Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​តាកែវ​រួម​ជា​មន្ត្រីរាជការ ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ ក្នុងឱកាស​បុណ្យ​ឯករាជ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៤

spot_img

តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី ០៩ វិច្ឆិកា ២០១៧​នេះ លោក​ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ រួមជាមួយ​មន្ត្រីរាជកា​រ គ្រប់​ស្ថាប័ន មន្ទីរ​ជុំវិញ​ខេត្ត និង​អ្គ​ង​ភាព នគរបាល ទាហាន កងរាជអាវុធហត្ថ លោកគ្រូរ​អ្នកគ្រូ សិស្សានុសិស្ស​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ដាក់​កំរងផ្កា​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន យុទ្ធ​នារី វីរបុរស​អ្នកស្នេហាជាតិ​ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​ដែល​បាន​ធ្វើឡើង​នៅ​វិមានឯករាជ្យ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៤ (៩​វិច្ឆិកា ១៩៥៣-៩​វិច្ឆិកា ២០១៧)​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក ឡាយ វណ្ណៈ បាន​ថ្លែង​នៅ​ចំពោះមុខ​មហាជន មន្ត្រីរាជការ​ទាំងអស់​ថា នេះ​ជា ការចងចាំ​ជានិច្ច​នូវ​ឧបការគុណ​យុទ្ធជន យុទ្ធ​នារី បុព្វបុរស​ដែល​បាន​បូជាជីវិត​ដើម្បី​ជាតិ និង​ប្រជារាស្ត្រ​។ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ក៏បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ដើម្បី​ទាមទា​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​ឲ្យ​រួច​ចាក​ផុតពី​អាណានិគមនិយម​បារាំង​។​

​ឆ្នាំ​១៩៥៣ គឺជា​ឆ្នាំ​ដែល​ប្រជា​ជាតិខ្មែរ ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ព្រះមហា​វី​រះ​ក្សត្រ​ព្រះ​បរម​រតនៈ​កោដ្ឋ​ទទួលបាន​ជោគជ័យ​ផ្តាច់​ព្រាត់​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ផ្ទេរអំណាច និង​សមត្ថកិច្ច​ទាំងស្រុង​មក​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​រដ្ឋបាល​ស៊ីវិល​,​តុលាការ​,​នគរបាល​,​ទា​ហ៊ាន​,​ការទូត​,​នយោបាយ​ក្នុងប្រទេស និង​ក្រៅប្រទេស​មកអោយ​ខ្មែរ​វិញ​។​នៅ​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣ គឺជា​ថ្ងៃ​ដែល​បារាំង​បានប្រគល់​ឯករាជ្យ​ទាំងស្រុង​មក​ឲ្យ​ខ្មែរ រួច​លាឈប់​មកទៀត​ដោយ​មិនបាន​ធ្វើ​ឲ្យ​ឈាម​ខ្មែរ និង​ឈាម​បារាំង​ហូរ​នោះទេ​៕ តាកែវ​

spot_img
×