Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសិន​បើ​នាង​អាច​ផ្តែរ​ផ្តាំ​ខ្ញុំបាន ប្រាកដ​ជា​និយាយ​ថា “​ជួយ​មើលថែកូន​មុន​ទាំង​ ៤ ​នាក់ របស់​អូន​ផង​…”

spot_img

​ស្នេហា​ដូច​សំណេរ​ប្រលោមលោក នៅ​មាន​ដែរ​មែន​ទេ​? លោក លី គាវ​មិញ អាយុ ៤៥​ឆ្នាំ បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​តៃវ៉ាន់ ហើយ​អ្វី​ដែល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​រំភើបចិត្តឥ​ឧបមា​នោះ គឺ​លោក លី ជា​ឪពុក​កម្រ​មាន​លើ​លោក ដែល​សុខចិត្ត​នៅ​ម្នាក់ឯង​ចិញ្ចឹម​បីបាច់​កូនកំព្រារ ៤ នាក់ របស់​សង្សារ​ក្រោយ​ពេល​នាង​ស្លាប់​យ៉ាង​ប្រថុចញ៉ុច ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។​

​ងាក​ទៅ​កាន់​រឿងរ៉ាវ​កាលពី ៨​ឆ្នាំមុន លោក​លី បាន​សម្រក់​ទឹកភ្នែក ព្រោះ​គ្រា​នោះ​ឯង​មច្ចុរាជ​បាន​ឆក់យក​ជីវិត​សង្សារ​របស់​លោក ដែល​ជា​ស្ត្រី​មេម៉ាយ​មាន​កូន ៤​នាក់ ។ ក្នុងនោះ​កូនច្បង​កំពុង​រៀន​វិទ្យាល័យ ហើយ​កូនស្រី​តូច​បំផុត ទើប​អាយុ ៩​ឆ្នាំ ។ ក​ម្លោះម្នាក់ ដែល​ត្រូវ​ចិញ្ចឹម​បីបាច់​កូន​ទាំង ៤ ដែល​សុទ្ធតែ​ជា​ស្រីៗ​ពិតជា​រឿង​ដ៏​លំបាក​មួយ ដើម្បី​រ៉ាប់រង​រួច​នូវ​ជីវភាព និង​ការរៀនសូត្រ របស់​ក្មេងស្រី​ទាំង ៤ លោក​បាន​សម្រេច នាំយក​ពួកគេ​មក​រស់នៅ​ផ្ទះ​ខ្លួន ដើម្បី​បន្ថយ​ចំណាយ​ជួល​ផ្ទះ ។​

​លោក លី គាវ​មិញ ទទួល​ចិញ្ចឹម​កូន ៤​នាក់ របស់​សង្សារ​ដែល​ស្លាប់​ទៅ​ដោយ​ស្ម័គ្រចិត្ត ។ ៨ ឆ្នាំ បាន​កន្លងផុតទៅ ក្នុង​ជីវិត​គ្រួសារ​មួយ​ដែល​ពុំ​មែន​រលូន​ទាំងអស់​នោះ​ទេ ប៉ុន្តែ​លោក​បាន​ប្រើប្រាស់​មនោសញ្ចេតនា មេត្តា អាណិត​ស្រឡាញ់​របស់ខ្លួន ដើម្បី​ចិញ្ចឹម​បីបាច់​ក្មេងៗ​ទាំងនោះ ។​

​ទោះបីជា​មាន​សមាគម​ជួយ​ការពារ​ជនរងគ្រោះ ជួយ​រ៉ាប់រង​លើ​ផ្នែក​ច្បាប់​ក្តី “​ជា​ខ្ទង់ចំណាយ​មួយ​ដែរ​” ក៏​នៅ​ចៀស​មិន​រួច​ពី​ការលំបាក​ច្រើន ដោយហេតុ​ថា ម្យ៉ាង​លោក​ពុំមែន​ជា​ឪពុក​បង្កើត ហើយ​ម្យ៉ាងទៀត លោក​ពុំ​ធ្លាប់​ហែល​ឆ្លង​ជីវិត​គ្រួសារ​នៅ​ឡើយ ខណៈ​ពេល​អ្នក​នៅ​ក្នុង​បន្ទុក​ទាំង ៤ សុទ្ធសឹង​ជា​ស្រី ។​

​លោក​ប្រាប់​ថា ខ្លួន​បាន​ពិចារណា​យ៉ាង​ច្រើន ដើម្បី​រក​ច្រក​ងាយស្រួល​មួយ​សម្រាប់​អប់រំ​ពួកគេ ។ លោក​បាន​ជ្រើសរើស​យក​ចំណងទាក់ទង​មួយបែប “​មិត្តភក្តិ​” ដើម្បី​ជជែក​វែកញែក ដាស់តឿន​ក្រើនរំលឹក​ក្មេង​ស្រី​ទាំងនោះ ។ លោក​បាន​ខិតខំ​តម្រង់ទិស ដើម្បី​ពួកគេ​អាច​សម្រេច​លើ​ជីវិត​នា​ថ្ងៃ​អនាគត​របស់​ខ្លួន ។​

​កូនស្រី​ទាំង ៤ ពិតជា​ស្រឡាញ់​លោក លី ខ្លាំងណាស់ ។​

​កូនស្រី​ទី ៣​និយាយថា ៖ “​ពេល​ម្តាយ​ក្មួយ​លាចាក​លោក ពុក​បាន​ចិញ្ចឹម​ពួក​ក្មួយ​ដូចជា​កូនបង្កើត​របស់​ខ្លួន ។ ពុក​ពិតជា​ថែទាំ​ពួក​យើង​បាន​យ៉ាង​ល្អប្រសើរ​បំផុត​” ។

​យ៉ាងនេះ​ក្តី​ទោះបី​ក្មេងស្រី​ទាំង​នោះ​នាង​យល់​ទឹកចិត្ត​លោក ដឹង​គុណ​លោក តែ​លោក​ដឹង​ច្បាស់​ថា ការ​ដែល​វា​ហៅ​លោក​ហៅថា​ពុក គឺជា​ការលំបាក​ណាស់​ចំពោះ​ពួក​វា ។ រហូតដល់​ពេល​ដែល​កូនស្រី​ទី ៣ រៀបការ​ទើប​លោក​ដឹងថា លោក​ពិតជា​បាន​ក្លាយជា​ឪពុក​យ៉ាង​ពិតប្រាកដ​ក្នុង​បេះដូង​ពួកវា ។​

​លោក​លី ពិតជា​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ពេល​ក្លាយជា មេបា​របស់​កូនស្រី​ក្នុង​ពិធី​មង្គលការ លោក​ប្រាប់​កាសែត Appl Daily លោក​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង​ចំពោះ​កាដូ ត្រូវបាន​លោក​ចាត់​ថា មានតម្លៃ​បំផុត​ក្នុង​ជីវិត ៖ “​ឈ្មោះ​របស់​ខ្ញុំ​ត្រូវ​បាន​បោះ​ពុម្ព​នៅ​ត្រង់​កន្លែង “​ឪពុក​របស់​កូនក្រមុំ​” ដែល​ជា​លិខិត​អាពាហ៍ពិពាហ៍​របស់​កូនស្រី​ទី ៣ ។ ពេល​នោះ​ឯង ខ្ញុំ​ពិតជា​រំភើប​ចិត្ត ហើយ​ស្រក់​ទឹកភ្នែក ព្រោះ​មាន​អារម្មណ៍​ថា វា​ជា​ថ្នូរ​ដ៏​សក្តិសម​បំផុត​ចំពោះ​ខ្ញុំ ។ នោះ​គឺ​ពាក្យ​ថា ពុក ត្រូវ​បាន​បោះពុម្ព​លើ​ក្រដាស​យ៉ាង​ត្រឹមត្រូវ​! ។​

​ពេល​កូនស្រី​ទី ៣ រៀបការ លោក​ពិតជា​ខ្វាយខ្វល់​ព្រោះ​នាង​នៅ​រៀន​នៅឡើយ ។ ប៉ុន្តែ​ពេល​ចៅស្រី​ចាប់កំណើត វា​បាន​ប្តូរ​ទស្សន​ជីវិត​របស់​លោក​ទាំងស្រុង ។ លោក​ចែករំលែក​ថា ជីវិត​របស់​ខ្ញុំ​បាន​ប្រែប្រួល គិត​ពី​នាទី​ដែល​ចៅស្រី​ចាប់កំណើត ។ ខ្ញុំ​សំឡឹង​កែវភ្នែក​របស់​វា បេះដូង​របស់​ខ្ញុំ​ហាក់ដូចជា​កក់ក្តៅ​ណាស់ ។

​គួររំលឹកថា ក្រោយពេល​សង្សារ​ស្លាប់ លោក លី ពុំ​បាន​ស្រឡាញ់ និង​ទាក់ទង​នារី​ណា​ផ្សេង​ទៀត​ឡើយ ។ មូលហេតុ​ត្រូវបាន​លោក​ប្រាប់​ថា ៖ លោក​ពុំ​ចង់​ឲ្យ​ក្មេងៗ​ដែល​ទើប​បាត់​ម្តាយ​ទាំងនោះ​វា​មាន​របួស​ផ្លូវចិត្ត​បន្ថែមទៀត ។ លោក​បាន​ចាត់តាំង​កូនៗ​ទាំងនោះ ឈរ​នៅ​លំដាប់​ដំបូង​ឈរ​នូវ​ចំណាប់អារម្មណ៍​របស់​ខ្លួន ។

​លោក លី រីករាយ​ថតរូប​ជាមួយ​ចៅស្រី កូនប្រសារ​របស់​លោក​លី ក៏​ពុំបាន​ដឹងថា​លោក​ជា​ឪពុក​បង្កើត​របស់​ប្រពន្ធ​ខ្លួន​ឡើយ ហើយ​ក្រោយពេល​រៀបការ​ទើប​ពួកគេ​បាន​ដឹង​រឿងនេះ ។ កូនប្រសារ​ម្នាក់​និយាយថា ៖ នៅពេល​ភរិយា​ខ្ញុំ​បញ្ចប់​ការសិក្សា​ឃើញ​គាត់​មក​ចូលរួម នឹកស្មានថា ជា​ឪពុក ។ ស្មាន​មិន​ដល់​សោះ​ថា គាត់​គ្រាន់តែ​ជា​អ្នក​ចិញ្ចឹម​បីបាច់​បងប្អូន​ពួកគេ ព្រោះតែ​អាណិតអាសូរ​ស្ថានភាព គ្មាន​អ្នក​ឃុំគ្រង​កំ​ព្រីកំព្រារ​… ។ គាត់​ជា​បុរស​ម្នាក់​គួរឲ្យ​គោរព​ណាស់ ជា​ឪពុក​ម្នាក់​ដែល​មាន​គុណធម៌​រក​អ្វី​ប្រៀប​ពុំបាន ។​

​កាលពី​ខែ​កញ្ញា ឆ្នាំ​ទៅ​មិញ លោក​បាន​យក​ប្រាក់​ដែល​ខ្លួន​ខំ​សន្សំ​ពី​យូរ​មក​ហើយ ទិញ​បាន​ផ្ទះ​មួយ​ខ្នង ដែល​កូនស្រី​នី​មួយៗ​មាន​បន្ទុក​រស់នៅ​ដោយ​ឡែក​ពីគ្នា ។ លោក​បាន​ហៅ​កូនៗ​ទាំងអស់​មក​ជួបជុំ រួច​និយាយថា ចាប់ពី​ថ្ងៃនេះ​ទៅ​ទី​នេះ​ជា​ផ្ទះ​របស់​ពួក​កូន​ទាំងអស់គ្នា ៕ លី​សា​

spot_img
×