Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ស្វាយរៀង ប្រារព្ធ​មី​ទ្ទិញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៧

spot_img

​ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ រដ្ឋបាលខេត្ត​ស្វាយរៀង បាន​ប្រារព្ធ​មិ​ទ្ទី​ញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៧​។​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង នៅ​រង្វង់​មូល​វិមានឯករាជ្យ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ក្រោម​វត្តមាន​ចូលរួម​ពី​លោក​បណ្ឌិត គឹម ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង រួម​និង​លោក លោកស្រី​ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ គរុ​សិស្ស សិស្ស និស្សិត យុវជន យុវនារី​កាយ​រិ​ទ្ធ កាកបាទក្រហមកម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ប្រមាណ​៤៥០០​នាក់ ។​

​ពិធី​ដ៏​ឱឡារិក​នា​ព្រឹក​នេះ គឺ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក និង​ថ្លែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​គុណូបការៈ​ដ៏​ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បាន នៃ​ព្រះរាជ​បូនីយកិច្ច​ដឹកនាំ​ដ៏​ក្លៀវក្លា​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” ដែល​ព្រះអង្គ​បាន​លះបង់​នូវ​ព្រះកាយពល ព្រះ​បញ្ញាញាណ ព្រះ​បញ្ញា​ស្មារតី ក្នុង​ការតស៊ូ​ទាមទារ​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ជាទី​ស្នេហា​របស់​ព្រះអង្គ កាលពី​៦៤​ឆ្នាំមុន ។​

​ប្រជារាស្ត្រ​ដែលជា​កូន ចៅ ចៅទួត នៅតែ​ចងចាំ​ក្នុង​ក្រអៅបេះដូង​មិនអាច​បំភ្លេច​បានឡើយ​នូវ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ​។​

​គួរ​រំលឹក​ផងដែរ​ថា ៖ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ឯករាជ្យ ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស បាន​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា “​ព្រះមហា​វីរបុរស​ជាតិ ព្រះបិតា​ឯករាជ្យ​ជាតិ​”​។​

​ដើម្បី​ជាការ​ចងចាំ​នូវ​ព្រះរាជ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម នៃ​ការទាមទារ​ឯករាជ​ពី​អាណានិគម​បារាំង​នេះ វិមានឯករាជ្យ​ត្រូវបាន​កសាង និង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៥៨ ក្នុង​រាជ្យ​ព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជា​ព្រះ​វ​រាជបិតា របស់​សម្តេចព្រះ នរោត្តម សីហនុ​។ វិមានឯករាជ្យ​នេះ ក៏​ជា​និមិត្តរូប​បញ្ជាក់ថា ប្រទេស​កម្ពុជា បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​ផងដែរ​។​ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ ដែលមាន​ពិធី​ប្រទាន​ភ្លើង​ទៀនជ័យ រំឭក​គុណ​អ្នកស្នេហាជាតិ ដែល​បាន​ពលី​ជីវិត ដើម្បី​ឯករាជ្យ​ពី​ពួក​អាណានិគម​បារាំង ហើយ​ពិធីបុណ្យ​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃទី​១១ វិច្ឆិកា ជា​កំណត់​។ ថ្ងៃ​៩ វិច្ឆិកា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និង​មន្ត្រីរាជការ បាន​ឈប់សម្រាក​ផងដែរ ដើម្បី​ចូលរួម​អបអរសាទរ​។​បើទោះបី​ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការតស៊ូ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង បាន​យាង​ចូល​ទិវង្គត​អស់​រយៈពេល ៤​ឆ្នាំ​ទៅហើយ​ក្តី តែ​ព្រះ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ជោគជ័យ​ក្នុងការ​នាំមក​នូវ​សិទ្ធិសេរីភាព​ពី​ប្រទេស​បារាំង បានធ្វើ​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​នៅតែ​ចងចាំ​ក្នុង​ក្រអៅបេះដូង​មិនអាច​បំភ្លេច​បានឡើយ​នូវ​ព្រះរាជ​ព្រះ​បូជនីយកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ព្រះអង្គ​៕ វ៉ៃ​កូ​

spot_img
×