Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ខឹង​ប្រពន្ធ​មិន​ព្រម​លែងលះ ដាល់​មួយ​ដៃ​ប៉ោង​មុខ ត្រូវ​នគរ​បាន​វៃ​ខ្នោះ​

spot_img

​ប៉ៃលិន​៖​អំពើហឹង្សា​ក្នុង​គ្រួសារ​បាន​កើតឡើង បណ្តាលឲ្យ​ស្ត្រី​ម្នាក់​មាន​របួស​ប៉ោង​មុខ ដោយសារ​តែ​ប្តី​ដាល់​មួយ​ដៃត្រង់​ផ្ទៃមុខ ព្រោះ​ខឹង​មិន​ព្រម​មក​ផ្ទះ​មេភូមិ ដើម្បី​ផ្តិត​មេដៃ​លែងលះ​។​

​បើ​តាម​លោក ព្រិន្ទបាលទោ វ៉ន ដា​រ៉ា មន្ត្រីនគរបាល​អធិកា​រដ្ឋា​ន​នគរបាល​ស្រុក​សាលា​ក្រៅ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ១៧ ថ្ងៃ​សៅរ៍ ទី​៩ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​អំពើហឹង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង ស្ថិតក្នុង​ភូមិ​ស្លា ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ជនរងគ្រោះ​ឈ្មោះ វណ្ណា មុំ ភេទ​ស្រី អាយុ ២៥​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ របួស​ហើម​មុខ ចំណែក​ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ​ចេន វិចិត្រ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ជាមួយគ្នា បាន​វាយ​ប្រពន្ធ​ត្រង់​មុខ​មួយ​ដៃ ដោយសារ​ខឹង​ប្រពន្ធ​បបួល​មក​ផ្ទះ​មេភូមិ​សុំ​លែងលះ​។​

​បច្ចុប្បន្ន​ជនបង្ក​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ដើម្បី​កសាង​សុំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×