឿន តែត្រឹម ៤ ទៅ ៥​វិនាទី​ប៉ុណ្ណោះ​។​

​ចង់ដឹង​មហាចោរ​នេះ លួច​ត្រី​លឿន​យ៉ាង​ណា សូម​មើល​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៕ សុភ័ក្តិ

spot_img
×