Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បង្ហាត់​ឆ្មា ៦៥​ក្បាល​ ឲ្យ​លួច​របស់​មាន​តម្លៃ​ពី​ផ្ទះ​អ្នកជិតខាង​

spot_img

​ស្ត្រី​វ័យ ៨៣​ឆ្នាំ​ម្នាក់ នៅក្នុង​រដ្ឋ Ohio សហរដ្ឋ​អា​មេ​រិច ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​រង​ការ​ចោទ​​ប្រកាន់​ពីបទ បង្ហាត់​ឆ្មា​ឲ្យ​លួច​របស់​មានតម្លៃ​ពី​ផ្ទះ​អ្នកជិតខាង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ World News Daily Report កាលពី​ពេល​ថ្មីៗ​នេះ​។​

​ប៉ូលិស​ក្នុង​ទីក្រុង Columbus រដ្ឋ Ohio បាន​ចាប់ផ្តើម​ធ្វើ​ការស៊ើបអង្កេត លើ​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ​ Ruth Gregson និង​ឆ្មា​ចំនួន ៦៥​ក្បាល​របស់​គាត់ បន្ទាប់​ពី​អ្នកជិតខាង​រាយការណ៍​ថា ពួកគេ​បាត់​របស់​មានតម្លៃ​តូចៗ​ជាច្រើន​។​

​អ្នកជិតខាង​ជាច្រើន បានបញ្ជាក់​ថា គេ​បាន​សម្គាល់​ឃើញថា ពួកគេ​បាត់​របស់​ភ្លឺៗ​មានតម្លៃ ដូចជា​គ្រឿងអលង្ការ​ជាដើម បន្ទាប់​ពី​ឆ្មា​របស់​ស្ត្រី​វ័យ​ចំណាស់​ខាងលើ មកលេង​ផ្ទះ​របស់​ពួកគេ​។​

​ទោះយ៉ាងណា ក្រោយពេល​ប៉ូលីស​បាន​ចាប់ផ្តើម​ធ្វើកា​រ​ស៊ើបអង្កេត ពួកគេ​បាន​កំណត់​ថា ឆ្មា​ជាច្រើន​បាន​មកលេង​ផ្ទះ​អ្នកជិតខាង​របស់​ស្ត្រី​ខាងលើ និង​បាន​នាំ​យក​របស់​តូចៗ​ដែល​ភ្លឺៗ​ត្រឡប់​​ទៅ​ផ្ទះ​ពួកវា​វិញ​។​

​ប៉ូលិស​ក៏​បាន​ធ្វើ​ការឆែកឆេរ​ផ្ទះ​របស់​អ្នកស្រី Ruth Gregson និង​បាន​រកឃើញ​គ្រឿងអលង្ការ និង​របស់​មានតម្លៃ​ផ្សេងៗ​ទៀត​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ៦៥០.០០០​ដុល្លា​អា​មេ​រិច​។​

​ប៉ូលិស​បញ្ជាក់ទៀតថា ស្ត្រី​ខាងលើ​បាន​សារភាព​ថា គាត់​ពិតជា​បាន​បង្វិត​ឆ្មាគា​ត់​ឲ្យ​ចេះ​លួច ដោយ​និយាយថា ពួក​ឆ្មា​ទាំងនោះ ត្រូវ​តែ​​ធ្វើ​អ្វី​មួយ​ដើម្បី​ការរស់នៅ​របស់​ពួកគេ​។​

​ប៉ូលិស​បញ្ជាក់ទៀតថា ឆ្មា​ទាំងអស់​របស់​អ្នកស្រី Ruth Gregson ប្រហែលជា​បាន​លួច​របស់ មាន​តម្លៃ​ពី ផ្ទះ​ចំនួន​ច្រើនជាង ៥.០០០​ផ្ទះ នៅក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ​៕ សុភ័ក្ត្រ

spot_img
×