Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ខេត្ត​កណ្ដាល បង្ក្រាប​ចាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ ដកហូត​ឈើ​សុ​ក្រំ​ជិត​៦០​ដុំ​

spot_img

កណ្ដាល ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង របស់​ក្រុមហ៊ុន​នី​កាខូ​អិល​ធី​ឌី ដែល​លួចលាក់​ដឹកឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ​ចំនួន​៥៩​ដុំ ត្រូវបាន​នគរបាល បង្ក្រាបបាន នៅវេលា​ម៉ោង​២​និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​បានឲ្យដឹងថា ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើឡើង​ដោយ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដោយ​មាន​ការចង្អុលបង្ហាញ ពី​លោក​ឧត្តមសេនីយ៍ទោ អាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល និង​មាន​ការឯកភាព​ពី​ព្រះ​រាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ចុះបង្ក្រាប​ពួនស្ទាក់​ឃាត់ទុក និង​ដកហូត​ឈើប្រណិត​ចំនួន​៥៩​ដុំ​នោះ នៅក្នុង​រថយន្ត​ក្រុង​ដឹកនាំ​អ្នកណើរ​មួយគ្រឿង ម៉ាក KAI ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-9377 ។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ឈើប្រណិត​ចំនួន​៥៩​ដុំ ជា​ប្រភេទ​ឈើ​សុ​ក្រំ ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ​ភ្នំពេញ​3C-6871 ចំនួន​២​បន្ទះ និង​នាមប័ណ្ណ​ក្រុមហ៊ុន​នី​កាខូ​អិល​ធី​ឌី ចំនួន​៣៧​សន្លឹក ។​

​មុន​នឹង​ឈាន​ដល់​ធ្វើ​ការបង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ឈើប្រណិត​ដោយ​ខុសច្បាប់​នេះ នគរបាល​ជំនាញ បាន​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល​ថា មាន​រថយន្ដ​ក្រុង​មួយ​មួយគ្រឿង ដឹក​ឈើប្រណិត​ខុសច្បាប់​មួយ​គ្រឿង​កំពុងធ្វើដំណើរ ឆ្លងកាត់​ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ ភ្លាម​នោះ​កម្លាំ​ការិយាល័យ​ជំនាញ បាន​ធ្វើ​ការចុះ​បង្ក្រាប​ពួនស្ទាក់ រួច​កសាង​ឯកសារ ដកហូត​យក​មក​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​នគរបាល​បាន​ចោទប្រកាន់ និង​កសាង​ឯកសារ លើ​រថយន្ត​ដឹក​ឈើប្រណិត​ខុស​ច្បាប់​ខាងលើ​នេះ គឺ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចំនួន​២​ករណី ទី​១-​បទល្មើស​ដឹក​ឈើប្រណិត​ដោយ​ខុសច្បាប់ និង​ទី​២-​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×