Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ពី​កូរ៉េខាងជើង​ទៅកាន់​សិង្ហ​បុរី មុន​ដំណើរ​ទស្សនកិច្ច​របស់ គឹម ជុង អ៊ុន​ ខណៈលោក ត្រាំ និងលោក គឹម ក្លែងក្លាយកូរផ្លូវសិង្ហបុរី (មានវីដេអូ)

spot_img

​ជើងហោះហើរ​ត្រង់​មួយ​ពី​ក្រុង​ព្យុងយ៉ាង នៅថ្ងៃនេះ បាន​ចុះចត​នៅ​សិង្ហ​បុរី ហើយ​អាច​ដឹក​ប្រតិភូ​នាំមុខ​មុនពេល​មកដល់​របស់​មេដឹកនាំ​កូរ៉េខាងជើង ។​

​យន្តហោះ Airbus 330 របស់​ក្រុមហ៊ុន Air China

​វត្តមាន​នៃ​យន្តហោះ Airbus 330 របស់​ក្រុមហ៊ុន Air China នៅ​អាកាសយានដ្ឋាន Changi បានធ្វើ​ឲ្យ​ផ្ទុះឡើង​នូវ​ការប៉ាន់ស្មាន​ថា វា​បាន​ដឹក​ប្រតិភូ​នៃ​មន្ត្រី​កូរ៉េខាងជើង មកកាន់​សិង្ហ​បុរី ដើម្បី​ត្រៀម​បំរុង​ការងារ​ទាំងឡាយ​មុន​ជំនួប​កំពូល​ប្រព្រឹត្តទៅ -​នេះ​បើតាម Reuters ។​

​កាលពី​ថ្ងៃទី​០៨ ខែមិថុនា Airchina បាន​ប្រើប្រាស់​យន្តហោះ Boeing Jumbo Jet ចេញដំណើរ​ពី​ប៉េកាំង​ទៅកាន់​ក្រុង​ព្យុងយ៉ាង ហើយ​គេ​រំពឹងថា វា​នឹង​ដឹក​មេដឹកនាំ គីម ជុង​អ៊ុន ហៅ​ឆ្ពោះទៅកាន់​សិង្ហ​បុរី​នៅថ្ងៃនេះ (១០ មិថុនា​) ។​

​ក៏​មានន័យថា លោក គឹម ជុង​អ៊ុន នឹងមិន​ប្រើ​យន្តហោះ​ប្រភេទ lyushin IL-62M ដែលមាន​វ័យ​ចំណាស់​ជ្រុល​ពេក​របស់ខ្លួន ៕ សូ​យ​ន​

ជាមួយគ្នានេះផងដែរ គេក៏បាន​ឃើញ​វត្តមាន​របស់ លោក Donald Trump និង Kim Jong-un ក្លែងក្លាយកូរពេញដងផ្លូវជាច្រើនក្នុង​ប្រទេស​សិង្ហបុរីតែម្តង ។

spot_img
×