Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូប្រយុទ្ធ​ស្រឡាំងកាំង គ្រា​ដែល​អាមេរិក​ចាត់ “​ឥន្ទ្រី​យ៍​” V-22 ឲ្យចេញ​ប្រតិបត្តិការ​នៅ​ស៊ីរី​

spot_img

“​ឥន្ទ្រី​យ៍​” V-22 Osprey អាច​ប្រតិបត្តិការ​នៅ​កន្លែង​តូចចង្អៀត ព្រៃ​ក្រាស់ ឬ​ទីសំចត​ដ៏​ខ្លី ។ វា​ជា​យោធភ័​ណ្ឌ​ដ៏​គ្រោះថ្នាក់​ចំពោះ​បច្ចាមិត្តរ​បស់​កុម្ម៉ង់ដូ​អាមេរិក ។ សាកល្បង​ទស្សនា​ភាព​អស្ចារ្យ​របស់​វា​មើល ៖

“​ឥន្ទ្រី​យ៍​” V-22 Osprey ជា​ប្រភេទ​យន្តហោះ​ពិសេសរ​បស់ទ័ព​អាមេរិក ។ ម៉ាស៊ីន​របស់​វា​អាច​បង្វិល​បាន ៩០ ដឺ​ក្រេ ជា​ហេតុ​ធ្វើឲ្យ​វា​អាច​ហោះហើរ​ឡើង​លើ ដូចជាឧ​ត្ថ​ម្ភាច​ក្រ ហើយ​ហោះ​ទៅ​មុខ​បាន​ដូចជា​យន្តហោះ​ធម្មតា ។​

“​ឥន្ទ្រី​យ៍​” V-22 Osprey អាច​ប្រតិបត្តិការ​បាន​នៅ​គ្រប់​ភូមិសាស្ត្រ ទោះ​តូចចង្អៀត ព្រៃ​ក្រាស់ ឬ​ផ្លូវ​សម្រាប់​ហោះហើរ​ខ្លី​ក៏​ដោយ ។​

​ថ្មីៗ​នេះ​គេ​ឃើញ​អាមេរិក​បាន​ចាត់​ឲ្យ​យន្តហោះ​នេះ​ប្រតិបត្តិការ​នៅ​សមរភូមិ ស៊ី​រី​។ វា​ជា​យោធភ័​ណ្ឌ​ចល័ត និង​គ្រោះថ្នាក់​របស់​កង​កុម្ម៉ង់ដូ​អាមេរិក ។​

​កុម្ម៉ង់ដូ​អាមេរិក​កំពុង​ឡើង​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ព ។​

​ក្រៅពី V-22 នៅ​មាន​យន្តហោះ​ដឹកជញ្ជូន C-130 និងឧ​ត្ថ​ម្ភាច​ក្រ UH-60 ។​

​ការចាត់ឲ្យ V-22 ចេញ​ប្រតិបត្តិការ​គឺជា​ការ​វាយ​បំបែក “​ផ្កា​រីក​”​ពី​ក្នុង​មូលដ្ឋាន​សត្រូវ ។​

​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្ត​ទៅ​ខណៈ​ពេល​មាន​ព័ត៌មាន​លេចឮ​ថា កំពុង​កើតមាន​ជម្លោះ​រវាង​ទ័ព​អាមេរិក និង​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​នៅ​សមរភូមិ Deir Ezzor ។​

V-22 នឹង​ជួយ​ឲ្យ​ទ័ព​អាមេរិក​ចល័ត​បាន​រហ័ស ។​

V-22 ត្រូវបាន​អាមេរិក​អភិវឌ្ឍន៍​ពី​ឆ្នាំ ១៩៨៣ មក​ម្លេះ ។​

​វា​ពុំ​រើស​ភូមិសាស្ត្រ​ដូច​យន្តហោះ​ឯ​ទៀត​ទេ ។​

V-22 Osprey មាន​បណ្តោយ ១៧,៥ ម៉ែត្រ ទទឹង​ទាំង​ស្លាប គឺ ២៥,៨ ម៉ែត្រ ។ វា​នៅ​អាច​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដល់ F-35B ។​

​ទម្ងន់​ពេល​ហោះហើរ​ឡើង​អតិប្បរមា​គឺ ២៧,៤ តោន ប្រតិបត្តិការ​បាន​ចម្ងាយ ១.៦០០ Km .

V-22 អាច​ដឹក​បាន​អាហារ និង​សម្ភារៈ​ជាប់​ខ្លួន ២៤ នាក់ ឬក៏​ទំនិញ ៩​តោន ។​

​លក្ខណៈ​ពិសេស​គឺ​ម៉ាស៊ីន​របស់​វា​អាច​បង្វិល​បាន​មុំ ៩០ ដឺ​ក្រេ ។ អាច​ហោះ​ឡើង​ត្រង់ ដូចឧ​ត្ថ​ម្ភាច​ក្រ ហើយ​បើក​ទៅ​មុខ​បាន​ដូច​យន្តហោះ​ធម្មតា ។​

V-22 ហោះហើរ​បាន​ក្នុង​ល្បឿន ៥១០ Km/h តាម​បែប​យន្តហោះ​ធម្មតា ហើយ ១៨៤ km/h បើ​ហោះ​តាម​លក្ខណៈឧ​ត្ថ​ម្ភាច​ក្រ ។​

​ឧត្តមភាព​ពិសេស​មួយទៀត​គឺ​ការប្តូរ​ពី​របប​ហោះហើរ​ធម្មតា មក​របប​ហោះហើរ​បែបឧ​ត្ថ​ម្ភាច​ក្រ ប្រើ​ពេល​តែ ១៦ វិនាទី ។​

​ទិដ្ឋភាព​ពេល V-22 ហោះហើរ​ឡើង​លើ​ដូចឧ​ត្ថ​ម្ភាច​ក្រ ។​

​ពេល​ឈប់​សំចត​វា​បត់​ស្លាប​ចូល​ងាយ​ថែរក្សា ។​

​លក្ខណៈ​បែបនេះ​ធ្វើឲ្យ​ងាយស្រួល​ធ្វើ​ប្រតិបត្តិការ​យោធា ។​

​អាវុធ​បំពាក់​មាន​កាំភ្លើងយន្ត​នៅ​ខាងក្រោយ និង​អាវុធ​បញ្ជា​ពី​ចម្ងាយ​ភ្ជាប់​នឹង “​ពោះ​” របស់​វា ។​

​គេ​អាច​ភ្ជាប់​កាំភ្លើងយន្ត បង្វិល ៣៦០ ដឺ​ក្រេ ក្នុង​ករណី​ចាំបាច់ ។​

​ក្នុង​ការជួយ​សង្គ្រោះ​គ្រា​មាន​គ្រោះថ្នាក់​ធម្មជាតិ វា​ពិតជា​ល្អប្រសើរ​ណាស់ ដោយ​សមត្ថភាព​ខាងលើ ៕ សូ​យ​ន​

spot_img
×