Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Trump មាន​អ្នក​និយម​ចូលចិត្ត និង​គោរព​ច្រើន​កុះករ​នៅ​ប្រទេស​ចិន​

spot_img

​នៅ​ចិន​ប្រធានាធិបតី Donald Trump ជា​ឥស្សរជន​នយោបាយ​ទទ​យលបាន​ការនិយម​ចូលចិត្ត​យ៉ាងខ្លាំង ហើយ​ពួក​គោរព​សរសើរ ព្រោះ​ភាពជោគជ័យ​ក្នុង​មុខ​ជំនួញ នាំមក​នូវ​ទ្រព្យសម្បត្តិ​រាប់​ប៊ី​លាន​ដុល្លារ​របស់លោក​។ ម្យ៉ាងទៀត​កាយវិការ​និយាយស្តី​ត្រង់ៗ ពុំ​សាំញ៉ាំ​នឹង​ពាក្យពេចន៍ “​ពិធីការ​” តាម​អ្នកគាំទ្រ​វា​ជា​ឥរិយាបថ​របស់​មនុស្ស​ពូកែ​ហើយ​ជោគជ័យ​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​

​តាម Reuters នៅ​ប្រទេស​ចិន លោក Trump ជា​បុគ្គល​ត្រូវបាន​មហាជន​ស្រឡាញ់​ចូលចិត្ត​យ៉ាងខ្លាំង​។ លើ​បណ្តាញ​សង្គម​លំដាប់​តំបូង​របស់​ចិន Sina Weibo មាន​អ្នក​ស្រឡាញ់​លោក Trump ជាច្រើន​បានបង្ហាញ​ចេញ​នូវ​ការ​ស្ងើចសរសើរ​ចំពោះ​បុព្វហេតុ​ជំនួញ​ជោគជ័យ ក៏ដូចជា​កាយវិការ​ធ្វើ​ការ​សេរី ពុំ “​ជាប់​ស្នូក​” របស់​ប្រធានាធិបតី​អាមេរិក​។​

​ថ្វី​ត្បិត​ពុំទាន់​មាន​តួលេខ​ស្ថិតិ​ប្រាកដ​ក្តី តែ​មជ្ឈដ្ឋាន​អ្នកសង្កេតការណ៍​សន្និដ្ឋាន​ថា លោក Trump ទទួលបាន​ការគាំទ្រ​ច្រើនណាស់​ពី​ពលរដ្ឋ​ចិន​។​

Xin hao អ្នក​និយម​លោក Trump ហើយក៏​ជា​អ្នកជំនាញ​បកប្រែ​បណ្តា Clip អំពី​លោក​ដើម្បី​បង្ហោះ​លើ​បណ្តាញ​សង្គម​ចែករំលែក​ថា ៖ “​ជនជាតិ​ចិន ពិតជា​ដក់​ក្នុង​ចិត្ត​ចំពោះ​ការពិត ដែល​ប្រធានាធិបតី Trump ជា​អ្នកមាន ហើយ​លោក​តែង​ប​ង្ហ​ញ​ចេញពី​ការស្រឡាញ់​ចូលចិត្ត​ភាព​ហ៊ឺរ​ហា ទំនើប ព្រមទាំង​ខ្លាចរអែង​នឹង​បង្ហាញ​វា​ចេញ​ក្រៅ​។ ពុំមែន​មហាសេដ្ឋី​ណា​ក៏​បែបនេះ​ទេ​”​។​

Xin នៅបាន​ប្រាប់ថា រាល់ Clip ពី​លោក Trump ដែល​លោក​ផុស​ឡើង​តែង​ទទួលបាន​នូវ​ការ Comment រាប់ពាន់​ព្រមទាំង​អ្នក​ចូលចិត្ត​ដ៏​ច្រើន​កុះករ​។ ជាទូទៅ​មតិ​ទាំងឡាយ​តែងការ​ពារ​រូបលោក​ហើយ “​តបត​” និង​មតិ​រិះគន់​។​

​ក្រៅពី​លោក​កូនៗ​របស់លោក​ក៏​ទទួលបាន​ការស្រឡាញ់​ពេញចិត្ត​ដែរ ពិសេស​គឺ​កូនស្រី Ivanka Trump​។ China Education Daily សរសេរថា ៖ “​អ្នក​អាច​សំឡឹង​ឃើញ​ឪពុកម្តាយ​ជា​មនុស្ស​បែបណា​តាមរយៈ​កូនៗ​របស់​ពួកគេ​។ កូនៗ​របស់លោក Trump សុទ្ធសឹង​ជា​បុគ្គល​ឆ្នើម មានន័យថា ឪពុក​ពួកគេ​ជា​មនុស្ស​មានជោគ​ជ័យ​ក្នុង​ជីវិត​”​។​

​ពេល​ពុំ​ឃើញ Ivanka Trump រួម​ដំណើរ​ជាមួយ​លោក Trump អ្នកខ្លះ​និយាយថា ៖ “​ពិតជា​សោកស្តាយ​! ព្រោះតែ Ivaka ពុំ​មក​ចិន​ពេលនេះ”៕​

spot_img
×