Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Trump បាន​មក​ដល់​ប្រទេស​សឹង្ហ​បុរី​ត្រៀម​ខ្លួន​សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយ​កូរ៉េខាងជើង​ (មានវីដេអូ)

spot_img

កាសែត The Straits Times បាន​រាយការណ៍​ថា​យន្តហោះ របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ចុះចត​នៅឯ​មូលដ្ឋាន​ទ័ពអាកាស Paya Lebar របស់​ប្រទេស​សិង្ហ​បុរី​នៅវេលា​ម៉ោង​ប្រហែល 20 និង 20 នាទី (​ម៉ោង​ក្នុង​ស្រុក​) ។​

​រដ្ឋមន្ត្រីការបរទេស​សឹង្ហ​បូរី Vivian Balakrishnan កំពុងស្ថិត​នៅ​ព្រលានយន្តហោះ​ដើម្បី​ទទួល​ប្រធានាធិបតី​អាមេរិក ។​

​កាលពី​ប៉ុន្មាន​ម៉ោង​មុន Balakrishnan បាន​ទៅ​ដល់​អាកាសយានដ្ឋាន Changi ដើម្បី​ស្វាគមន៍​មេដឹកនាំ​កូរ៉េខាងជើង​ លោក​គីម ​ជុង​អ៊ុន​។​

​ដូចដែល​បាន​គ្រោងទុក​គណៈប្រតិភូ​របស់ Trump នឹង​ធ្វើដំណើរ​ទៅកាន់​សណ្ឋាគារ Shangri-La សម្រាប់​សម្រាក​។ នាយករដ្ឋមន្ត្រី​លី​សៀន​ឡុង នឹង​ជួប​ជាមួយ​លោក Trump នៅ​ថ្ងៃ​ទី 11 ខែមិថុនា​។​

​លោក​ប្រធានាធិបតី​អាមេរិក Donald Trump​និង​ប្រធាន​kim នឹង​ជួប​គ្នា​នៅ​ម៉ោង 9 ព្រឹក​ថ្ងៃ​ទី 12 ខែ​មិថុនា​វេលា​ម៉ោង 8 ព្រឹក (EST) នៅ​ឯ​សណ្ឋាគារ Capella នៅលើ​កោះ Sentosa ៕ សូយន

spot_img
×