Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ថ្ងៃ​២៩​កក្កដា​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​

spot_img

​ស្វាយរៀង​ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈ​ក​ម្មារ​ធិ​ការ​កណ្តល គណបក្ស​ប្រជាជន​កម្ពុជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៍​ដូច​សមាជិក​សមាជិកា​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​កម្ពុជា​គ្រប់​ថ្នាក់​មូលដ្ឋាន​ទូទាំង​ខេត្ត​ទាំងអស់ អញ្ជើញ​ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខនេះ​ពិសេស​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ឲ្យ សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី និង​ការបន្ត​ថែរក្សា​សន្តិភាព ទាំងស្រុង​ដែល​ធានា​បាន​ដល់​ការអភិវឌ្ឍន៍​ឲ្យមាន​ការរីកចម្រើន​ឥតឈប់ឈ​រ បន្ថែមទៀត​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន បាន​បានលើកឡើង​បែប​នេះ​ខណៈ​អញ្ជើញ​ចូលរួម​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​សមាជិក​ជាង​៣០០​នាក់​នា​ព្រឹក​ថ្ងៃ​សៅរ៍​១១​រោច​ខែជេស្ន​ឆ្នាំច​សំរិទ្ធិស័ក ព .​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​០៩ មិថុនា​ឆ្នាំ​២០១៨​ស្ថិត​នៅ​គណបក្ស​ស្រុក​កំពង់រោ​ទី​ខេត្តស្វាយរៀង​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ថ្លែងបន្តថា​ក្រោយ​ពី​ប្រទេស​ជាតិ​រួចផុត​ពី​សង្គ្រាម ដោយ​បាន​ចាប់ផ្តើម​អភិវឌ្ឍន៍​ប្រទេស​ពី​ចំណុចសូន្យ គឺមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​ជា​ខ្នងបង្អែក​ធានាបាន នូវ​សុខសន្តិភាព និង​ជម្រុញ​ការអភិវឌ្ឍន៍​ប្រទេស ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​មាន​អ្វីៗ​គ្រប់បែប​យ៉ាង​រហូតមក​ដល់​បច្ចុប្បន្ន ។ ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ទ​តាំងពី​បាទដៃ​ទទេ​រហូត​មាន​ថ្ងៃ​នេះ​ពិតជា​បាន​ឆ្លងកាត់ ឧបសគ្គ​គ្រប់​ដំណាក់កាល តាំង​ពី​ប្រជាពលរដ្ឋ​មិន​មាន​បាយ​ហូប​គ្រប់គ្រាន់ រហូតមកដល់​សព្វថ្ងៃ​មាន​ជីវភាព​សមរម្យ កា​រស់នៅ​ប្រកប​ដោយ​សុខ​សាន​ត្រា​ណ ក្រោម​ដំបូល​សន្តិភាព​តែ​មួយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​នស​យក​រដ្ឋមន្ត្រី​ដ៍​ខ្នើម​គ្មាន​ពីរ​។

​លោក ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្តថា ដើម្បី​បន្ត​រក្សា​សន្តិភាព ជាពិសេស​ធានា​ដល់​ការអភិវឌ្ឍន៍​ឲ្យមាន​ការរីកចម្រើន​ឥតឈប់ឈ​រ សូម ឲ្យ​បងប្អូន​ទាំងអស់ ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០​ដែល​នឹង​ជិត មកដល់​នា​ថ្ងៃ​២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ដើម្បី​បន្ត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ក្នុង​ការដឹកនាំ នាវា​កម្ពុជា ឆ្ពោះទៅ​កាន់​ត្រើយ​វិបុលភាព និង​វឌ្ឍនភាព​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​នា​ឪ​កាស​នោះ​ដែរ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​បន្ថែម​យ៉ាងច្បាស់​ថា សេរីភាព ដែល​យើង​ទទួល​បាន​ជាង​៣០​ឆ្នាំ​មកនេះ គឺមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​តែមួយគត់ បាន​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ពី​បាទដៃ​ទទេរ ដោយ​ចាប់ផ្តើម​កសាង ស្តារ និង​ជម្រុញ​ការអភិវឌ្ឍន៍​ឱ្យមាន ការរីកចម្រើន មាន​អ្វីៗ​គ្រប់បែប​យ៉ាង​ដូច​សព្វ​ថ្ងៃនេះ​ដោយ​មិន​សន្យា​ខ្យល់ ដូច​អ្នក​នយោបាយ​ប្រថុយប្រឋាន​មួយចំនួន​នោះ​ឡើយ ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងបន្តថា ដោយ​មាន​គោលការណ៍ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​កិត្យិ​បណ្ឌិ​តរបស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ជា​ច្រើន​អាណត្តិ​ជាពិសេស​ក្នុង អាណត្តិ ទី​៥​នេះ​បាន​ជម្រុញ​អភិវឌ្ឍន៍​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ថ្នល់ ផ្សារ សាលារៀន មន្ទីរពេទ្យ​វត្ត​អារាម គឺ​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន​កើតឡើង​ជា​ហូរហែរ​ជាក់ស្តែង​ផ្ដល់​ការអភិវឌ្ឍន៍ លើ​វិស័យ​គ្រប់​វិស័យ​មកដល់ពេលនេះ​។​

​លោកជំទាវ លឹម វាសនា​តំណាង​សមាជិក​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ស្រុក​ក្នុង​ខេត្ត​ស្វាយរៀង​ក៍​បាន​លើកឡើង​ថា ពួកគាត់ មាន​ការសង្ឃឹម​ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងខ្លាំង ព្រោះ​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ គឺមាន​តែ​គណបក្ស ប្រជាជន​កម្ពុជា​តែមួយគត់ បាន​ធ្វើឲ្យ​ពួគកាត់​ចៀសផុត​ពី​សេចក្តី​ស្លាប់ ។

តំណាង​ដដែល​បាន​បន្ថែមថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេជោ​ហ៊ុន សែន​ជា​ប្រធាន​បាន​ដឹកនាំ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពោរពេញ​ដោយ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជាពិសេស​ការ​ជម្រុញ អភិវឌ្ឍន៍​នៅ​តាម​មូលដ្នាន ឲ្យមាន​ផ្លូវ មាន​ស្ពាន ផ្សារ សាលារៀន វត្ត​អារាម និង​ការផ្តល់​នូវ​សុវត្ថិភាព​នៅតាម​មូលដ្ឋាន​ជាដើម ។ សរុប​មក​ពួកគាត់​ទាំងអស់គ្នា ត្រូវតែ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​លេខ​រៀង​ទី​២០​នៅ​ថ្ងៃ​ទី​២៩​កក្កដា​ខាងមុខនេះ​ដើម្បី​គាំទ្រ​សម្តេច​តេជោ​ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ក្នុង​អាណត្តិ​ទី​៦​នេះ​ក៍​ដូច​អាណត្តិ​ក្រោយៗ​ទៀត​៕ ​វ៉ៃកូ​

 

spot_img
×