Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជន​ប្រើប្រាស់​ចរន្តអគ្គិសនី​មាន​កំណើន​ជា​លំដាប់​ ខណៈ​វិស័យឧ​ហ្សាក​ម្ម​ឯកជន​នៅ​ខេត្ត​ស្វាយរៀ​ង​ មាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​គិត​មកដល់​ពាក់កណ្តាល​ឆ្នាំ ​២០១៨ ​នេះ​ មាន​អតិថិជន​ដែល​បាន​ដាក់​ពាក្យ​បន្ត​ចរន្តអគ្គិសនី​ប្រើប្រាស់​សរុប​មាន​ចំនួន ៣៧.៩២៧​នាក់​នៅ​ទូទាំង​ខេត្ត​ហើយ​ក្នុង​រយៈពេល​១​ខែ អតិថិជន​ប្រើប្រាស់​កើន​ឡើង​ក្នុង​រង្វង់​ពី​១.៥០០​នាក់​ទៅ​២. ០០០ នាក់​ជា​លំដាប់​បើ​គិត​ចាប់​ដើមឆ្នាំ​២០១៨​រហូតមកដល់​ចុងខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​សាខា​អគ្គិសនី​កម្ពុជា​ខេត្ត​ស្វាយរៀង​បាន​តម្លើង​ត្រង់​ស្វូ​បានជាង​៦០​ត្រង់​ស្វូ​ផង​ដែរ​សំរាប់​បង្កើន​ថាមពល​អគ្គិសនី​ដើម្បី​បំពេញ​សេចក្តី​តម្រូវការ​របស់​អតិថិជន​នៅ​ទូទាំង​ខេត្ត​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​មន្ត្រី​អគ្គិសនី​កម្ពុជា​សាខា​ខេត្ត​ស្វាយរៀង​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ ​ទិសដៅ​និង​លទ្ធផល​នៃ​ការអនុវត្ត​គំរោង​ផែនការ​ឆ្នាំ​២០១៦​បាន​នឹង​កំពុង​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨ ​គឺ​ទី​១.​ដាំ​បង្គោល MV បាន​ចំនួន​១០០% ទី​២.​ដាំ​បង្គោល LV បាន​ចំនួន​១០០% ទី​៣.​ខ្សែ MV មុខកាត់ ១×៣៥ mm កា​រេ អូស​បាន​ចំនួន​១០០% ទី​៤.​ខ្សែ​MV មុខកាត់ ១×៧០ mm កា​រេ អូស​បាន​ចំនួន​១០០% ទី​៥.​ខ្សែ LV មុខកាត់​៤×៧០ mm ការេ​អូស​បាន​ចំនួន​១០០% ។ ទិសដៅ​អនុវត្ត​គឺ​តម្លើង​ត្រង់ស្វូរ​បាន​ចំនួន​៣​គ្រឿង​លើ​៨០​គ្រឿង​ស្មើ​និង​៣.៧៥%​និង​បន្ត​ជំរុញ​ការងារ​សម្រាប់​ខែ​បន្ទាប់​។​

មន្ត្រី​ខាង​លើ​បាន​បន្ត​ទៀត​ថាៈ​គម្រោង​ផែនការ​ឆ្នាំ​២០១៧ បាននឹ​ឹ​ឹ​ង​កំពុង​អនុវត្ត​ឆ្នាំ​២០១៨​គឺ​ការដាំ​បង្គោល​MV បាន​ចំនួន ៤៣១ បង្គោល​លើ ៤៧៦ បង្គោល​ស្មើនឹង​៩០.៥៤% ដាំ​បង្គោល LV បាន​ចំនួន ២.០៨០ បង្គោល​លើ ២.១៧៩ បង្គោល​ស្មើនឹង ៩៥.៤៥% ចំពោះ​គម្រោង​របស់​Jica បាន​នឹង​កំពុង​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨ គឺ​បាន​ដាំ​បង្គោល​MV បាន​ចំនួន ៨៥៦​បង្គោល​លើ ៨៧៧ បង្គោល​ស្មើនឹង ៩៧.៦០%​។​

​ពាក់ព័ន្ធ​ទៅនឹង​ការពង្រីក​បណ្តាញ​ចែកចាយ​ចរន្តអគ្គិសនី​នៅ​ខេត្ត​ស្វាយរៀង​នាពេល​បច្ចុប្បន្ន​នេះ​ខាង​អគ្គិសនី​ខេត្ត​ស្វាយរៀង​ក៍មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​គឺ​ទី​១.​ការ​ដាច់​ឬ​ញាក់​ចរន្តអគ្គិសនី​បណ្តាល​មក​ពី​ការប៉ៈពាល់​ដោយស​ត្វ​រឺ​ខ្លែង នៅ​លើ​ខ្សែ​បញ្ជូន​តង់ស្យុង​មធ្យម ហើយ​ប្រជាពលរដ្ឋ​ខ្លះ​មិន​អនុញ្ញាត​ឱ្យ​កាប់​ដើមឈើ​នៅ​តាម​គន្លង​ខ្សែ​បញ្ជូន​តង់ស្យុង​មធ្យម​។​

មន្ត្រី​ដដែល​បាន​សំណូមពរ​សុំ​ឱ្យ​អាជ្ញាធរ​តាម​ភូមិ​-​ឃុំ ជួយ​ផ្សព្វផ្សាយ និង​សហការ​ពេល​ដែល​អគ្គិសនី​ស្វាយរៀង​ចុះ​កាប់​មែក​ឬ​ដើមឈើ​នៅ​តាម​គន្លង​ខ្សែ​បណ្តាញ​អគ្គិសនី ព្រមទាំង​ជួយ​ផ្សព្ធផ្សាយ​ដល់​ប្រជាពលរដ្ឋ​មក​ដាក់ពា​ក្យ​បន្ត​ចរន្ត​ឱ្យបាន​រួសរាន់​នៅពេល​ដែល​អគ្គិសនី​ស្វាយរៀង​ផ្សព្ធផ្សាយ​សេចក្តីជូនដំណឹង​ចុះ​ទទួល​ពាក្យបន្តចរ​ន្ត​ថ្មីដ​ល់​ភូមិ​-​ឃុំ​ឬ​នៅ​ទីតាំង​ផ្ទាល់​របស់​ចរន្តអគ្គិសនី​ស្វាយរៀង​។​

​ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ឃុំ ស្វាយ​រំពា និង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ក៍​បាន​បង្ហាញ​នូវ​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​ដោយសារ​នា​ពេលកន្លងមក​ពួកគាត់​មាន​ការលំបាក​ដោយសារ​ខ្វះខាត​ចរន្តអគ្គិសនី​ប្រើប្រាស់​តែ​នាពេល​បច្ចុប្បន្ន​នេះ​អគ្គិសនី​ខេត្ត​ស្វា​រៀង​បាន​និង​កំពុង​ធ្វើ​ការពង្រីក​បណ្តាញ​ចរន្ត​បន្ថែមទៀត​ពួក​គាត់​សង្ឃឹមថា​ខាង​អគ្គិសនី​នឹង​ពន្លឿន​ការងារ​នេះ​ឱ្យបាន​ឆាប់​រហ័ស​និង​មិន​ខ្វះ​អគ្គិសនី​ប្រើប្រាស់​នោះ​ដែរ​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​នា​ពេល​ប​ច្ច​ប្បន្ន​នេះ​មាន​តំំ​បន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៨​បាន​នឹង​កំពុងដំណើរការ​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​១១​ក្នុង​ខេត្ត​ស្វាយរៀង​ដែល​បាន​បង្កើត​ឱ្យ​កូនចៅ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​ដើម្បី​បាន​ប្រាក់បៀវត្ស​ចិញ្ចឹម​គ្រួសារ​ប្រមាណ​ជិត​៦​ម៉ឺន​នាក់ មិន​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​នោះឡើយ នេះ​បាន​សបញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មានសម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ហើយ​សម្តេច​តែងតែ​គិតគូរ​អំពី​សុខទុក្ខ ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ​៕ វ៉ៃកូ​

 

spot_img
×