Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តធម៌​កម្រ​រក​! ស្ត្រី​តៃកុង​ឡានក្រុង​ឈប់​រថយន្ត​បន្ទាន់ និង​ស្ទុះ​ទៅ​ជួយសង្គ្រោះ​នារី​វ័យក្មេង​​កំពុង​ប៉ុនប៉ង​សម្លាប់ខ្លួន​ពីលើ​ស្ពាន (​មាន​វីដេអូ​)

spot_img

​​ស្ត្រី​ខូចចិត្ត​ម្នាក់​ដែល​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន ពីលើ​ស្ពាន​មួយកន្លែង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ត្រូវបាន​ជួយសង្គ្រោះ​ជីវិត បន្ទាប់ពី​ស្ត្រី​ជា​អ្នកបើកបរ​រថយន្តក្រុង​ម្នាក់ បាន​បញ្ចុះបញ្ចូល​នាង​ឲ្យ​ផ្លាស់ប្តូរ​ចិត្តគំនិត​គិត​ខ្លី​បែបនេះ ។​

​ការធ្វើអត្តឃាត​ដ៏​គួរ​ឲ្យ​បារម្ភ​នេះ ត្រូវបាន «​រារាំង​» ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ Zeng Hanxi ដែល​កំពុង​បើករថយន្ត​ក្រុង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​មួយ​ក្នុង​ខេត្ត Wuhan កាលពី​រសៀល​ថ្ងៃអាទិត្យ គឺ​នៅពេលដែល​អ្នកស្រី Zeng បាន​សម្លឹង​ឃើញ​ស្ត្រី​វ័យក្មេង​ម្នាក់​កំពុង​ឡើងលើ​បង្កាន់ដៃស្ពាន​ឆ្លងកាត់​ទ​ន្លៃ Yangtze ។​

​វីដេអូ​ផុស​នៅលើ PearVideo បានបង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ស្ត្រី​អ្នកបើកបរ​ចិត្តធម៌​នោះ បាន​ឈប់​រថយន្ត​ជាបន្ទាន់ នៅ​កណ្តាល​ស្ពាន ដោយ​ស្រែក​ចេញ​ពី​ក្នុង​រថយន្ត​​យ៉ាង​ខ្លាំង​ថា៖ «ហេ! នាង​កុំលោតៗ» និង​ទី​បំផុត នាង​ក៏​​ទាញស្ត្រី​ប៉ុនប៉ង​សម្លាប់ខ្លួន​នោះ​ដោយ​សុ​វត្តិភាព ដោយមាន​ការជួយ​សង្គ្រោះ​ពី​អ្នកដំណើរ​​ ។​

​ស្ត្រី​រូបនោះ​ត្រូវ​បានដឹងថា​មានឈ្មោះ Xu ហើយ​មូល​ហេតុដែល​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​មក​ឡើងលើ​ស្ពាន ប៉ុនប៉ង​បញ្ចប់ជីវិត​បែបនេះ គឺ​បន្ទាប់​កើតមាន​ជម្លោះ​ខ្លាំងក្លា​មួយ​ជាមួយ​ប្តី​របស់​នាង​តាម​ទូរស័ព្ទ ។​

​យោងតាម South China Morning Post ប្តី​របស់ Xu រស់នៅ Shenzen ដែលមាន​ចម្ងាយ​ជាង ១ ពាន់​គីឡូម៉ែត្រ ពី Wuhan ។​

​អ្នកស្រី Zeng បាន​ឲ្យ​ដឹងថា​៖ «​ស្ត្រី​វ័យក្មេង​នោះ​ពុំ​ឈប់​ស្រែកយំ​ជាមួយ​វិបត្តិ​របស់​នាង​ទេ ។ ខ្ញុំ​បាន​ហៅ​អ្នកដំណើរ​ទាំងអស់​នៅលើ​រថយន្ត ជួយសង្គ្រោះ​នាង និង​នាំយក​នាង​ចេញពី​ស្ពាន​នោះ ព្រោះតែ​ខ្ញុំ​បារម្ភ​ខ្លាចក្រែង​នាង​ធ្វើបែបនេះ​ម្តងទៀត​» ។​

Zheng បាន​ដឹកយក​ស្ត្រី​មាន​បញ្ហា​ផ្លូវចិត្ត​នេះ ទៅកាន់​ចំណតរថយន្ត​ស្ថិត​ក្បែរ​នោះ​មួយ ដែលជា​ទីកន្លែង​មិត្តភក្តិ​ម្នាក់​របស់​នាង ត្រូវបាន​ហៅ​ឲ្យ​មក​យក​នាង​ទៅផ្ទះ​វិញ ៕ ចន្ទី​

spot_img
×