Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើមានរឿង​អ្វី ដល់​ថ្នាក់ ប៉ែន ចំរុង ចង់ទៅ​បួស ខណៈដែល​អ្នកនាង ខាត់ សុ​ឃីម ព្យាយាម​ជួយ​ឃាត់​?

spot_img

​លោក ប៉ែន ចំ​រ៉ុង ដែល​ធ្លាប់តែ​បង្ហាញ​កាយវិការ​ក្រមិចក្រមើម ក៏ដូចជា​វោហា​សាស័ព្ទ​ចាក់ទឹកមិនលេច កំប្លែង​មិនចេះ​រីងស្ងួត ស្រាប់តែ​កាលពីពេល​ថ្មីៗ​នេះ លោក​ពាក្យសម្ដី​តាមរយៈ Comment ជាមួយ​តារា​ពហុ​ជំនាញ អ្នកនាង ខាត់ សុ​ឃីម ថា ចង់ទៅ​បួស ដែល​ធ្វើឱ្យ​អ្នកនាង ខាត់ សុ​ឃីម តាម​ឃាត់ ។

​សម្រាប់​ការ​បង្ហើ​សម្ដី​គូរ​ឱ្យ​សង្ស័យ​របស់ លោក ប៉ែន ចំ​រ៉ុង នេះដែរ គឺធ្វើឡើង​ក្រោយពេល​អ្នកនាង ខាត់ សុ​ឃីម បាន​បង្ហោះ ព័ត៌មាន​ទាក់ទង​នឹង​តារា​ជើងចាស់​ថៃ​លោក Yuranunt Pamornmontri បួស​នៅ​ប្រ​ទេ​សិរី​លង្កា ។

​លោក ប៉ែន ចំ​រ៉ុង បា​នស​និយាយ​ក្នុង Comment ថា «​តិច​ទៀត​ប្រហែល​ចឹ​ង​ដែរ​ហើយ​បង ស្មុគស្មាញ​ណាស់​ជីវិត​នេះ​» ដែល​ធ្វើឱ្យ​អ្នកនាង ខាត់ សុ​ឃីម តប​វិញ​ថា «​កុំ​អី ចំ​រ៉ុង​អើយ​» «​ចិត្ត​ដូច​ចង់​តិចៗ​ហើយ​បង តាម​និស្ស័យ​ទៅ​បង​» ប៉ែន ចំរុង តប ។

​គួរ​បញ្ជាក់ថា សម្រាប់​ការឆ្លង​ឆ្លើយ​ជា​យ៉ាងច្រើន​នេះ ពុំទាន់​ដឹងថា លោក ប៉ែន ចំរុង កំពុងមាន​កង្វល់​អ្វី ឬ​គ្រាន់តែ​ជាការ​លេងសើច​នោះ ទេ ដែល​ដូចនេះហើយ ទើប​ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​នៅមាន​មន្ទិល ៕ សាវុធ​

  

spot_img
×