Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​អង់គ្លេស ម្នាក់​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយសារ​ស្នាក់​នៅ​កម្ពុជា គ្មាន​លិខិត​ឆ្លងដែន និង​ដើរ​ដេក​តាម​ផ្លូវ​សាធារណៈ​

spot_img

​ភ្នំពេញ ៖ ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ចេញចូល​ប្រទេស​កម្ពុជា​ជា​ច្រើន​លើក​ដោយ​គ្មាន​លិខិត​ឆ្លងដែន និង​ដើរ​ដេក​តាម​ផ្លូវ​សាធារណៈ ដើម្បី​ស្រែក​ឡូឡា​ផ្តេសផ្តាស ត្រូវ​កងកម្លាំង​នគរបាល​ឃាត់ខ្លួន ដើម្បី​សួរនាំ​។​

​នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​៣០​នាទី មាន​ជនបរទេស​ចំនួន​១​នាក់ ឈ្មោះ HEFFENAN JAMES JOSEPH ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អាយុ​៥២​ឆ្នាំ ជនជាតិ​អង់គ្លេស បាន​មក​ស្នាក់ការ ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី ស្ថិតនៅ​ផ្ទះ​លេខ​៣ ផ្លូវ​លេខ​១៥៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ដើម្បីឲ្យ​ជួយ​ដល់​រូបគាត់ ។​

​កម្លាំង​ការិយាល័យ​បានឲ្យដឹងថា ជន​នេះ​មក​កម្ពុជា​លើកដំបូង​នៅ​ឆ្នាំ​២០១៣ បាន​ចេញ​ចូល​ប្រទេស​កម្ពុជា​ជា​ច្រើនលើក​ហើយ និង​លើក​ចុងក្រោយ​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​២៤​ខែ​ឧសភា​ឆ្នាំ​២០១៨ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ។​

​កម្លាំង​ការិយាល័យ​បាន​ពិនិត្យឃើញ​ថា ជន​នេះ​គ្មាន​លិខិតឆ្លងដែន និង​ដើរ​ដេក​តាម​ផ្លូវ​សាធារណៈ​(​ការ​ស្នាក់នៅ​មិន​ពិតប្រាកដ​) និង​ស្រែក​ឡូឡា បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ ។​

​បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​បញ្ជូន​ជន​នេះ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​តាមច្បាប់ ៕

 

spot_img
×