Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅ​ប្រលង​ស្ទូចត្រី​ក្នុង​បឹង ព្រលឹង​ចោល​ប្រាណ​ព្រោះតែ​ស្ទូច​បាន​… សាកសព​ទៅវិញ​ (មានវីដេអូ)

spot_img

​កាលពី​សប្តាហ៍​មុន​នេះ ក្នុង​ការប្រលង​ស្ទូចត្រី​នៅ​ទន្លេ Citarum ទីក្រុង Bandung ប្រទេស​ឥណ្ឌូណេស៊ី បេក្ខជន​ម្នាក់​ឈ្មោះ Safari ស្ទូច​មិន​ជាប់​ត្រី​បែរជា​ជាប់​សាកសព​មនុស្ស​ទៅវិញ ដំបូង​ឡើយ Safari ពិតជា​ត្រេកអរ​ពេល​ដងសន្ទូច​របស់​ខ្លួន​ទាញ​មក​ធ្ងន់ៗ ហើយ​គិត​ថា​ខ្លួន​ប្រាកដ​ជា​ទទួលបាន​ជោគជ័យ​ជាមួយ​ប្រាក់រង្វាន់​សន្ធឹកសន្ធាប់​ផងដែរ ។​

​ប៉ុន្តែ​បន្ទាប់ពី​ប្រឹង​ទាញ​មួយ​សន្ទុះ​មក ស្រាប់តែ​នៅ​ពី​មុខ​លោក បាន​លេចឡើង​នូវ​ខ្នង​សាកសព​មនុស្ស​ម្នាក់ ។​

​មិនថាតែ Safari ទេ​សូម្បី​អ្នក​នៅ​ជុំវិញ​នោះ​មាន​ការតក់ស្លុត​យ៉ាងខ្លាំង ហើយ​នាំគ្នា​ចុច​ទូរស័ព្ទ​ហៅ​ប៉ូលិស ។​

​ភ្លាមៗ​នោះ​ប៉ូលិស​ក៏​បាន​មកដល់ ហើយ​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ ។​

spot_img
×