Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ច្បាប់​ត្រូវបាន​បង្កើតឡើង មិន​ឈប់ឈរ​ព្រោះ​វា​ពុំ​ដែល​រាំងខ្ទប់​បាន “​រយ​វិធី​” រំលង​ផុត​មាត្រា​ច្បាប់ ដោយ​…​ស្របច្បាប់​

spot_img

១. សាលារៀន​មួយ​សិស្ស​ប្រុស​មិន​អនុញ្ញាត​ឲ្យ​ស្លៀក​ខោខ្លី ទោះបី​អាកាសធាតុ​ក្តៅ​ស្អុះស្អាប់​យ៉ាងណាក៏ដោយ ។ ខណៈពេល​នោះ​សិស្ស​ស្រី​បែរ​ជា​អាច​ស្លៀកសំពត់​ខ្លី​បាន ដូច្នេះ ក្មេងប្រុស​ទាំង​នោះ បាននាំគ្នា​ស្លៀកសំពត់​ខ្លី ហើយ​និយាយ​ថា ៖ វារ​ហើយ​ស្រួល​ជាង​យើង​ស្លៀក​ខោខ្លី​ទៅទៀត ។​

២.​នៅ​អន្ទេ​វា​សិកដ្ឋាន សកល​វិទ្យាល័យ​មួយ មិន​អនុញ្ញាត​ឲ្យ​សិស្ស​ប្រុស​ចូល​បន្ទប់​សិស្សស្រី ឬ​សិស្សស្រី​ចូល​មក​បន្ទប់​សិស្ស​ប្រុស ។ ដំណោះស្រាយ​របស់​គូស្នេហ៍​និស្សិត​ពីររូប​នេះ​ពិតជា​អស់ទាស់ ។​

៣.​រថភ្លើង​ក្នុង​ទីក្រុង​អនុញ្ញាត​ឲ្យ​យក​សត្វ​ចិញ្ចឹម​ដែល​មិនមែន​ស្ថិតនៅក្នុង​ឧបករណ៍​ទុកដាក់​វា ។ អត់​អី​ទេ បើ​ចង់​បែបនេះ បាន​តើ​!​។​

៤.​ប៉ូលិស​ហាមឃាត់​មិន​ឲ្យ​ផឹកស៊ី​នៅ​ចិញ្ចើមថ្នល់ ។ ប៉ុន្តែ​ពុំ​មាន​បំរាម​ហាម​មិន​ឲ្យ​ពួកគេ​អង្គុយ​លើ​ឡាន​ដែល​ចត​លើ​ចិញ្ចើមថ្នល់ រួច​ផឹកស៊ី​សប្បាយ​បាន​ឯណា ។​

៥.​គ្រូបង្រៀន​ម្នាក់​ដាក់​ពិន័យ​ឲ្យ​សិស្ស​ត្រូវ​សរសេរ​សំបុត្រ​មួយ​ឲ្យ​ម្តាយ ទើប​អាច​សម្រាក​បរិភោគ​បាយ​បាន ។ ក្មេង​នោះ​សរសេរថា ៖ ជូន​អ្នក​ម្តាយ !

​អ្នកគ្រូ​ឲ្យ​កូនសរសេរ​សំបុត្រ​នេះ​រួច​ទើប​អាច​បរិភោគ​បាយ​បាន ស្រឡាញ់​ម៉ែ​! Josh ។​

៦.​បំរាម​បិទ​ជញ្ជាំង​សរសេរថា ៖ “​ប្រសិនបើ​អ្នក​ចង់​អង្គុយ​ទីនេះ​បំបៅកូន ត្រូវ​ប្រយ័ត្នប្រយែង​ធ្វើ​ការបិទបាំង​” ។ ម្តាយ​ម្នាក់​ក្នុង​រូប​ខាងក្រោម ពិតជា​គោរព និង​អនុវត្ត​ឥតខ្ចោះ ។​

៧.​បុរស​ម្នាក់​នេះ រង​ការហាមឃាត់​មិនឲ្យ​ចូល​ពហុកីឡដ្ឋាន ។ ប៉ុន្តែ​សុំ​ទោស​ធ្វើ​បែប​ខ្ញុំ​នេះ​មាន​នរណា​ហាម​បាន ។​

៨.​ម្តាយ​របស់​ក្មេង​តូច​នេះ ហាម​កូន​មិន​ឲ្យ​យកចំណី​ទៅ​ស៊ីនៅ​បន្ទប់ទទួលភ្ញៀវ ហើយ​មិន​ឲ្យ​យកអា​យផេត​ចូលទៅក្នុ​ង​បន្ទប់​បាយ ។ កូនក្មេង​ដ៏​អស្ចារ្យ​ម្នាក់នេះ វា​បាន​បញ្ចៀស​បំរាម​ពីរ​ប្រការ​ខាងលើ​យ៉ាង​ងាយ ។​

៩.​វេជ្ជបណ្ឌិត​ផ្តាំ​ថា មិន​ត្រូវ​យក​អ្វី​ដាក់​លើ​ខ្ទង់ច្រមុះ​មួយ​ថ្ងៃ​ក្រោយ​ការវះកាត់ តើ​បុរស​នេះ​គាត់​ចង់​ពាក់​វ៉ែនតា ត្រូវធ្វើ​បែបណា​ទើបបាន ? ចម្លើយ​ស្ថិតក្នុង​រូប ។​ (នៅមានត)

spot_img
×