Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស “​ង​” ស្រួល​លួង តែ​ដល់​សត្វ “​ង​” វិញ​តើ​លួង​បែបណា​ទៅ​? (មានវីដេអូ)

spot_img

​សត្វ​ស្ទើរតែ​ទាំងអស់​នៅលើ​លោក វា​មាន​ភាសា​របស់​វា ដូចជា​មនុស្ស​អីចឹង​ដែរ ហើយ​សត្វ​មួយចំនួន​ដែល​មនុស្ស​ផ្សាំ​បាន​ក្លាយ​ជា​សត្វ​ចិញ្ចឹម យូរៗ​ទៅ​វា​អាច​យល់​ពី​ភាសា​មនុស្ស​ទោះបីជា​វា​មិន​អាច​និយាយស្តី​ចេញ​បាន ។​

​ពពួក​សុនក ក៏​ដូច្នេះ​ដែរ ប្រសិន​បើ​ម្ចាស់​វា​ចេះ​ហ្វឹកហ្វឺន​ឲ្យបាន​ត្រឹមត្រូវ នោះ​វា​ចេះ​ស្តែង​អារម្មណ៍​មិន​ខុស​ពី​មនុស្ស​ឡើយ ។​

​ម្ចាស់​ឆ្កែ​មួយ​ហ្វូង​នេះ គាត់​បាន​ហ្វឹកហ្វឺន និង​ទម្លាប់​ឲ្យ​ហ្វូង​ឆ្កែ​របស់​គាត់​មាន​វិន័យ ។​

​ដល់​ពេលបាយ​ម្តងៗ គាត់​តែង​ហៅ​ឈ្មោះ​ពួកវា ចេញពី​ទ្រុង​ម្តង​មួយៗ តាម​លំដាប់លំដោយ ។​

​គាត់​បាន​ធ្វើ​ការសាកល្បង​ដោយ​តែង​ហៅ​ឈ្មោះ​ឆ្កែ​មួយ​ក្បាល​នោះ​ក្រោយ​គេ​បង្អស់ ។ មួយរយៈ​ក្រោយ​មក​វា​ចាប់ផ្តើម​យល់ ហើយ​គិត​ថា ម្ចាស់​វា​ពិតជា​អយុត្តិធម៌​ចំពោះ​វា​ណាស់ ហេតុនេះ ពេល​ម្ចាស់​វា​ហៅ​ឈ្មោះ​ឆ្កែ​ដទៃ វា​បែរមុខ​ទៅក្រោយ ។​

​ហើយ​ម្តងនេះ វា​ពិតជា​សម្តែង​កាយវិការ ឲ្យ​ម្ចាស់​វា​ដឹងថា “​ខ្ញុំ​តូចចិត្ត​ណាស់​! ខ្ញុំ​ខឹង​អ្នក​ហើយ​!” ។ ដើម្បី​ឲ្យ​ជាក់ច្បាស់ ប្រិយមិត្ត​ទស្សនា​ឃ្លីប​ខាងក្រោម​ពិតជា​ទប់​សំណើច​ពុំបាន ។​


spot_img
×