Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ធ្លាក់ចុះ ។ ការងារ​ជាច្រើន​ជួប​រឿង​អស​សកម្ម មិន​អនុវត្ត​សម្រេចបាន ។ អ្នក​ត្រូវ​ចំណាយ​បន្ថែម​លុយ​ច្រើន​ដោយ​រឿង​កំប៉ិចកំប៉ុក ហើយ​ត្រូវ​ប្រយ័ត្ន​កើត​មាន​ជម្លោះ​ទាក់ទង​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ឆ្លូវ ៖ រាសី​ធ្លាក់ចុះ ។ រាល់​បញ្ហា​ចោទ​ឡើង​គប្បី​ដោះស្រាយ​ដោយ​ខ្លួនឯង​មិន​ត្រូវ​ពឹងពាក់​អ្នកដទៃ ។ ត្រូវ​ប្រយ័ត្ន​ក្រែងលោ​ជួប​ជន​ទុច្ចរិត​ធ្វើឲ្យ​បាត់​ប្រយោជន៍ ។ ពុំ​គប្បី​យក​រឿង​ការងារ​មក​លាយឡំ​នឹង​បញ្ហា​មនោសញ្ចេតនា​ឡើយ ។​

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​សព្វ​មុខ​របស់​អ្នក​មាន​ភាពរលូន​ល្អ ពុំមាន​បញ្ហា​ចំណាយ​ក្រៅ​ពី​គំរោង​ឡើយ រីឯ​មនោសញ្ចេតនា​វិញ​ពិតជា​កក់ក្តៅ​ណាស់ ។​

​ឆ្នាំ​ថោះ ៖ រាសី​ល្អ​មធ្យម ។ គប្បី​ចៀសវាង​លើ​ក​របស់​ធ្ងន់ អាច​បណ្តាលឲ្យមាន​បញ្ហា​សុខភាព ថ្ងៃនេះ​ការលំបាក​ដោះស្រាយ​ពី​រឿង​លុយកាក់ និង​សម្រេចបាន រី​ឯ​ក្នុង​រឿង​មនោសញ្ចេតនា​វិញ​គប្បី​ម្ចាស់​ការដោះស្រាយ​រាល់​រឿងហេតុ​ដែល​កើតឡើង ។

​ឆ្នាំ​រោង ៖ រាសី​ល្អ​មធ្យម ។ ត្រូវ​មាន​អារម្មណ៍​នឹង​អាកប្បកិរិយា​សកម្ម​ក្នុង​ការងារ ។ មាន​អ្នក​ជួ​យកអាសារ​អ្នកដោះស្រាយ​ការលំបាក​ពី​រឿង​លុយកាក់ ។ រី​ឯ​ក្នុង​រឿង​មនោសញ្ចេតនា វិញ​ពុំគប្បី​បង្កើត​សំពាធ​ផ្លូវចិត្ត​ដល់​អ្នកដទៃ​ឲ្យសោះ ។​

​ឆ្នាំ​ម្សាញ់ ៖ រាសី​ល្អ​មធ្យម ។ ប៉ុន្តែ​អ្នក​ពុំ​គប្បី​ធ្វើ​រឿង​អ្វី​ក្រៅ​ពី​ផែនការ​បាន​គ្រោងទុក ត្រូវ​ចាយវាយ​ឲ្យមាន​គម្រោង​ពុំគប្បី​ធ្វើ​តាម​ចិត្ត​នឹកឃើញ ប្រយ័ត្ន​ចំពោះ​ទង្វើ​របស់​អ្នក ដោយ​អ​ចេតនា អាច​ប៉ះពាល់​ដល់​អ្នកដទៃ ។​

​ឆ្នាំ​មមី ៖ រាសី​ល្អ ។ ការប្រែប្រួល​មួយចំនួន​ក្នុង​ទំនាក់ទំនង​ដែល​ធ្លាប់​មាន​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ខ្វាយខ្វល់ ចូរ​កុំ​គិត​ច្រើន ហើយ​ប្រឹងប្រែង​ធ្វើការ​នោះ នឹង​ពុំ​មាន​អ្វី​ពាក់ព័ន្ធ​ដល់​អ្នក​ទេ ។ ស្ថានភាព​សេដ្ឋកិច្ច​ល្អ ខ្ទង់​បំណុល​ដែល​ជំពាក់​មុន​នេះ​នឹង​ដោះស្រាយបាន ។ ត្រូវ​គិតថា សេរីភាព​ដែល​អ្នក​ចង់​បាន នោះ​អ្នក​ដទៃ​ក៏​ដូចគ្នា​ដែរ ។​

​ឆ្នាំ​មមែ ៖ រាសី​ឡើង​ខ្ពស់ ។ រាល់​ការងារ មាន​អ្នក​ជួយ​យក​អាសា ថ្ងៃនេះ​អ្នក​ត្រូវ​ចំណាយ​ពេល​បោះ​ជំហាន​ឲ្យបាន​ឆ្ងាយ នោះ​នឹង​ទទួលបាន​ផល​លាភ​ច្រើន រីឯ​មនោសញ្ចេតនា​វិញ មិន​ត្រូវ​តឹងរឹង​ហួសហេតុ​គប្បី​មាន​ភាពទន់ភ្លន់​បត់បែន ។​

​ឆ្នាំ​វក ៖ រាសី​មធ្យម ។ ការប្រឹងប្រែង​មុន​នេះ​របស់​អ្នក​ត្រូវបានគេទទួលស្គាល់ ប៉ុន្តែ​ពុំ​ត្រូវ​ពឹងផ្អែក​អ្នកដទៃ​ក្នុង​រឿង​លុយកាក់​ឡើយ ។ គប្បី​ប្រុងប្រយ័ត្ន​មាន​ជន​ប៉ុនប៉ង​បំផ្លាញ​អ្នក​។​

​ឆ្នាំ​រកា ៖ រាសី​ធ្លាក់ចុះ ។ រាល់​ការ​ស្មុគស្មាញ​ជាច្រើន នាំ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ ។ ប្រសិន​ចង់​បណ្តាក់​ទុន​យោបល់​គប្បី​ប្រឹក្សា​យោបល់​ពី​មនុស្ស​ដែល​អ្នក​ទុកចិត្ត កុំ​ចាប់អារម្មណ៍​ទៅ​លើ​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ដែល​នាំ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម ។ ត្រូវ​ប្រយ័ត្ន​មាន​ជន​ទុច្ចរិក​ប៉ង​ធ្វើ​បាប​អ្នកពីក្រោយ ។ ថ្ងៃនេះ​អ្នក​មាន​ចំណូល​ជា​ច្រើន ។ គប្បី​ចាប់អារម្មណ៍​ជីវភាព​មនោសញ្ចេតនា​គ្រួសារ ។​

​ឆ្នាំ​កុរ ៖ រាសី​ល្អ​មធ្យម ។ អ្នក​មាន​អារម្មណ៍​នឿយហត់​ចំពោះ​ការងារ ។ ជា​ថ្ងៃ​ល្អ​សម្រាប់​រក​ផល​លាភ ។ កុំ​យក​ការងារ​ទៅ​ច្របល់​ចូលក្នុង​រឿង​មនោសញ្ចេតនា​ឲ្យសោះ ព្រោះ​វា​បង្ក​ផលប៉ះពាល់ ៕​

spot_img
×