Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហ​បុរី​ ស្ថិតក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​យ៉ាងខ្លាំងបំផុត មុន​ជំនួប​កំពូល​រវាង​ Trump-Kim (មានវីដេអូ)

spot_img

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Lee Hsein Loong បាន​បញ្ជាក់​ឲ្យដឹងថា ប្រទេស​របស់​លោក នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​២០​លាន​ដុល្លារ​សិង្ហ​បុរី ដែល​ស្មើនឹង​១៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាមេរិក​-​កូរ៉េខាងជើង ប៉ុន្តែ​វា​ក៏​ជា​ឱកាស​ផ្តល់ឲ្យ​មកវិញ​នូវ​ភាព​លេចធ្លោ​លើ​ឆាក​អន្តរជាតិ​សម្រាប់​សិង្ហ​បុរី​ផងដែរ​។​

លោក Lee និយាយថា «​បើ​ទាក់ទិន​នឹង​ឥទ្ធិពល​ផ្ទាល់ ការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាមេរិក​-​កូរ៉េខាងជើង ផ្តល់​ឲ្យ​យើង​នូវ​ភាព​លេចធ្លោ​លើ​ឆាក​អន្តរជាតិ ហើយ​នៅពេល​ភាគី​ទាំងពីរ បាន​ស្នើ​ឲ្យ​យើង​ធ្វើ​ជា​អ្នក​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​របស់​ប្រទេស​ទាំង​ពីរ យើង​មិន​អាច​បដិសេធ​បានឡើយ ព្រោះ​ថា​យើង​មាន​សមត្ថភាព​អាច​ទទួល​ធ្វើ​វា​បាន ហើយ យើង​ត្រូវតែ​ចំណាយធនធាន​ខ្លះៗ​»​។​

គួរ​ជម្រាប​ថា លោក គីម ជុង​អ៊ុន បាន​ធ្វើដំណើរ​ទៅដល់​សិង្ហ​បុរី​ហើយ​នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ តាម​ជើងហោះហើរ​របស់​យន្តហោះ​ឯកជន​មួយ​នៃ​អាកាសចរណ៍​ចិន​។ លោក Lee នឹង​ត្រូវ​ទទួល​ជួប​ពិភាក្សា​ជាមួយ លោក គីម នា​ថ្ងៃ​អាទិត្យ​ ហើយ​ជួប​ជាមួយ​លោក ត្រាំ នៅ​ថ្ងៃ​ទី ១១ ខែមិថុនានេះ ៕ សូយន

spot_img
×