Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកកាសែត​រាប់រ​យ​នាក់​កំពុង​បើក​ប្រតិបត្តិការ​ត្រៀម​ប្រមាញ់​រូប ឆ្ម​ក់​យក​ព័ត៌មាន​ពី​ប្រតិភូ​កូរ៉េខាងជើង និង​អាមេរិក ដែល​មក​ដល់​… សិង្ហ​បុរី​

spot_img

​តាំង​ពី​ល្ងាច​ថ្ងៃទី ៩ ខែ​មិថុនា​ម្លេះ អ្នកកាសែត​ជាច្រើន​បាន “​បោះ​ទីតាំង​” ត្រៀម​ជា​មុន​នៅ​ក្បែរ​សណ្ឋាគារ ST.Regis ដើម្បី​ចាប់​យក​ព័ត៌មាន និង​រូបភាព​ឲ្យបាន​មុន​គេ ។​

​ប្រតិបត្តិការ​ព័ត៌មាន​របស់​អ្នកកាសែត​ស្ថិតក្នុង​ក្រសែភ្នែក​របស់​កម្លាំង​សន្តិសុខ​ជានិច្ច ។ St Regis ត្រូវបាន​ច​ចាម​អារាម​ត​គ្នា​ថា ជា​កន្លែង​ដែល​មេដឹកនាំ Kim Jong-Un ស្នាក់​នៅ​អំឡុង​សន្និសីទ​កំពូល ។ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នឹង​មកដល់​នៅថ្ងៃនេះ (១០/៦) ។​

​នៅ​ល្ងាច​នេះ​គេ​សង្កេតឃើញ​ភាគច្រើន​ជា​អ្នកកាសែត​ជប៉ុន ។ អ្នកយក​ព័ត៌មាន​របស់ Asahi TV ម្នាក់​ប្រាប់​ថា ក្រុម​ពួកគាត់​មាន​គ្នា​ដល់​ទៅ ៥០​នាក់ ខណៈពេល​ដែល​ក្រុម​ផ្សេង​ទៀត​មាន​សមាជិក​ដល់​ទៅ ២០​នាក់ ។​

​ជំនួប​នេះ មាន​ញ្ហា​ធំៗ​ទាក់ទង​ដល់​ជប៉ុន ទើប​ពួកគេ​ចាត់​ភ្នាក់ងារ​ប្រមាញ់​ព័ត៌មាន​ច្រើន​បែប​នេះ ។​

​កិច្ចការ​របស់​ពួកគេ​គឺ​ប្រមាញ់​យក​ព័ត៌មាន និង​រូបភាព​គ្រប់យ៉ាង ។ រៀង​រាល់​ពេល​មាន​រថយន្ត​ចេញ​ចូល​សុទ្ធសឹង​ត្រូវបាន​គេ​ថត​ទុក​ភ្លាម ។​

​ពួកគេ​ថា “​យើង​ពុំ​ដឹង​ក្នុង​រថយន្ត​ជា​អ្នក​ណាៗ​ទេ តែ​ត្រូវ​ថត​ទុក ។ ខុស ១០០​រូប កុំឲ្យ​… របូត​១” ។​

​វេលា​ម៉ោង ១៨h45 ល្ងាច​ថ្ងៃ​ទី ៩ ខែមិថុនា មាន​រថយន្ត ២៤ កៅអី​១​គ្រឿង បើក​ចូល​ក្លោងទ្វារ​សណ្ឋាគារ St.Reges ពួកគេ​ប្រញាប់​ច្បាម​ថត​ភ្លាមៗ ព្រោះ​ក្នុង​នោះ​មាន​មនុស្ស​ជិះ​ស្រដៀង​នឹង​ជនជាតិ​… កូរ៉េ ។​

​ក្រៅពី St.Regis សណ្ឋាគារ Fullerton ក៏​អាច​ជា​ទី​ស្នាក់នៅ​របស់​លោក Kim Jong-un ដែរ ហេតុនេះ​គេ​ក៏​ទុក “​កម្លាំង​បំរុង​” ទោះបី​គេ​ចាក់ “​កៅ​អូវ​” ថា សណ្ឋាគារ St.Regis ទេ ដែល​លោក Kim នៅ ។​

​កងកម្លាំង​សន្តិសុខ “​ក្រាស់ឃ្មឹក​” នៅ​សណ្ឋាគារ St. Regis ។​

​នៅក្បែរនោះ​ក៏​មាន​សកម្មភាព​មមាញឹក​ជួសជុល តម្លើង​… ។​

​តាម Strait Times មាន​រថយន្ត​ដឹក​ស្បៀងអាហារ បង្កក​មួយចំនួន នឹង​សំចត​នៅ​ព្រលានយន្តហោះ Changi សិង្ហ​បុរី រង់ចាំ​ទទួល​ទំនិញ​មកពី​កូរ៉េខាងជើង នៅ​ថ្ងៃ​ទី ១០ ខែមិថុនា ។​

​ប្រសិនបើ​ការ​ទស្សន៍ទាយ​របស់​អ្នកកាសែត​ពិត​នោះ​លោក Kim ប្រតិភូ​អមដំណើរ ១០០​នាក់ នឹង​រៀប​មក​ដល់​សណ្ឋាគារ St.Regis ។​

​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ខែមិថុនា នៅលើ​កោះ Sentosa ត្រូវ​បាន​បញ្ជាក់​ហើយ​តែ​កន្លែង​ស្នាក់នៅ​របស់​មេដឹកនាំ​ទាំងពីរ មិនទាន់​ត្រូវបាន​អះអាង​ទេ ៕ សូ​យ​ន​

spot_img
×