Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែចង់បាន​ប្រាក់​ជួយ​សង្គ្រោះ​ជីវិត​​ប្អូន​ស្រី​កើត​មហារីក បង​ស្រី​ដ៏​លះ​បង់​ម្នាក់​នេះ​សម្រេច​​​ប្រថុយ​​ធ្វើ​បែបនេះ​ និង​ទីបំផុត​ជួប​រឿង​ពុំ​នឹក​ស្មាន​…

spot_img

​ស្ត្រី​ដ៏​លះបង់​ម្នាក់​រស់នៅក្នុង​ប្រទេស​ចិន បាន​គ្រប់គ្រង​រកបាន​មូលនិធិ​លើសពី​ការរំពឹងទុក សម្រាប់​ព្យាបាល​ជំងឺមហារីគ​ឈាម​របស់​ប្អូនស្រី​របស់​នាង បន្ទាប់ពី​រូបនាង​បាន​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ថា នាង​នឹង​រៀបការ​ជាមួយ​នរណា​ក៏ដោយមិន​សំខាន់ៗ គឺដើម្បីបាន​ប្រាក់​​ជួយ​នាង​អាច​បង់ថ្លៃ​មន្ទីរពេទ្យ ។​

​បើតាម​ការចុះផ្សាយ​រប​ស់ The Paper នារី​ម្នាក់​ឈ្មោះ Cui Qiao សម្រេចបាន​គោលដៅ​មូលនិធិ ៥០០,០០០ យ័ន (​ស្មើនឹង ៧៨,០០០ ដុល្លារ​) សម្រាប់​ព្យាបាល​ជំងឺមហារីក​ឈាម​ប្អូនស្រី​របស់​នាង​ឈ្មោះ Cui Xiao ដោយ​រួមជាមួយ​ការជួយជ្រោមជ្រែង​ពី​សាលារៀន​របស់​នាង​ផងដែរ នៅក្នុង​ស្រុក Wuyi ខេត្ត Zhenjiang ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ។​

​ជា​អកុសល សាលា​ពុំ​អាច​រកលុយ​បាន​គ្រប់គ្រាន់ ហើយ​គ្រួសារ​របស់​នាង​ក៏​ជួប​បញ្ហា​ហិ​រ​ញ្ច​វត្ថុ​ផងដែរ ខណៈ​ឪពុក​របស់​ពួកគេ​រកប្រាក់​បានត្រឹមតែ​ប្រហែល ១ ពាន់​យ័ន (១៥៦ ដុល្លារ​) ក្នុង​១​ខែ​ប៉ុណ្ណោះ ធ្វើជា​កម្មករ​អនាម័យ ខណៈ​ម្តាយ​របស់​ពួកគេ​ពិការ​, នេះ​បើ​យោងតាម South China Morning ។​

Cui ជា​សមាជិកគ្រួសារ​តែ​ម្នាក់​គត់ ដែល​អាច​រកលុយ​គ្រប់គ្រាន់ ត្រូវ​លះបង់​ការងារ​របស់​នា​ង​ជា​គ្រូបង្រៀន​ថ្នាក់​មេ​ត្តេ​យ្យ ដើម្បី​មើលថែ​បង្អូន​ស្រី​តូច​របស់​នាង បន្ទាប់ពី​ការព្យាបាល​ដោយ​គីមី​លើកដំបូង នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Zhengzhou ។

Cui ត្រូវបាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន ដោយ​និយាយថា នាង​នឹង​រៀបការ​ជាមួយ​អ្នកណាម្នាក់ ប្រសិន​វា​អាចជួយ​គ្រួសារ​របស់​នាង សម្រាប់​ថ្លៃ​វិក័យប័ត្រ​ពេទ្យ​ទាំងអស់នេះ ។​

​នាង​មិន​រំពឹងថា​ការនិយាយ​លេង​នេះ​របស់​នាង អាច​ក្លាយជា​ការចាប់អារម្មណ៍​ដល់​សាធារណជន ជួយ​រ៉ៃ​អង្គាស និង​បរិច្ចាគ​ប្រាក់​ទាំងអស់នេះ ដែល​នាង​ពុំបាន​រំពឹង​កើនឡើង​រហូតដល់ ៨០០,០០០ យ័ន (​ស្មើនឹង ១២៥,១៥៦ ដុល្លារ​) ។​

Cui និយាយថា​៖ «​ដំបូង នាង​ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​ដឹង​ពី​ស្ថានភាព​គ្រួសារ​របស់ខ្ញុំ​ទេ ។ ប៉ុន្តែ ធាតុពិត​បាន​បង្ខំ​ខ្ញុំ​ឲ្យ​និយាយ​នូវ​ប្រយោគ​នេះ​» ។ នាង​បន្តថា​៖ «​សម្រាប់​ប្អូនស្រី​ខ្ញុំៗ នឹង​តស៊ូ​ឲ្យ​អស់ពី​សមត្ថភាព ដែល​ខ្ញុំ​អាចធ្វើ​បាន​» ។​

​វា​មិន​ច្បាស់​ថា​តើ​មន្ទីរពេទ្យ​កំពុង​ស្វែងរក ឬ រកឃើញ​រួចហើយ​ការ​ផ្គុំ​ឲ្យ​ស៊ីគ្នា​នៃ​ខួរឆ្អឹង សម្រាប់​ការវះកាត់​ប្តូរ​សរីរាង្គ ឬ​យ៉ាងណា​នោះទេ ។ ក្រៅពី​រៃអង្គាស​បាន​ប្រាក់​ទាំងនេះ Cui ក៏មាន​មានបំណង​ចង់​ក្លាយជា​អ្នក​បរិច្ចាគ​ម្នាក់ ប្រសិន​ការធ្វើ​តេស្ត​បាន​បង្ហាញថា សរីរាង្គ​របស់​នាង​ត្រូវ​គ្នា​នឹង​ប្អូនស្រី​របស់​នាង ៕ ចន្ទី​

spot_img
×