Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប​ផ្តល់​ថវិកា​៨៥​លាន​អឺរ៉ូ លើ​គម្រោង​ការគ្រប់គ្រង អភិរក្ស ការលើកកម្ពស់​ជីវភាព​សហគមន៍​នេសាទ​

spot_img

​ភ្នំពេញ​៖ គម្រោង​ស្តីពី Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector (CAPFISH) មាន​រយៈពេល ៥​ឆ្នាំ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៨៥​លាន​អឺរ៉ូ ពី​សហភាព​អឺរ៉ុប​។ ក្នុងនោះ​មាន​ការចូលរួម​សហកា​រ​អនុវត្ត​គម្រោង​ដោយ​រដ្ឋបាល​ជលផល ដៃគូ​អភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន​ផង​ដែរ​។​

​លោក George Edgar ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប បាន​ថ្លែងថា គម្រោង​ផ្តោត​ជា​សំខាន់​ទៅលើ ទី​១ ការគ្រប់គ្រង អភិរក្ស ត្រួតពិនិត្យ និង​តាមដាន​ធនធាន​ជលផល​សមុទ្រ និង​ទឹកសាប ទី​២ ការកែច្នៃ និង​ការធានា​សុវត្ថិភាព​ស្បៀង ទី​៣ ការលើកកម្ពស់​ជីវភាព​សហគមន៍​នេសាទ​។​

លោក​ឯកអគ្គរដ្ឋទូត​បានបញ្ជាក់​ថា​នៅ​សប្តាហ៍​ខាង​មុខ​នឹង​មាន​កិច្ចប្រជុំ​ផ្ទៃក្នុង​ដើម្បី​ពិនិត្យ​សំណើ​គម្រោង​នៅ​ទីស្នាក់ការ​ធំ​របស់​សហភាព​អឺរ៉ុប ហើយ​លោក​សង្ឃឹមថា​នឹង​អាច​ចុះ​កិច្ចព្រមព្រៀង​ឯកភាព​លើ​សំណើ​នេះ​នា​ចុងឆ្នាំ ២០១៨​។​

​មានប្រសាសន៍​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី​តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​អំណរគុណ​ជា​អនេក ជូន​ចំពោះ​សហភាព​អឺរ៉ុប​ដែល​ជានិច្ចកាល​បន្ត​គាំទ្រ និង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​លើ​វិស័យ​កសិកម្ម​។​

​ចំពោះ​គម្រោង​នេះ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​សារសំខាន់ ព្រោះ​វា​នឹង​ជួយ​ការពារ អភិរក្ស និង​អភិវឌ្ឍ​ធនធាន​ជលផល​ដ៏​ប្រពៃ​ប្រកបដោយ​និរន្តរភាព​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ លោក​សន្យាថា​នឹង​ផ្តល់​ការគាំទ្រ សហការ​អនុវត្ត​គម្រោង​នេះ​ឲ្យអស់​លទ្ធភាព​ធ្វើ​យ៉ាងណា​ឲ្យ​ទទួលបាន​លទ្ធផល​ដូច​ការរំពឹងទុក​។​

​ក្រៅ​ពី​ការងារ​គម្រោង​ខាងលើ​លោក​ឯកអគ្គរដ្ឋទូត និង​លោក​រដ្ឋមន្ត្រី បាន​ពិភាក្សា​គ្នា​លើ​ប្រធានបទ​មួយចំនួនទៀត ដូចជា​ការគ្រប់​គ្រង​និង​ទប់ស្កាត់​បទល្មើស​នេសាទ (IUU Fishing) ការគ្រប់គ្រង​និង​ការចុះ​បញ្ជិកា​ទូក​នេសាទ ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ជលផល ហើយ​លោក​រដ្ឋមន្ត្រី​បាន​ឯកភាព​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការធ្វើ​ជំរឿន​ទូក​នេសាទ ហើយក៏​បាន​ឯកភាព​ថា​នឹង​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ គ្រប់គ្រង​ធនធាន​ព្រៃឈើ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា នៅ​ទីស្តីការក្រសួង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអនុញ្ញាត​ឲ្យ​លោក George Edgar ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការ​រី​ចូលជួប​ពិភាក្សា​ការងារ​ទាក់ទង​ទៅ​និង​គម្រោង​ស្តីពី Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector (CAPFISH) ដែល​ភាគី​ទាំង​ពីរ​ទើបតែ​បាន​បញ្ចប់​ការសិក្សា​ពី​លទ្ធភាព និង​វាយតម្លៃ​ពី​លទ្ធផល​រំពឹងទុក ហើយ​លើក​ចេញ​ជា​គម្រោង​ស្នើសុំ​ទៅ​សហភាព​អឺរ៉ុប​ពិនិត្យ​និង​សម្រេច​ជា​ផ្លូវការ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×