Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្យល់​កន្ត្រាក់​បោកបក់​បំបាក់​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​និង​ដើមឈើ សង្កាត់​លើ​យានយន្ត​ជាច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ ​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​មុន​ភ្លៀង ដោយ​បាន​ធ្វើឲ្យ​ដែក​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​និង​ដើម​បាក់​មក​សង្កាត់​លើ​យានយន្ត​ជាច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ​​បាន​ធ្វើអោយ​ខូចខាត​យានយន្ត​មួយចំនួន​និង​ធ្វើ​មាន​មនុស្ស​រងគ្រោះ​ផងដែរ​។​

​បើ​តាម​ការបញ្ជាក់​អោយដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​បានអោយដឹងថា នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​១៥​នាទី នៅត្រង់​ចំណុច​ខាង​មុខ ប៉ុស្តិ៍​នគរបាល​ចតុមុខ (​សម្តេច​សង្ឃ​ជួន​ណាត​) តីរវិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ មាន​ករណី​ខ្យល់​កន្ត្រាក់ បណ្តាល អោយ ១-​រលំ​ស្លាក​ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ស្រា​Chivas មួយ​ផ្ទាំង​ធំ និង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជ កម្ម មួយ​ផ្ទាំង​តូច ពុំ​ស្គាល់​យីហោ (​មិន​បណ្តាលអោយ​រង​បួស​មនុស្ស​ទេ​, បណ្តាល​ខូចខាត​ម៉ូតូ​មួយ​គ្រឿង​) ២-​រលំ ដើម​តាសេក មួ​យ​ដើម​ធំ នៅត្រង់​ចំណុច​ខាង​មុខ​ផ្ទះ​លេខ​២១​អឺ​០ ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ (​មិន​បណ្តាលអោយ​រងរ​បួស​មនុស្ស​ទេ​, បណ្តាល​អោយ​ទាក់​ខ្សែរ​ភ្លើង មួយ​ខ្សែរ​ធំ​) ។ ៣-​រលំ ដើម​ផ្កា មួ​យ​ដើម​តូច នៅត្រង់ចំណុច មហាវិថី​ព្រះមុន្នីវង្ស កែង​ផ្លូវ​លេខ​១៥៤ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ​(​មិន​បណ្តាលអោយ​រងរ​បួស​មនុស្ស​ទេ​) ។ ៤​ខ្យល់​កន្ត្រាក់​បណ្តាលឲ្យ​បាក់​មែកឈើដ៏​ធំ​សង្កត់​លើ​ម៉ូតូ​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បណ្តាលឲ្យ​មាន​អ្នករង​របួស​នៅតាម​បណ្តោយ​ផ្លូវ​លេខ ១៦៩ ខាង​មុខ​វិទ្យា​លបាក់​ទូក ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×