Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វាគមន៍​លោក​ប្រធាន Kim Jong Un ដែល មកដល់​ប្រទេស​សិង្ហ​បុរី (មានវីដេអូ)

spot_img

រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក Vivian Balakrishnan ដែល​លោក​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅលើ Twitter និង​សរសេរ សារ​ថា​៖ «​ស្វាគមន៍​លោក​ប្រធាន Kim Jong Un ដែល​ទើបតែ​មក​ដល់​ប្រទេស​សិង្ហ​បុរី​»​។​

​លោក គីម ជុង​អ៊ុន បាន​ធ្វើដំណើរ​មក​ដល់​ទឹកដី​នៃ​ប្រទេស​សិង្ហ​បុរី កាលពី​រសៀល​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ត្រៀម​ខ្លួន​បើក​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​ត្រូវបាន​កំណត់ថា នឹង​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Capella លើ​កោះ Sentosa របស់​សិង្ហ​បុរី នា​ព្រឹក​ថ្ងៃ​អង្គារ ហើយ​វា​នឹង​ក្លាយជា​ជំនួប​លើក​ទី​មួយ​ពុំ​ធ្លាប់​មាន រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង​និង​ប្រធានាធិបតី​អាមេរិក ដែល​កំពុងកាន់​អំណាច​។​
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Lee Hsien Loong ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង​-​អាមេរិក នា​យប់​ថ្ងៃ​អាទិត្យ​នេះ បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​។​

ក្នុងឱកាស​នៃ​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក លោក គីម ជុង​អ៊ុន បានបង្ហាញ​ក្តីជឿជាក់​ថា តួនាទី​របស់​សិង្ហ​បុរី នឹង​ត្រូវ​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ប្រសិនបើ​កិច្ចប្រជុំ​កំពូល​របស់​កូរ៉េខាងជើង ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ទទួលបាន​ជោគជ័យ​។​
អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី លោក គីម នឹង​ស្នាក់នៅ​សណ្ឋាគារ​ឈ្មោះថា St. Regis ហើយ​លោក ត្រាំ នឹង​ស្នាក់នៅ​សណ្ឋាគារ​ឈ្មោះ Shangri-La ។​

លោក គីម ត្រូវ​គេ​រាយការណ៍​ថា នឹង​ចាក់ចេញ​ពី​ប្រទេស​សិង្ហ​បុរី នៅវេលា​ម៉ោង​០២៖០០​នាទី​រសៀល​ថ្ងៃ​អង្គារ ក្រោយ​ការបើក​កិច្ចប្រជុំ​កំពូល​ជាមួយ លោក ដូ​ណា​ល់ ត្រាំ នៅ​ពេល​វេលា​ព្រឹក​ម៉ោង​០៩៖០០​នាទី​៕

spot_img
×