Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​កំរ​! នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិច ៣​គ្រឿង​នឹងធ្វើ​សមយុទ្ធ​រួមគ្នា នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​

spot_img

នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិច​ចំនួន ៣​គ្រឿង​នឹងធ្វើ​សមយុទ្ធ​រួមគ្នា​ដ៍​កំរ​នៅ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ភាគ​ខាង លិច ខណៈដែល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កំពុង​បំពេញ​ទស្សនៈកិច្ច​ច​នៅ​តំបន់​អាស៊ី​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​យោធា​អា​មេ​រិច នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ០៩ ខែ​វិ​ច្ឆ​ការ​នេះ​។​

​នាវា​ផ្ទុក​យន្តហោះ​ទាំង ៣​គ្រឿង​ដ៍​មាន​អានុភាព​ទាំងនោះ​រួមមាន នាវា USS Ronald Reagan នាវា USS Nimitz និង USS Theodore Roosevelt ហើយ​ពួកវា​ត្រូវគេ​រំពឹងថា​នឹងចូលរួម​ហ្វឹកហាត់​ជាមួយគ្នា​ជាមួយនឹង​កងទ័ពជើងទឹក​របស់​កូរ៉េខាងត្បូង​នៅ​សមុទ្រ​ភាគ​ខាងកើត​។​

​នាវា​ផ្ទុក​យន្តហោះ​ទាំងនោះ​គ្រោង​នឹងធ្វើ​ប្រតិបត្តិការ​នៅ​ដែនទឹក​អន្តរជាតិ ចាប់ពី​ថ្ងៃ​សៅ​រិ៍​ចុង​សប្តាហ៍​នេះ រហូតដល់​ថ្ងៃ​អង្គារ​។​

​ក្រុម​នាវា​ផ្ទុយ​យន្តហោះ​កំពុង​ដឹកនាំ ក្រុម​នាវា​វាយប្រហារ ដោយ​រួមមាន​ទាំង​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ និង​នាវា​ពិឃាត​ជាច្រើន​គ្រឿង​។​

​នេះ​គឺជា​លើកដំបូង​ហើយ ដែល​អា​មេ​រិច​នឹងធ្វើ​ប្រតិបត្តិការ​នាវា​ផ្ទុក​យន្តហោះ​ចំនួន ៣​គ្រឿង​របស់ខ្លួន​រួមគ្នា​នៅ​ដែនទឹក​ចាប់តាំងពី​ឆ្នាំ ២០០៧​មក​។ ប្រតិបត្តិ​ការរួម​គ្នាដ៍​កំរ​របស់​នាវា​ផ្ទុក​យន្តហោះ​រហូតដល់​ទៅ ៣​គ្រឿង​ត្រូវបាន​គេ​មើលឃើញថា ជាការ​បង្ហាញ​អនុភាព​ប្រឆាំង​ការគំរាមកំហែង​នុយ​ក្លេ​អ៊េ​រ​របស់​កូរ៉េខាងជើង និង​ការចង់​គ្រប់គ្រង​របស់​ចិន​លើ​តំបន់ នៅ​សមុទ្រ​ចិន​ខាងត្បូង​។ អា​មេ​រិច​មាន​នាវា​ផ្ទុក​យន្តហោះ​ទាំងអស់​ចំនួន ១១​គ្រឿង​។​

​មេបញ្ជាការ​កង​នាវា​ប៉ា​ស៊ី​ភិ​ចរប​ស់អា​មេ​រិច គឺ​លោក Scott Swift បាន​ថ្លែង​នៅក្នុង​សេចក្តី​ប្រកាសថា “​វា​គឺជា​ឱកាស​ដ៏​កំរ ក្នុងការ​ហ្វឹកហាត់​រួមគ្នា ជាមួយនឹង​នាវា​ផ្ទុក​យន្តហោះ ២​គ្រឿង ហើយ​កាន់តែ​កំរ​ទៀត​នៅពេល​ហ្វឹក​ហ្វា​ត់​ជាមួយនឹង​នាវា​ផ្ទុក​យន្តហោះ ៣​គ្រឿង​”​៕ សុភ័ក្ត្រ

spot_img
×